គ្រឿងផ្សំ៖
សាច់គោ ២ ខាំ (កន្លែងណា និងប្រភេទណាក៏បាន)
អំបិល ១ ស្លាបព្រាកាហ្វេ
ម្រេច ១ ស្លាបព្រាកាហ្វេ
ខ្ទឹមស ៥ កំពឹស
Rosemary ២ ដើម
ប័រ ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ៤ ស្លាបព្រាបាយ
ទឹកខ្មេះជប៉ុន (mirin) ៣ ស្លាបព្រាបាយ
ជ្រក់វ៉ាសាប៊ិ (wasabi pickle) ១ ស្លាបព្រាបាយ
ស្រាសជប៉ុន (sake) ២ ស្លាបព្រាបាយ
ទឹកខ្មេះធម្មតា ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
- ដំបូងយើងត្រូវយកសាច់គោទៅប្រឡាក់ជាមួយអំបិល និងម្រេចរួចម៉ាស្សាថ្នមៗ។
- បន្ទាប់មក ដាក់ខ្ទះឱ្យក្ដៅបន្តិចរួចដាក់ប័រចូលឱ្យរលាយបន្តិច។
- ក្រោយមកត្រូវដាក់សាច់គោ ខ្ទឹមស និង Rosemary ចូលតាមក្រោយ។
- ចម្អិនមួយចំហៀង ២ នាទីរួចទុកឱ្យឆ្អិនបន្តិចប្រហែល ១០ នាទីហើយលើកចេញទុកមួយឡែក។
- បន្ទាប់មកដល់ពេលធ្វើទឹកជ្រលក់ដោយដាកទឹកស៊ីអ៊ីវ ទឹកខ្មេះជប៉ុន ស្រាស ទឹកខ្មេះធម្មតា និងជ្រក់វ៉ាសាប៊ិចូលគ្នាហើយដាំឱ្យពុះរួចទុកមួយឡែក។
- ចុងក្រោយគ្រាន់តែហាន់សាច់គោក្នុងទំហំល្មមរួចស្រោចទឹកជ្រលក់ពីលើជាការស្រេច៕



















































Account
Security
Favourite Content