សេង រដ្ឋា ពីតួឯក មកនៅត្រឹមតួរងក៏បាន ឱ្យតែថ្មី ប្លែក សម្រាក់ទស្សនិកជន

អតីត​បវរកញ្ញា​រាង​ខ្ពស់​ស្រឡះ សម្បុរ​ស្រអែម​ស្រស់ សេង រដ្ឋា ត្រូវ​គេ​ដឹង​ថា ទើប​បោះ​ជំហាន​ចូល​វិស័យ​ភាពយន្ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ទេ តែ​ក្តោប​បាន​តំណែង​តួឯក​ស្រី​ជា​ក្នុង​រឿង «បាប​ស្នេហ៍​អតីត» របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។ បន្ទាប់​ពី​លេច​មុខ​ជា​តួឯក​ក្នុង​រឿង​នេះ​ហើយ ស្រាប់​តែ​ថ្មី​ៗ​នេះ ស្រី​ស្រស់​សោភា​នេះ​ក៏​លេច​មុខ​ក្នុង​រឿង «ស្នេហ៍​ឥត​ព្រាង» ថែម​មួយ​ទៀត ប៉ុន្តែ​ក្នុង​រឿង​ថ្មី​នេះ នាង​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ស្ថិត​ក្នុង​តំណែង​តួឯក​ស្រី​ទៀត​ទេ ប៉ុន្តែ​ត្រឹម​តួ​រង​ប៉ុណ្ណោះ។

តាម​ការ​ឱ្យ​ដឹង​ពី​សាមី​ខ្លួន រឿង «បាប​ស្នេហ៍​អតីត» ជា​ស្នាដៃ​ភាពយន្ត​ភាគ​ទូរទស្សន៍​ទី​១ ចំណែក​រឿង «ស្នេហ៍​ឥត​ព្រាង» ជា​រឿង​ភាគ​ទូរទស្សន៍​ទី​២ ហើយ​ក្រៅ​ពី​នេះ​គឺ​នាង​ធ្លាប់​ចូល​រួម​ថត​រឿង​អប់រំ​ខ្លី​ៗ​ផ្សេង​ៗ​ច្រើន​គួរ​សម​ដែរ។

តារា​ស្រី​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ធំ​រូប​នេះ ហាក់​មិន​កង្វល់​ពី​ការ​ធ្លាក់​តំណែង​ពី​តួឯក​ស្រី​មក​ជា​តួរង ថា​នឹង​ធ្វើ​ឱ្យ​ធ្លាក់​ប្រជាប្រិយ​ភាព​របស់​នាង​នោះ​ទេ ព្រោះ​នាង​មាន​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន និង​មាន​វត្ថុ​បំណង​សម្រាប់​ខ្លួនឯង ដោយ​វត្ថុ​បំណង​នោះ​គឺ នាង​ចង់​ឱ្យ​តែ​បាន​អ្វី​ដែល​ថ្មី ហើយ​ប្លែក​សម្រាប់​ចក្ខុ​ទស្សនិកជន បើ​ទោះ​បី​ជា​នាង​ត្រូវ​សម្ដែង​ជា​តួរង​ក៏​សុខចិត្ត​ដែរ និង​មិន​ខ្វល់​ថា​ត្រូវ​សម្ដែង​ជា​តួអង្គ​បែប​ម៉េច​ឡើយ សុំ​ឱ្យ​តែ​អាច​សម្ដែង​បាន​គ្រប់​រសជាតិ គ្រប់​តួ​អង្គ​គឺ​គ្រប់គ្រាន់​ហើយ។

សេង រដ្ឋា បាន​ឲ្យ​ដឹង​ថា «មុន​ទទួល​រឿង​ថត​គឺ​ខ្ញុំ​គិត​សិនទោះ​បី​ជា​រឿង​ទី​១ខ្ញុំ​ជា​តួអង្គ​ឯករឿង​ទី​២​មិនមែន​ជា​តួ​អង្គ​ឯកប៉ុន្តែ​សាច់​រឿង​ហ្នឹង​ជា​សាច់​រឿង​ដែល​ខ្ញុំ​ចង់​លេងចង់​ធ្វើហើយ​ពេញ​ចិត្ត។មនុស្ស​ខ្ញុំ​គឺ​ចង់​បាន​អ្វី​ដែល​ថ្មីព្រោះ​គិត​ថា​បើ​សិន​ជា​តួឯក​រហូត​វា​អាច​នឹង​ដូច​ជា​ដដែល​ៗ​ពេកអ៊ីចឹងចង់​ផ្លាស់ប្ដូរ​ទៅ​ជា​តួអង្គ​បន្ទាប់​ពី​ឯកតាមរយៈ​តួអង្គ​ចរិត​រៀង​កាចមាន​ចរិត​បែប​មាន​គំនុំគំកួនមិនមែន​ជា​តួឯកហើយ​ឯក​រហូត។… ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្លែកធ្លាប់​មាន​បំណង​ចង់​ធ្វើ​ជា​តួ​ខ្មោចតែ​ទៅ Casting តួ​ខ្មោច​អត់​ទាន់​ជាប់… ចង់​ឱ្យ​ខ្លួនឯង​សម្ដែង​ជា​តួអង្គ​មួយ​ដែល​ប្លែកដែល​មើល​ទៅ​មិនមែន​ជា​ខ្ញុំគឺ​ជា​តួអង្គ​ផ្សេង​ទាំង​មុខ​មាត់​ទាំង​អីទោះ​បី​មុខ​មាត់​អាក្រក់​ឬ​អីឬ​ម៉េច​ក៏​ដោយគឺ​ចង់​ឱ្យ​ខ្លួនឯង​ជួប​អ្វី​ដែល​ថ្មីអត់​ចង់​ឱ្យ​មាន​ដដែល ឱ្យ​ទស្សនិកជន​គាត់​មើល​មក​ឃើញ​ថា ហ៊ឹម! នៅ​តែ​ស្រី​ស្អាត​ៗចង់​ទៅ​ជា​មនុស្ស​ឆ្កួតទៅ​ជា​បិសាចអ៊ីចឹង​ទៅ»។

ឆ្លង​កាត់​បទពិសោធន៍​សម្ដែង​ប៉ុន្មាន​រឿង​ទៅ​ហើយ​ក៏​ពិតមែន តែ សេង រដ្ឋា នៅ​តែ​មើល​ឃើញ​ចំណុច​ខុស​ឆ្គង​របស់​ខ្លួនឯង​មួយ​ចំនួន ប៉ុន្តែ​នាង​សន្យា​ថា​នឹង​ព្យាយាម​កែប្រែ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក