ជាមោទកភាពថ្មីមួយទៀតហើយសម្រាប់កម្ពុជា ក៏ដូចជាឧស្សាហកម្មតន្រ្តីខ្មែរ ដោយថ្មីៗនេះ ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្មបារមី បានប្រកាសឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា បទ Khmer Blood របស់តារាចម្រៀងរ៉េប វណ្ណដា បានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងបញ្ជីកំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ដោយនៅក្នុងតារាងជាមួយតារាចម្រៀងអាស៊ីផ្សេងទៀត ដូចជា MILLI, Taeyeon, Utada, និង Seulgi ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ NME Asia កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។
ភ្ជាប់ជាមួយគ្នានោះ ឡូរ៉ាម៉ម ក្នុងនាមជានាយកប្រតិបត្តិផលិតកម្មបារមី បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពមែនទែន ដែលតន្ត្រីរបស់សិល្បករខ្មែរ ត្រូវបានគេទទួលស្គាល់ និងស្ងើចសរសើរនៅកម្រិតអន្តរជាតិបែបនេះ។ នេះពិតជាបង្ហាញថា តន្ត្រីខ្មែរកំពុងតែបោះជំហានទៅមុខទាំងស្ដង់ដារ គុណភាព និងសមត្ថភាព ក្នុងការពង្រឹងគោលជំហរ និងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
នាងមានចក្ខុវិស័យ និងក្ដីសង្ឈឹមយ៉ាងមុតមាំថា ឧស្សហកម្មតន្ត្រី សិល្បៈ កីឡាផ្សេងៗរបស់ខ្មែរ នឹងបន្តបង្កើតប្រវត្តិសាស្ត្រថ្មី និងកាន់តែរីកសុះសាយកិត្តនាមបន្តទៀតជុំវិញពិភពលោក ព្រោះពេលនេះគឺជា “Time to Rise” សម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា៕




















































Account
Security
Favourite Content