អ្នកស្រឡាញ់វិស័យបវរកញ្ញា-បុរសឯក ត្រូវរៀនសូត្រពីសិស្សច្បងប៉ុន្មានរូបនេះ

បើទោះបីជាវិស័យប្រកួតប្រជែងសម្រស់ (Beauty Pageant) នាពេលបច្ចុប្បន្ន កំពុងមានសន្ទុះខ្លាំងក្លាក៏ពិតមែន តែវានៅតែមានបញ្ហា និងឧបសគ្គជាច្រើនសម្រាប់អ្នកបោះជំហានចូលវិស័យនេះ។ ជាក់ស្តែង លោកអ្នកត្រូវមានការតាំងចិត្តខ្ពស់ ការប្តេជ្ញាចិត្ត ភាពមុតមាំ ចំណេះដឹង គួបផ្សំនិងរូបសម្បិត្ត ថែមទៀតផង។ ដូច្នេះ ជារឿយៗរៀមច្បងដែលប្រឡូកវិស័យនេះតែងតែលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយដែលស្រលាញ់ចូលចិត្តវិស័យឱ្យមានការតស៊ូ ហើយកុំបោះបង់ចោលក្តីស្រមៃ ទោះត្រូវជួបឧបសគ្គច្រើនក៏ដោយ។

តួយ៉ាង បវរកញ្ញា-បុរសឯកកម្ពុជា ៥ រូប រួមមាន កញ្ញា ជា ចារ៉ានី Miss International Cambodia 2022, កញ្ញា លន់ គឹមហេង 2nd Runner up Miss Asian International 2022, កញ្ញា ដាំ សុភ័ក្រស៊ីនឌី 3rd Runner up Miss Glamour Look International 2022, លោក ជា រ៉េយម៉ុន Mister Glam Humanity 2022, និងលោក អ៊ាត ប៊ុនឆាត Mister International Cambodia 2022 បេក្ខភាពតំណាងជាតិកម្ពុជាដែលទើបត្រឡប់មកពីប្រកួតនៅឆាកអន្តរជាតិវិញ បាននាំគ្នាផ្តាំផ្ញើឱ្យអ្នកជំនាន់ក្រោយដែលស្រលាញ់វិស័យ Beauty Pageant មានតស៊ូ អត់ធ្មត់ និងខិតខំរៀនសូត្រពីវិស័យនេះឱ្យបានច្រើន ព្រោះការដើរលើវិស័យនេះមិនមែនជារឿងងាយស្រួលឡើយ ពោលគឺមានឧបសគ្គជាច្រើន ពិសេសពេលដែលចេញទៅប្រកួតលើឆាកអន្តរជាតិ។

ស្រីស្អាត លន់ គឹមហេង 2nd Runner up Miss Asian International 2022 បានឱ្យដឹងក្នុងកម្មវិធី Fan Meeting ថា មុននាងដណ្តើមបានតំណែងជា 2nd Runner up នាងបានបរាជ័យការប្រកួតអន្តរជាតិម្តងរួចមកហើយ គឺកម្មវិធី Miss Cosmo World 2022 តែដោយសារនាងមានការតាំងចិត្តខ្ពស់ និងយកភាពបរាជ័យមករៀនសូត្រក្នុងការប្រកួតមួយទៀត ទើបធ្វើឱ្យនាងដណ្តើមបានជយលាភី 2nd Runner up រួមជាមួយពានរង្វាន់៥ផ្សេងទៀត ជាមុខមាត់ជូនជាតិកម្ពុជា។ ព្រោះបែបនេះហើយទើប គឹមហេង ចង់ឱ្យអ្នកជំនាន់ក្រោយយកនាងជាគំរូ កុំទាន់បាក់ទឹកចិត្តនៅពេលយើងបរាជ័យ ត្រូវយកភាពបរាជ័យនោះជាមេរៀនហើយធ្វើឱ្យបានល្អនៅការប្រកួតផ្សេងទៀត។

ចំណែក លោក ជា រ៉េយម៉ុន ក៏បានបន្ថែមថា ប្រសិនចង់ឱ្យខ្លួនឯងទទួលបានជោគជ័យលើឆាកអន្តរជាតិ បេក្ខភាពម្នាក់ៗត្រូវសិក្សារៀនសូត្រឱ្យបានច្បាស់លាស់ពីកម្មវិធីដែលត្រូវទៅប្រកួត និងអ្វីដែលកម្មវិធីគេចង់បាន។ ចំណុចមួយទៀត ខ្លួនឯងក៏ត្រូវស្គាល់ចំណុចខ្លាំង និងចំណុចរបស់ខ្លួនផងដែរ ហើយត្រូវរៀនសូត្របំពេញបន្ថែមចន្លោះខ្វះខាតទាំងនោះ។

លោក EnnDrea អ្នកគ្រប់គ្រងទូទៅក្នុង Silk Models Cambodia បានចាត់ទុកភាពជោគជ័យរបស់ បវរកញ្ញា-បុរសឯកកម្ពុជា ៥ រូបនេះ ជាកិត្តិយស និងការបើកទំព័រថ្មីសម្រាប់ប្រទេសកម្ពុជាយើងក្នុងវិស័យប្រកួតបវរកញ្ញា ហើយខាងក្រុមហ៊ុនក៏ប្តេជ្ញាបណ្តុះបណ្តាលធនធានថ្មីៗឱ្យបានល្អបំផុត ដើម្បីនាំយកភាពជោគជ័យជូនជាតិកម្ពុជាបន្ថែមទៀត។

គួររំលឹកផងដែរថា ជាទូទៅ ក្រុមហ៊ុន Cambodia International Models តែងតែប្រារព្ធរៀបចំកម្មវិធី ជំនួបបវរកញ្ញា និងបុរសឯក ដើម្បីអបអរសាទរ ព្រម​ជាការលើកទឹកចិត្តដល់បវរកញ្ញា និងបុរសឯកកម្ពុជា ដែលទើបត្រឡប់មកពីប្រកួតលើឆាកអន្តរជាតិវិញ បើទោះបីជាបវរកញ្ញា និងបុរសឯក ទទួល ឬមិនទទួលបានជយលាភីមកវិញ។

សម្រាប់កម្មវិធី Fan Meeting កាលពីយប់មិញនេះ បវរកញ្ញា និងបុរសឯកទាំង ៥ រូប បានដើរបង្ហាញម៉ូដឈុតតំណាងជាតិ និងឈុតរាត្រីស្រមោលសរ យ៉ាងស្រស់ស្អាត ព្រមជាមួយការបង្ហាញម៉ូដសម្លៀកបំពាក់របស់អ្នកច្នៃម៉ូដក្នុងស្រុក និងការបង្ហាញម៉ូដ Cosplay យ៉ាងទាក់ទាញថែមទៀតផង ធ្វើឱ្យកម្មវិធីកាន់តែអធិកអម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la