សេពគប់គ្នាជិត១០ ឆ្នាំ Shin MinAh ទើបទម្លាយហេតុផល កម្រផុសរូបថតគូស្នេហ៍ ជាមួយមិត្ដប្រុស Kim WooBin

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

Kim Woobin និង Shin Minah ជាគូស្នេហ៍ដ៏ល្បីល្បាញមួយប្រទេសកូរ៉េត្បូង អ្នកទាំងពីរជាគូស្នេហ៍​ត្រូវបានមហាជនចាប់អារម្មណ៍ ដោយសារតែអាចស្រលាញ់​គ្នាជាច្រើនឆ្នាំ នៅតែមានភាពស្អិតល្មួត។ ថ្មីៗនេះតារាស្រី Shin MinAh បានចូលរួមកម្មវិធីរបស់ Jang DoYeon “Salon Drip 2”។ ក្នុងឱកាសនោះ នាងក៏បានទម្លាយពីមូលហេតុដែលរូបនាងមិនសូវបង្ហោះរូបភាព ជាពិសេសជាមួយមិត្ដប្រុសរបស់នាង Kim WooBin តែម្ដង។

Shin MinAh បានលើកឡើងថា៖ រាល់ពេលដែលនាងបង្ហោះរូបគឺ ដោយសារនាងគិត នាងមើលទៅសមសួន និងមានអារម្មណ៍ ក៏សម្រេចចិត្ដបង្ហោះ។ នាងជាមនុស្សម្នាក់ដែលចូលចិត្ដថតរូប និងតែង ថតរូបទុក មិនថាពេលធ្វើការ ឬទៅដើរកម្សាន្ដ។ ប៉ុន្ដែភាគច្រើនរូបនាងតែងតែភ្លេចបង្ហោះ ដោយសារជាប់រវល់។

នាងបន្ដថា នៅពេលនាងទៅណាមកណា នាងតែងគិត និងបង្ហោះរូបភាពដែលបានថត។ តែពេលខ្លះនាងក៏ភ្លេច ហើយប្រសិនបើនាងនៅជាមួយមនុស្សណាម្នាក់ នាងគិតពីអារម្មណ៍របស់ពួកគេ ខ្លាចគេមានអារម្មណ៍មិនល្អ ឬទើសទាស់។ ការលើកឡើងបែបនេះគឺសំដៅដល់មិត្ដប្រុសរបស់នាងតារា​សម្ដែងប្រុស Kim WooBin។

គួរបញ្ជាក់ថា តារាសម្ដែងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង Kim Woobin និង Shin Minah បានប្រកាសសេពគប់គ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ បើគិតមកដល់ពេលនេះគឺទាក់ទងគ្នាបានរយៈពេល ៩ ឆ្នាំហើយ។ ខណៈអ្នកទាំងពីរក៏ត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ goal មួយប្រចាំប្រទេសកូរ៉េផងដែរ ដោយសារតែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ ថ្វីបើមិនសូវនិយាយរំឭកពីគ្នាតាមបទ​សម្ភាន៍នានា ប៉ុន្ដែអ្នកទាំងពីរតែងតែចំណាយពេលនៅជាមួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញមកនៅខាងក្រៅ។ ស្របពេលអ្នកស្គាល់អ្នកទាំងពីរជិតដិតបានលើកឡើងថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងស្អិតល្មួតខ្លាំង៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ