មកដឹងពីព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗ ត្រៀមរៀបចំក្នុងខែធ្នូ ឆ្នាំ២០២៣!

ព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗជាច្រើន បានកំពុងត្រៀមរៀបចំឡើងនៅតាមទីតាំងតំបន់ផ្សេងៗគ្នានៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។ តួយ៉ាង កម្មវិធីធំៗដែលត្រៀមកើតឡើងនាខែធ្នូនេះ ភាគច្រើនជាកម្មវិធីសិល្បៈវប្បធម៌សប្បាយៗ ដែលអាចផ្តល់ចំណេះដឹង ការកម្សាន្ត និងការចែករំលែកផ្សេងៗពាក់ព័ន្ធយុវជន រួមទាំងបច្ចេកវិទ្យាផងដែរ។

ដូច្នេះ AMS Infotainment សូមលើកយកព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗមួយចំនួន ដែលត្រៀមរៀបចំក្នុង ខែធ្នូ ឆ្នាំ២០២៣នេះ មកចែករំលែកឱ្យប្រិយមិត្តអ្នកអានបានដឹង៖

១. មហោស្រពរូបថតភ្នំពេញ (Photo Phnom Penh Association) រៀបចំឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ នៅវិទ្យាស្ថានបារាំងកម្ពុជា។

២. មហោស្រពប្រាំពីរពណ៌ (7 Colours Festival) នឹងរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ទី១០ នៅ Coconut Park កោះពេជ្រ។

៣. ខួបយសោធរ នឹងរៀបចំឡើងថ្ងៃសៅរ៍ ទី៩ នៅសាលារចនា។

៤. ទិវានំប្រពៃណីចាម្ប៍ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១០ នៅ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

៥. ស្លាបព្រា Slaprea, Cambodia’s Biggest Food Festival នឹងរៀបចំឡើងនៅស្តាតអូឡាំពិក ចាប់ពីថ្ងៃទី៨ ដល់ទី១០។

៦. សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាមេគង្គ Mekong Tech Fest ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ នៅផ្សារទំនើបអូឡាំព្យា។

៧. យុទ្ធនាការ ១៦ថ្ងៃបូ ស និង ខួប៣ឆ្នាំ នៃចលនាទម្លុះ ថ្ងៃទី១០ នៅ Factory Phnom Penh។

៨. មហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ និងរាត្រីសមោសរ» នឹងរៀបចំនៅថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ ទីរួមខេត្តសៀមរាប។

៩. ពិព័រណ៍សៀវភៅថ្នាក់ជាតិ ពីថ្ងៃទី១៤ ដល់ទី១៧ នៅកោះពេជ្រ។

១០. ខួប ១៧ ឆ្នាំនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

១១. ការសម្ដែងសៀក ដោយកាយសម្ព័ន្ធ ហ្វាពន្លឺសិល្បៈ និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅវិទ្យាស្ថានបារាំង ចាប់ពីថ្ងៃទី១៤ និង ១៥

១២. White Christmas នឹងរៀបចំឡើងនៅ Factory Phnom Penh ថ្ងៃទី១៦ និង ១៧

១៣. មហោស្រពសិល្បៈជំនោរ – Art នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៥ដល់ទី១៧ នៅខេត្តបាត់ដំបង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម