អ្នកគាំទ្រចាំមើលយ៉ាងអន្ទះសា លើកដំបូង វីសា ប៉ះ វិសារ ក្នុង MV ថ្មី!

អ្នកគាំទ្រ លោក ណាន វិសារ អតីតបេក្ខភាពលេចធ្លោក្នុងការប្រកួត Cambodian Idol រដូវកាលទី៤ នាំគ្នាភ្ញាក់ផ្អើល និងត្រេកអរជាខ្លាំង ក្រោយឃើញតារាចម្រៀងចំណូលថ្មីរូបនេះ ចាប់ផ្តើមផលិតស្នាដៃបទចម្រៀង បន្ទាប់ពីចប់ការប្រកួត កាលពីពេលកន្លងទៅ។

គួរឱ្យចាប់អារម្មណ៍ MV ថ្មីដែល វិសារ កំពុងថតនោះ ក៏មានវត្តមានតារាចម្រៀងស្រី សួស វីសា ដែលជារៀមច្បងចូលរួមជាមួយផងដែរ។ វិសារ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «វីសារ 2 ក្នុង MV តែមួយបងអូនអើយ វង្វេងអស់បងៗ Director»។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ថែមទាំងលើកឡើងថា «យាយមែនអាណិតបងៗអ្នកដឹកណាស់ ចង់វង្វេងស្មារតីព្រោះវីសារទាំង2»

គេនៅមិនទាន់ដឹងថា MV ដែលអ្នកទាំងពីរកំពុងថតជាការបកស្រាយរបស់អ្នកណា ឬជាការបកស្រាយរួមគ្នានោះទេ ខណៈតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា នៅមិនទាន់អាចស្រែកច្រៀងដូចមុនបាននៅឡើយ ព្រោះបញ្ហាបំពង់ក ដែលនាងប្រើប្រាស់វាជ្រុសហួសកម្រិតពេករហូតដល់មានបញ្ហាធ្ងន់ធ្ងរទើបនាងផ្អាកចេញបទចម្រៀងមួយរយៈមកទល់នឹងពេលនេះ ប៉ុន្តែថ្មីៗនេះ ម្ចាស់បទ «កុំលើកទូរស័ព្ទគេពេលនៅក្បែរអូន» បានប្រាប់ឱ្យហ្វេនដឹងថា សម្លេងនាងអាចច្រៀងបានវិញគ្រាន់បើជាងមុន គ្រាន់តែនៅរាងស្អក។ នាងជឿជាក់ថា វានឹងបានដូចដើមនាពេលដ៏ខ្លីខាងមុខ។

ចំណែក កម្លោះសង្ហា ណាន វិសារ ឯណោះវិញ កាន់តែមមាញឹកការងារសិល្បៈខ្លាំងឡើង ដោយបានចេញច្រៀមតាមកម្មវិធីជាបន្តបន្ទាប់ ទោះមិនអាចឆ្លងដល់វគ្គចុងក្រោយនៃការប្រកួតក៏ដោយ។

គ្រាន់តែឃើញ កំលោះថ្ពាល់ខួច ណាន វិសារ បង្ហោះបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាចាំមើលស្នាដៃនេះព្រោងព្រាត ព្រោះគិតថានឹងមានអ្វីថ្មីៗប្លែកក្នុង MV នេះ ព្រោះអ្នកដឹកនាំជ្រើសយក វីសា ប៉ះ វិសារ បែបនេះ។ យ៉ាងណាមិញ តារាចម្រៀងរូបសង្ហានេះ មិនបានបញ្ជាក់ឱ្យដឹងចំណងជើងបទចម្រៀង និងកាលបរិច្ឆេទនៃកាលបញ្ចេញលើទីផ្សារនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់