បងប្អូនបង្កើត កាត់ខ្មែរ-អង់គ្លេស ហ្ល្ររែនផានីតា & វីនីច័ន្ទលីណា ត្រៀមទៅដើរម៉ូដលើឆាកអន្តរជាតិម្តងទៀត

បងប្អូនបង្កើត ២រូប ជាកូនកាត់ខ្មែរ-អង់គ្លេស គឺ ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា កំពុងត្រៀមដឹកដៃគ្នាទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាថ្មីម្តងទៀត ក្នុងកម្មវិធី ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

តាមដែលដឹងមក ហ្ល្ររែនផានីតា និង វីនីច័ន្ទលីណា ទទួលឱកាសចេញទៅដើរម៉ូដលើកនេះ តាមរយៈការជ្រើសរើសរបស់អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ Catwalk អូលីវ៉ា គង់ ដែលលោកត្រៀមដឹកនាំតារាម៉ូដែលកម្ពុជាយើងចំនួន ២៦នាក់ ទៅដើរម៉ូដលើឆាកអន្តរជាតិដ៏ធំនេះ។ ក្នុងចំណោមនោះ ក៏មានកូនកាត់ខ្មែរ-អង់គ្លេស ២រូបនេះផងដែរ។

កន្លងមក អូលីវ៉ា ធ្លាប់ប្រាប់ឱ្យដឹងថា កូនសិស្សរបស់លោកពីរនាក់នេះ គឺ ស៊ុយតុន ហ្ល្ររែនផានីតា & ស៊ុយតុន វីនីច័ន្ទលីណា ជាក្មេងឆ្លាត ហើយពូកែដើរថែមទៀត។ គ្រប់ពេលបង្រៀនក្បាច់ដើរ ការពន្យល់ពីការដើរលើឆាក គឺពួកគេឆាប់ចាប់បាន ថែមទាំងអាចបត់បែនគ្រប់ស្ថានភាព និងមានភាពអត់ធ្មត់ពេលចេញទៅដើរម៉ូដនៅឆាកអន្តរជាតិ។

ជាក់ស្តែង កាលចេញទៅដើរម៉ូដលើឆាកអន្តរជាតិលើកដំបូងនៅវៀតណាម កម្មវិធី Vietnam International Junior Fashion Week ជួបផលំបាកច្រើន តែម៉ូដែលវ័យក្មេងទាំងពីររូបនេះពូកែណាស់ អាចអត់ទ្រាំហើយឆ្លងកាត់វាទៅបាន ធ្វើឱ្យអតីតតារាម៉ូដែលល្បីឈ្មោះ គង់ ផល្លា ជាម្តាយមានមោទនភាពលើកូនស្រីទាំងពីរនេះយ៉ាងខ្លាំង។

ដោយឡែក សម្រាប់ការចេញទៅដើរម៉ូដនៅម៉ាឡេស៊ីនេះ រឹតតែធ្វើឱ្យអ្នកម្តាយរូបនេះមានមោទនភាព ពេលឃើញកូនស្រីទាំងពីរមានសមត្ថភាព និងក្លាហានទាំងវ័យក្មេង ក្នុងការដើរបង្ហាញ ដោយមិនខ្លាចញញើតអ្វីទាំងអស់។

តារាម៉ូដែលសម្បុរស្រអែមស្រស់ គង់ ផល្លា ធ្លាប់ឱ្យដឹងថា អ្នកនាងសប្បាយចិត្តចំពោះអ្វីដែលកូនស្រីទាំងពីរកំពុងធ្វើសព្វថ្ងៃ ហើយក៏បានជំរុញកូនៗផងដែរ ដោយសារមើលទៅឃើញថា កូនស្រីទាំងពីរស្រលាញ់ហើយមានទំនោរលើការងារសិល្បៈនេះ ប៉ុន្តែយ៉ាងណាអ្នកនាងមិនឱ្យកូនបោះបង់ការសិក្សាឡើយ ធ្វើយ៉ាងណាបែងចែកពេលវេលារៀនសូត្រ និងការងារសិល្បៈឱ្យបានល្អ ព្រោះចំណេះវិជ្ជាជាវត្ថុសំខាន់សម្រាប់ជីវិត ដូច្នេះនឹងលៃលកពេលវេលាតាមជាក់ស្តែង គ្រាន់តែពេលនេះកូនស្រីទាំងពីរធ្វើបានល្អទាំងការសិក្សា និងការងារសិល្បៈ រឹតតែធ្វើឱ្យអ្នកនាងសប្បាយចិត្ត និងមានមោទនភាពខ្លាំងឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ