Selena Gomez រងមតិរិះគន់ខ្លាំងៗ បន្ទាប់ពីវីដេអូយំសោករឿងជនអន្តោប្រវេសន៍ដែល Donald Trump និរទេស

តារាស្រីល្បីឈ្មោះ Selena Gomez បានរងមតិរិះគន់ជាច្រើនបន្ទាប់ពីបានចេញវីដេអូយំសោក​ជុំវិញការអនុវត្តផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់របស់ប្រធានាធីបតី Donald Trump កាលពីសប្ដាហ៍មុន។

តាមរយៈវីដេអូបង្ហោះលើគណនី Instagram ដែលក្រោយមកនាងបានលុបចោលវិញ តារាចម្រៀងនិងសម្ដែងរូបនេះបាន​សម្រក់ទឹកភ្នែក​បន្ទាប់ពីឃើញមនុស្សជិត ១ ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងធំៗក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការវាយឆ្មក់អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ។

តារាស្រីវ័យ ៣២ឆ្នាំរូបនេះបានយំនិងរៀបរាប់ថា៖ “ខ្ញុំ​សោកស្ដាយ​ណាស់ មនុស្ស​របស់​ខ្ញុំ​ទាំង​អស់​ត្រូវ​រង​ការ​វាយ​ប្រហារ មានទាំងក្មេងៗទៀត។ ខ្ញុំ​មិន​យល់​ទេ ខ្ញុំ​សុំទោស​ដែល​ខ្ញុំចង់ធ្វើ​អ្វី​មួយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ខ្ញុំ​នឹង​ព្យាយាម​គ្រប់​យ៉ាង” និងបាន​ដាក់​ Caption ​វីដេអូ​ជា emoji រូប​ទង់ជាតិ​ម៉ិកស៊ិក ព្រមជាមួយពាក្យ​ថា៖ “ខ្ញុំ​សុំទោស”។

បន្ទាប់ពីចេញវីដេអូខាងលើ Selena Gomez ក៏​​បាន​ជួប​នឹង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រលោក Trump ដោយមតិខ្លះនិយាយ​នាង​ថា​ជាមនុស្ស​ពូកែសម្តែង មតិខ្លះក៏បណ្ដេញឱ្យនាងចេញពីអាមេរិកតាមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះទៅ។ បន្ទាប់​ពី​លុប​ឃ្លីប​នោះចោល នាង​បាន​សរសេរ​នៅ​លើ Instagram Story ​ថា៖ “​មើល​ទៅ វាមិនអូខេទេក្នុងការបង្ហាញការអាណិតមនុស្សដូចគ្នា”។

គួររំឭកថា Selena Gomez បានកើតក្នុងរដ្ឋតិចសាស ខណៈឪពុករបស់នាងមានដើមកំណើតម៉ិកស៊ិក ដោយគ្រួសាររបស់នាងបាន​ចាកចេញពីប្រទេសម៉ិកស៊ិកមករស់នៅសហរដ្ឋអាមេរិកក្នុងជំនាន់តាយាយរបស់នាង។ ទោះបីជាបានឆ្លងព្រំដែនមកដោយខុសច្បាប់ ប៉ុន្តែ Selena Gomez អះអាងថាគ្រួសាររបស់នាងខិតខំធ្វើការយ៉ាងខ្លាំង​ដើម្បី​ទទួលបាន​សញ្ជាតិអាមេរិក។ ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី Time កាលពីឆ្នាំ២០១៩ នាងបាននិយាយថា នាងទទួលស្គាល់ថា​ការអនុវត្តច្បាប់ពិតជាសំខាន់ ប៉ុន្តែជនអន្តោប្រវេសន៍​ក៏បានចូលរួមចំណែក​កសាងប្រទេសដូចគ្នា។

នាង​បាន​បន្ត​ថា៖ “ខ្ញុំ​មិនអះអាង​ថា​ជាខ្លួន​អ្នក​ជំនាញ​ទេ ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ ខ្ញុំ​ក៏​មិន​មែន​ជា​បណ្ឌិត ហើយ​ខ្ញុំ​ក៏​មិន​ធ្វើ​ការ​ក្នុង​ប្រព័ន្ធ​ដែរ។ ខ្ញុំយល់ថាវានៅមានចន្លោះប្រហោង ហើយយើងត្រូវការច្បាប់ និងបទប្បញ្ញត្តិ ប៉ុន្តែយើងក៏ត្រូវចាំដែរថាប្រទេសរបស់យើងត្រូវបានកសាងឡើងដោយមនុស្សដែលមកពីប្រទេសផ្សេងៗគ្នា” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *