តារាចម្រៀងល្បី Selena Gomez បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយបុរសម្នាក់នេះ ខណៈអ្នកគាំទ្រជាច្រើនចូលរួមអបអរ ក្រោយរូបនាងរកឃើញម្ចាស់បេះដូងថ្មី។

Selena Gomez បានបង្ហោះ Story ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនកាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ បញ្ជាក់ប្រាប់ថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយ Benny Blanco ដែលជាផលិតករតន្ដ្រីល្បីឈ្មោះម្នាក់។
ជាមួយគ្នាដែរ តារាស្រីរូបនេះក៏បានបញ្ចេញមតិក្នុងបណ្ដាញសង្គមនិយាយសរសើរពីមិត្ដប្រុសរបស់ខ្លួនថា Benny Blanco ជាមនុស្សពិសេសសម្រាប់រូបនាង និងជាមនុស្សសំខាន់ក្នុងចិត្ដរបស់នាង។ នាងក៏បានបញ្ជាក់ថា ទំនាក់ទំនងស្នេហាមួយនេះគឺមានរយៈពេលជាង ៦ ខែ ទៅហើយ។


កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២៣ លោក Benny Blanco ក៏បានចូលរួមកម្មវិធីខួបកំណើតរបស់ Selena Gomez អាយុ ៣១ ឆ្នាំ និងបង្ហាញភាពស្និទ្ធស្នាលផងដែរ។ ជាពិសេសម្ដាយបង្កើតរបស់ Selena ក៏បានចុចតាមដាន Benny Blanco ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមថែមទៀត។


មែនទែនទៅ Selena Gomez បានលួចបង្ហើបកាលពីក្នុងបទសម្ភាសន៍មុនៗថា នាងកំពុងលួចចាប់អារម្មណ៍ជាមួយមនុស្សម្នាក់។ គូស្នេហ៍មួយគូនេះ ធ្លាប់រួមការងារជាមួយគ្នាកាលពីមុន សម្រាប់បទចម្រៀង ៣ បទ។ Benny Blanco ធ្លាប់រួមសហការជាមួយតារាល្បីៗ លំដាប់ពិភពលោកដូចជា Ed Sheeran, Katy Perry, Justin Bieber និង The Weeknd។ មិនតែប៉ុណ្ណោះ លោកធ្លាប់ឈ្នះពានរង្វាន់ BMI Songwriter Of the Year Award ៥ ដងមកហើយ៕


























Account
Security
Favourite Content