បាត់មុខពីសិល្បៈជាង ២ ឆ្នាំ តាមពិតតារាស្រីហុងកុង Selena Lee ជួបទុក្ខមានជំងឺប្រចាំកាយ

ក្រោយពីបាត់មុខពីសិល្បៈជាង ២ ឆ្នាំ តារាសម្ដែងស្រីហុងកុងល្បី Selena Lee បានត្រលប់មកវិញជាមួយរឿងភាគថ្មី Barrack O’Karma 2។ ប៉ុន្ដែយ៉ាងណាមិញថ្វីបើរឿងភាគរបស់នាងកំពុងចាក់បញ្ចាំងក៏ពិតមែន តែនាងមិនបានចូលរួមក្នុងការផ្សព្វផ្សាយផ្សេងៗឡើយដោយសារតែមានជំងឺប្រចាំកាយជាប់ខ្លួន។

នាពេលថ្មីៗនេះ រូបនាងបានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនថា នាងកំពុងតែព្យាបាលជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។ ជំងឺនេះដែរកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំមានការភ័ន្ដច្រលំមិនប្រឆាំងកម្ចាត់មេរោគ ឬបាក់តេរី ប៉ុន្ដែបែរជាបង្កើតអង់ទីករមកបំផ្លាញរាងកាយមនុស្សជំនួសវិញដែលជំងឺនេះប៉ះពាល់ស្បែក និងសន្លាក់ខ្លាំង។ ខណៈកំឡុងពេលព្យាបាលនឹងមានប៉ះពាល់ដល់សេរីរាង្គច្រើនកន្លែងដូចជាធ្វើឱ្យជ្រុះសក់ សុខភាពចុះទន់ខ្សោយខ្លាំង និងផ្សេងៗទៀតជាដើម។

ចំពោះរូបនាងវិញ ដំបូងៗគឺមិនមានបញ្ហាអ្វីឡើយតែចាប់តាំងពីឆ្នាំមុននៅពេលដែលព្យាបាលមករូបនាងចាប់ផ្ដើមមានបញ្ហាឈឺភ្នែកជាប្រចាំ ឈឺរហូតដល់ពេលខ្លះពិបាកក្នុងការសម្លឹងមើល និងត្រូវឧស្សាហ៍បិទភ្នែកទៀត។ នាងបន្ថែមថា ក្នុងនាមជាតារាសម្ដែងជំងឺនេះពិតជាធ្វើឱ្យរូបនាងជួបទុក្ខលំបាកច្រើនគឺសឹងតែប៉ះពាល់អាជីពមួយទាំងមូលតែម្ដង និយាយទៅសម្ដែងមិនបាន។

លើលពីនេះវាក៏ប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់នាងខ្លាំងណាស់ដែរ ដូចដឹងស្រាប់មិនដឹងថាថ្ងៃណាអាចធ្វើការដូចស្រួលបួលដូចពីមុនវិញបាន គិតៗទៅពិតជាពិបាកចិត្តខ្លាំងណាស់។ បច្ចុប្បន្នរូបនាងកំពុងបន្ដការព្យាបាល និងតាមដានពីក្រុមគ្រូពេទ្យជំនាញ នាងចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលដែរមួយរយៈចុងក្រោយ ប៉ុន្ដែជួនកាលនៅតែធ្វើទុក្ខខ្លាំង។

នាងបានបន្ដទៀតថា រូបនាងក៏ត្រូវប្រុងប្រយ័ត្នឱ្យបានច្រើនគុណនឹង ៣ ទៅ ៤ ដង ព្រោះបើធ្លោយខ្លួនធ្វេសប្រហែសកើតជំងឺកូវីដទៀតស្ថានភាពជំងឺរបស់នាងនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។

គួររំលឹកដែរថា តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ប្រឡូកក្នុងអាជីពសិល្បៈជិត ២០ ឆ្នាំមកហើយ និងបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា The Four, Beyond The Realm Of Conscience, Can’t Buy Me Love, Forensic Heres IV, Sucession War, Barrack O’Karma និងផ្សេងៗទៀត។ តែពេលនេះនាងត្រូវផ្អាកពីការងារសិល្បៈមួយរយៈធំដើម្បីព្យាបាលជំងឺប្រចាំកាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង