ប្រឡូកសិល្បៈជិត២០ឆ្នាំ អ៊ុន សិទ្ធា នៅមានគោលដៅធំមួយមិនទាន់សម្រេច!

លោក អ៊ុន សិទ្ធា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ ទោះបីប្រឡូកក្នុងសិល្បៈច្រើនឆ្នាំមកហើយក្តី តែលោកនៅតែមានហាងឆេងក្នុងវិស័យនេះ ព្រោះត្រូវបានផលិតកម្មជាច្រើនហៅថតជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ ២០២២ មានគេហៅលោកថតភាពយន្តច្រើន ធ្វើឱ្យលោកមមាញឹកខ្លាំងណាស់។

ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី «បើកសោជីវិត» របស់ AMS ថ្មីៗនេះ តារាសម្តែងសម្បុរស្រអែមស្រស់ អ៊ុន សិទ្ធា បានរៀបរាប់ដើមទងនៃការបោះជំហានចូលសិល្បៈរបស់លោក និងផលលំបាកជាច្រើនដែលលោកបានហែលឆ្លងក្នុងវិថីមួយនេះ ទំរាំសាងបានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានចែករំលែកពីសមិទ្ធផលស្នាដៃជាច្រើនដែលទទួលបានពីអាជីពតារាសម្តែងផងដែរ។

គិតមកទល់ពេលនេះ រយៈពេលជិត២០ឆ្នាំហើយដែល អ៊ុន សិទ្ធា ឈរជើងក្នុងរង្វង់សិល្បៈ តែកូនប្រុសពៅក្នុងចំណោមបងប្អូន៧នាក់នេះលើកឡើងថា លោកនៅមានគោលដៅធំមួយទៀតដែលចង់ធ្វើក្នុងវិថីសិល្បៈ តែពេលនេះនៅមិនទាន់បានសម្រេចនោះឡើយ នោះគឺលោកចង់ក្លាយជាអ្នកដឹកនាំរឿង (Director) ជាអ្នកផលិតខ្សែភាពយន្តមួយរូប។ 

ហេតុផល ព្រោះលោកស្រលាញ់ និងចូលចិត្តវិស័យនេះ មួយទៀតនោះ​ គឺលោកចង់បង្ហាញបទពិសោធន៍ផ្សេងៗពាក់ព័ន្ធការសម្តែងរបស់លោក​ ទាំងល្អនិងអាក្រក់ រួមទាំងគន្លឹះផ្សេងៗទៅដល់ប្អូនៗជំនាន់ក្រោយ អ្នកដែលស្រលាញ់ចូលចិត្តអាជីពសម្តែង ឱ្យបានដឹងពីគន្លឹះការសម្តែងបែបម៉េចឱ្យទស្សនិកជនឆាប់ចាប់អារម្មណ៍ពួកគាត់ និងឆាប់សាងបានប្រជាប្រិយភាព។

បន្ថែមពីការចែករំលែកចំណេះដឹង និងគោលដៅធំរបស់ខ្លួន លោក អ៊ុន សុទ្ធា ក្នុងនាមរៀមច្បងម្នាក់ដែលប្រឡូកវិស័យសិល្បៈជិត ២ទសវត្ស ក៏បានផ្តាំផ្ញើរទៅប្អូនជំនាន់ក្រោយឱ្យចេះស្រលាញ់យកចិត្តទុកដាក់ចំពោះឪពុកម្តាយ ដែលជាអ្នកមានគុណរបស់យើង ហើយបើយើងមានគោលដៅ ហើយគិតថាខ្លួនឯងចង់ធ្វើអ្វីមួយ អ្នកគួរតែប្រលែងខ្លួនឯងទៅធ្វើអ្វីរឿងនោះ ទោះលទ្ធផលបែបណាក៏យើងទទួលយក ព្រោះវាជាការខិតខំ ការស្រលាញ់ ទោះមិនជោគជ័យក៏យើងស្កប់ស្កាល់ចិត្តដែរ សំខាន់នោះ គឺជៀសវាងរឿងណាដែលចង់ធ្វើហើយ តែមិនបានធ្វើ នោះអ្នកនឹងស្តាយក្រោយបំផុត។

ទស្សនាវីដេអូកិច្ចសម្ភាសន៍កម្មវិធី «បើកសោជីវិត» របស់ AMS ខាងក្រោមនេះ ដើម្បីបានដឹងពីដំណើរជីវិត និងការចាប់ផ្តើមបោះជំហានចូលសិល្បៈរបស់តារាសម្តែង និងតារាបង្ហាញម៉ូដលោក អ៊ុន សិទ្ធា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ