រឿងពិតប្លែកៗទាំង ២០ ដែលអ្នកអាចមិនដឹងពីប្រទេសឡាវ

ឡាវ ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាស៊ីអាគ្នេយ៍ដែលគ្មាន សមុទ្រ ប៉ុន្តែសំបូរទៅដោយតំបន់ភ្នំ ស្ថាបត្យកម្មដែលសល់ពីសម័យអាណានិគមបារាំង ការរស់នៅរបស់ពួកកុលសម្ព័ន្ធ វត្តព្រះពុទ្ធសាសនា ទឹកធ្លាក់ រូងភ្នំ និងប្រាសាទប្រវត្តិសាស្ត្របុរាណ។

ខាងក្រោមនេះគឺជារឿងពិតទាំង ២០ ដែលអ្នកគួរបានដឹងពីប្រទេសចំណាស់មួយនេះ។

ទី១. ប្រសិនអ្នកបានទៅដល់ទីនោះ ការបញ្ចេញសំឡេងជាភាសាអង់គ្លេសជារឿងសំខាន់ ខណៈសំឡេងដែលត្រូវនៃប្រទេសមួយនេះ គឺ Laos មិនមែន Lao ទេ។

ទី២. ប្រជាជនឡាវបរិភោគបាយដំណើបច្រើនជាងគេធៀបនិងប្រទេសជាច្រើនលើពិភពលោក។ គេតែងឃើញប្រជាជនក្នុងតំបន់មូរបាយជាដុំៗហើយជ្រលក់ទឹកត្រីបរិភោគ។

ទី៣. ឡាវ គ្មានសមុទ្រពិតមែន ប៉ុន្តែមានកោះរាប់ពាន់។ ទន្លេមេគង្គត្រូវបានគេឱ្យឈ្មោះជា កោះ៤ពាន់ ដែលមានកោះជាច្រើនសក្តិសមបំផុតសម្រាប់វិស្សមកាលរដូវក្តៅ។

ទី៤. ឡាវ ជាប្រទេសសំបូរដំរីច្រើនជាងគេ ដែលមានរហូតទៅដល់ ៤០០ ទៅ ៦០០ក្បាល។

ទី៥. កាហ្វេឡាវ សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តរសជាតិដិតខ្លាំង។ ឡាវ ជាប្រទេសដែលផលិត និងនាំកាហ្វេចេញទៅក្រៅប្រទេស។

ទី៦. ស្រាបៀរ ក្នុងប្រទេសឡាវមានតម្លៃធូរថ្លៃ។ ខណៈស្រាបៀរដែលពេញនិយមគឺស្រាបៀរដែលផលិតក្នុងស្រុក គឺបៀរឡាវ។

ទី៧. ប្រទេសមួយនេះប្រើមធ្យោបាយផ្លូវគោកសម្រាប់តភ្ជាប់ទៅកាន់ប្រទេសជិតខាង។

ទី៨. សំណល់ហ្វូស៊ីលមនុស្សសម័យទំនើបដែលមានអាយុកាលជាង ៤ម៉ឺនឆ្នាំ ត្រូវបានរកឃើញនៅក្នុងរូងភ្នំ ភាគខាងជើងប្រទេសឡាវ។

ទី៩. រូបិយបណ្ណឡាវគឺ លុយគីប។ សង្កេតឃើញក្នុងប្រទេស ក៏មានចរាចរលុយបាត និងលុយដុល្លាដែរ។

ទី១០. ប្រជាជនឡាវបើកបរប្រកាន់ស្តាំ។

ទី១១. ប្រជាជនឡាវភាគច្រើនជិះម៉ូតូមិនពាក់មួយសុវត្ថិភាពទេ។

ទី១២. ការរស់នៅរបស់ប្រជាជនឡាវមិនតឹងតែងពេកនោះទេ។

ទី១៣. ឡាវ និងថៃមានភាពស្រដៀងគ្នាច្រើន។ ទាំងភាសានិយាយ ចំណីអាហារ ប្រពៃណី ក៏ដូចជាការរស់នៅមួយចំនួនរបស់ប្រជាជន។

ទី១៤. ឡាវមិនសូវសំបូរឡានក្រុងទេ។ ប្រជាជនក្នុងប្រទេសនេះភាគច្រើនជិះតុកតុក ឬតាក់ស៊ី។

ទី១៥. នៅឡាវគេប្រើឆ្នាំងសាកដែលមានក្បាល ៣។

ទី១៦. ទំនៀមទម្លាប់នៅឡាវមុនលើកកែវស្រាផឹកត្រូវតែជល់ដាច់ខាត។

ទី១៧. ឡាវជាប្រទេសមានសន្តិភាព និងស្ងប់ស្ងាត់។ សូម្បីនៅព្រលានយន្តហោះក៏មិនសូវជាមានមនុស្សអ៊ូអរដែរ។

ទី១៨. ឡាវជាប្រទេសដែលរងការទម្លាក់គ្រាប់បែកច្រើនពីសហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយវៀតណាម។ នៅហ្លួងព្រះបាងគ្រាប់បែកដែលបានទម្លាក់នោះត្រូវបានយកមកកែច្នៃ។

ទី១៩. ប្រជាជនឡាវជាង៧លាននាក់ត្រូវបានចែកជា ៣ ក្រុមធំៗ និងចែកជា ៤៨ កុលសម្ព័ន្ធ ដែលពួកគេមានក្រៀមភាសារៀងៗខ្លួន។ ក្នុងចំណោមពួកគេ មាន ៥៣ភាគរយ ជាប្រជាជនឡាវ ១១ភាគរយ ជនជាតិខ្មូ ១០ភាគរយ ជាជនជាតិមង ក្រៅពីនេះជាក្រុមតូចៗនៃពួកអឺរ៉ុបដែលមានដើមកំណើតជាជនជាតិបារាំង។

ទី២០. នៅប្រទេសឡាវ ទន្លេមេគង្គ ត្រូវបានចាត់ទុកជា មាតានៃទន្លេ ឬ ម៉ែណាមខ្នង តាមការហៅរបស់អ្នកស្រុក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ