ស៊ីន យូប៊ីន ដែលជា friends of the house របស់ Bvlgari បានបញ្ចេញវីដេអូនៃសកម្មភាពខ្លះដែលកញ្ញាចូលរួមកម្មវិធីព្រឹកនេះ។ តារាស្រីកំពូលរបស់ខ្មែររូបនេះ ពិតជាស័ក្ដិសមជាម្ចាស់ផ្ទះ ដោយរៀបចំខ្លួនបានយ៉ាងស្រស់ស្អាតខ្លាំងតែម្ដង ទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការ សមឥតខ្ចោះនឹងប្រេនលំដាប់ថ្នាក់ពិភពលោក។


កញ្ញាវ័យ ២៩ ឆ្នាំ និងជា Friends of the House Bvlgari បានជ្រើសរើសឈុតរ៉ូបខ្មៅអត់ដៃជាមួយនឹងខ្សែកពស់ដ៏ធំអត្តសញ្ញាណរបស់ Bvlgari ព្រមទាំងខ្សែដៃពស់ដូចគ្នា។ ម៉ូដសក់ខ្លីរបស់ យូប៊ីន ពិតជាសមនឹងទម្រង់មុខបែប cute របស់នាងជាខ្លាំង។
វីដេអូរបស់ ស៊ីន យូប៊ីន ចូលរួម BVLGARI AETERNA EVENT បានបង្ហោះឡើងដោយអ្នកផាត់មុខរបស់នាង ក៏ដូចជា ម៉ៃ ដាវីកា ផងដែរ នៅលើ Instagram ឈ្មោះ spite.19។
នៅថ្ងៃទី២១ ខែកុម្ភៈនេះ បរិវេណប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប នឹងមានរៀបចំកម្មវិធីលំដាប់ពិភពលោក BVLGARI AETERNA EVENT របស់យីហោគ្រឿងអលង្ការ BVLGARI ដោយនឹងមានវត្តមានរបស់សេដ្ឋីក្នុងស្រុក និងបណ្ដាប្រទេសនានា ព្រមទាំងតារាបរទេសជាច្រើនអញ្ជើញចូលរួម៕






រូបភាព៖ IG spite.19























Account
Security
Favourite Content