មិត្តល្អ! Woozi ក្រុម Seventeen រក្សាពាក្យសន្យាជាមួយ Moonbin បញ្ចេញបទចម្រៀងក្នុងថ្ងៃកំណើតមិត្ត

នៅពាក់កណ្ដាលអាធ្រាត្រក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ Woozi សមាជិកក្រុម Seventeen បានចេញបទចម្រៀងទោលរបស់លោកជាផ្លូវការដែលមានចំណងជើងថា What Kind of Future ជាកាដូថ្ងៃខួបកំណើតរបស់ Moonbin សមាជិកក្រុម ASTRO ដូចធ្លាប់បានសន្យាកន្លងមក។

កាលពីមុន Woozi ធ្លាប់បានចែករំលែកបទចម្រៀង What Kind of Future នេះជាមួយអ្នកគាំទ្រដោយកាលនោះវាមិនទាន់បានបញ្ចេញជាផ្លូវការនោះទេ។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែ Moonbin ក៏បានស្ដាប់បទចម្រៀងមួយបទនេះដែរ។ ក្រោយស្ដាប់ហើយ Moonbin ពិតជាកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះ Woozi ទៀតផង។ ដូច្នេះហើយ Woozi បានសន្យាថានេះបញ្ចេញបទនេះជាផ្លូវការជាកាដូពិសេសក្នុងថ្ងៃកំណើតរបស់ Moonbin តែម្ដង។

បកទៅឆ្នាំ ២០២៣ ក្រោយទទួលបានដំណឹងតក់ស្លុតហើយ Woozi បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដែលមានបង្កប់ជាមួយអត្ថន័យដ៏រំជួលចិត្តផងដែរ។ នៅក្នុងសំណេរនោះបានបង្ហាញពីចំណងមិត្តភាពរវាងអ្នកទាំងពីរពិតជ្រាលជ្រៅដោយ Woozi បានចាត់ទុក Moonbin ជាប្អូនប្រុសដ៏ល្អម្នាក់ហើយពួកគេតែងតែលើកទឹកចិត្តគ្នា គាំទ្រគ្នា ប្រឹក្សាយោបល់គ្នា និងឱ្យតម្លៃគ្នាខ្លាំងណាស់។ ពិភពលោកហាក់ដូចជាឃោរឃៅខ្លាំងណាស់ លោកទើបតែជួបជាមួយប្អូនប្រុសម្នាក់នេះនៅសប្ដាហ៍មុនប៉ុណ្ណោះ។ មិនត្រឹមប៉ុណ្ណេះ លោកក៏បានបង្ហាញនឹករឭកទៅដល់ប្អូនប្រុសល្អម្នាក់នេះ និងសោកស្ដាយដែលលោកមិនសូវបានបង្ហាញអារម្មណ៍ចំពោះ Moonbin ផងដែរដោយសារលោកជាមនុស្សអៀនច្រើន។

យ៉ាងណាមិញ ថ្ងៃនេះលោកបានគោរពសន្យាដោយបញ្ចេញបទចម្រៀង What Kind of Future ក្នុងថ្ងៃកំណើតរបស់ Moonbin ពិតមែន បើទោះបីជាគ្មានរបស់គេនៅទីនេះ ឬត្រូវមានជម្លោះជាមួយក្រុមហ៊ុនក៏ដោយ។ ជាចុងក្រោយលោកមិនភ្លេចសរសេរថាលោកស្រឡាញ់ Moonbin នោះទេ។

គួររំឭកផងដែរថា កាលពីថ្ងៃ២០ ខែមេសា ឆ្នាំ២០២៣ Moonbin សមាជិកក្រុម ASTRO ត្រូវបានគេរាយការណ៍ថាលោកទទួលមរណភាពក្នុង ២៥ ឆ្នាំ។ ដំណឹងដ៏សោកសៅនេះផងដែរបានធ្វើឱ្យក្រុមគ្រូសារ សមាជិករួមក្រុមទាំងអស់ អ្នករួមអាជីពសិល្បៈ និងអ្នកគាំទ្ររបស់លោកមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង។ ប៉ុន្តែបើទោះបីជាលោកបានលាចាកលោកទៅហើយក្ដី ក៏លោកបានស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាជានិច្ច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក