មិត្ដភាពមិនប្រែប្រួល! Cha EunWoo រំឭកដល់មិត្ដចាស់ MoonBin ទាំងអួលដើមក

នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ សមាជិក Astro តារាប្រុស Cha EunWoo បានបង្ហាញខ្លួនជាភ្ញៀវកិត្ដិយស ក្នុងកម្មវិធី “You Quiz on The Block។ ក្នុងឱកាសនោះ រូបលោកបាននិយាយពីជីវិតសិល្បៈ និងរំឭកដល់មិត្ដចាស់រាប់ឆ្នាំ​ដែលបានស្លាប់បាត់បង់ជីវិតគឺ តារាប្រុស MoonBin។ ពាក្យពេចន៍របស់ Cha EunWoo បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន រំជួលចិត្ដ ដោយសារមិត្ដភាពរបស់អ្នកទាំងពីរ ព្រមទាំងអួលដើមកតាមតែម្ដង។

ក្នុងនោះ EunWoo បានលើកឡើងថា៖ “ឆ្នាំមុន ពិតជាឆ្នាំដែលពិបាកមួយសម្រាប់ខ្ញុំ។ ខ្ញុំបាននិពន្ធចម្រៀងសម្រាប់អាល់ប៊ុមថ្មី។ ខ្ញុំចង់បង្ហាញពីរឿងក្នុងចិត្ដរបស់ខ្ញុំចេញមកក្រៅ។ ខ្ញុំសរសេរវា ទាំងយប់ទាំងថ្ងៃ កំលុងពេលគិតដល់ MoonBin”។

ឆ្លៀតពេលនោះ តារាប្រុស Cha EunWoo ក៏បាននិយាយពាក្យពេចន៍មួយចំនួនទៅកាន់ Moon Bin ផងដែរ​។ លោកបានលើកឡើងថា៖ “តើឯងសុខសប្បាយទេ? ខ្ញុំពិតជានឹកឯង ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើរួចហើយ និងធ្វើរឿងដែលឯងមិនទាន់ធ្វើ។ កុំបារម្ភ ពួកយើងនឹងជួបគ្នាម្ដងទៀត ល្អទេ?”

លោកបន្ថែមថា MoonBin ឧស្សាហ៍បង្ហាញខ្លួនក្នុងសុបិនរបស់លោក។ ពេលខ្លះនៅកន្លែងហាត់ប្រាណ កន្លែងថតចម្រៀង លោកមានអារម្មណ៍គេតែងតែមក។

បកត្រឡប់ទៅ ខែ មករា ឆ្នាំ ២០២៤ Cha EunWoo បានបញ្ចេញចម្រៀង cover មានចំណងជើងថា “Love is Gone”។ បទចម្រៀងនេះ គឺ EunWoo បានចម្រៀងជាពិសេស សម្រាប់ MoonBin តែម្ដង។ សមាជិក Astro ទាំងអស់ ព្រមទាំង EunWoo បានសន្យា នឹងជួយមើលថែទាំក្រុមគ្រួសាររបស់ MoonBin រួមមានម្ដាយ ប្អូនស្រី។ កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៤ សមាជិក Astro ទាំងអស់ ព្រមទាំង EunWoo ក៏បានទៅគាំទ្រដល់ប្អូនស្រីរបស់ MoonBin គឺ Moon Sua សម្រាប់ការប្រគំតន្ដ្រីរបស់នាង។ EunWoo និង MoonBin ជាសមាជិកដែលមានភាពស្និទ្ធស្នាលខ្លាំងជាងគេក្នុងក្រុម ដោយអ្នកទាំងពីរស្គាល់គ្នាតាំងពីឆ្នាំ ២០១៣ និងធ្លាប់រៀនជាមួយគ្នាថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ អ្នកគាំទ្រវិស័យចម្រៀងខេប៉ុប ពិតជាមានការភ្ញាល់ផ្អើលខ្លាំង ដោយសារតារាប្រុស Moon Bin បានស្លាប់បាត់បង់ជីវិត ក្នុងវ័យ ២៥​ ឆ្នាំ។ មកទល់បច្ចុប្បន្ន នៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុលោកស្លាប់ឡើយ តែមិនមានភស្ដុតាងណាមួយដែលលោកធ្វើអត្ដឃាតខ្លួនឯងឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ