រឿងកូនខ្មែរគួរតាម! ពិធីរំលឹកគុណអង្គរ និងព្រះមហាក្សត្រសម័យដើមគ្រប់ព្រះអង្គ ចាប់ផ្ដើមហើយ

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។

តាមប្រភពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្តមានក្នុងពិធីខាងលើនេះរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា​ជាច្រើនរយនាក់។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណង​ពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។

នាឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរដែលតែងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបន្ថែមថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរ​ដ៏ចំណាស់មួយ។ ពិធីនេះបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែម​នូវសក្កានុពលវប្បធម៌​ និងទេសចរណ៍កម្ពុជា​ ដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនទ្រាំទៀត! ស្រីនោ មកការពារខ្លួនឯងពីការ bully ខណៈហ្វេនៗ-បវរកញ្ញារួមអាជីពនាំគ្នាគាំទ្រ

វប្បធម៌នៃការប្រើប្រាស់ពាក្យពេចន៍បណ្តុះបង្អាប់រូបរាងកាយ ដែលគេចាត់ទុកថាជា ការ bully នៅតែកើតមានឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន រួមទាំងវិស័យបវរកញ្ញានៅកម្ពុជាផងដែរ។ កន្លង

ស្ត្រីខ្មែរម្នាក់នេះជាម្ចាស់ quote ក្នុងរឿង «​រាជិនី​សារព័ត៌មាន​» របស់ TVB ហុងកុង

សម្រង់​សម្ដី​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ម្នាក់​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​​ខ្សែ​ភាពយន្ត​រឿង​«​រាជិនី​សារព័ត៌មាន​» ឬ Queen of News ។ ខ្សែ​ភាព​យន្ត​ដែល​លាត​ត្រដាង​ពី​វិស័យ​សារព័ត៌មាន​មួយ​

បវរកញ្ញា-បុរសឯកកម្ពុជា ២ រូប ឈ្នះជយលាភីពីអន្តរជាតិថែមទៀតហើយ!

បវរកញ្ញា-បុរសឯកកម្ពុជា ២ រូបទៀតរួមមានលោក ធិ ធារ៉ា និង កញ្ញា ម៉ៅ នីង បានសាងមោទនភាពថ្មី សម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្រោយអ្នកទាំង ២ បានឈ្នះតំណែងជយលាភី

ចាប់ដៃសហការគ្នាម្ដងទៀត! ត្រលប់មកវិញលើកនេះ Kim Woobin និង Suzy សម្ដែងបែបរឿងកំប្លែង

ក្រោយសម្ដែងរឿងរួមគ្នាក្នុងឆ្នាំ ២០១៦ “Uncontrollably Fond” តារាប្រុស Kim Woobin និងតារាស្រី Suzy កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។ ប៉ុន្ដែអ្វីដែលធ្វើឲ្យមហាជនហាក់មិនអស់ចិត្ដនោះ គឺចុងបញ្ចប់នៃរឿងមិនបានជួបជុំគ្នា ដែលធ្វើឲ្យអ្នកទស្សនាខ

ស៊ីន ជេននី បកស្រាយរឿងបានទៅដើរលើកម្រាលព្រំក្រហមមហោស្រព Cannes

ឆ្នាំ​នេះ​មហាជន​ពិតជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​វត្តមាន​តារា​ស្រី​ជើង​ថ្មី ស៊ីន ជេននី ដែលជា​ប្អូន​ស្រី​របស់​កំពូល​តារា​ស្រី​ប្រចាំ​កម្ពុជា ស៊ីន យូប៊ីន ក៏​បាន​ដើរ​លេង​កម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាព

មិនធម្មតា! សិល្បករខ្មែរប៉ុន្មានរូបនេះ មានវត្តមានក្នុងកម្មវិធីកម្រាលព្រំក្រហមនៅបារាំង

សិល្បករ​វ័យ​​ក្មេង​ច្រើន​រូប​របស់​កម្ពុជា ​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​​​មហោស្រព​ភាពយន្ត​ Cannes លើក​ទី​៧៧ នៅ​ឯ​ប្រទេស​បារាំង​​។​ នេះ​ជា​មោទកភាពកម្ពុជា ​ចំពោះ​ការ​បង្ហាញ​គ្រាប់​ពេជ្រ​

ចប់មង្គលការ Tempo Tris បង្ហោះសារមានន័យ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ចំពោះគូស្នេហ៍

សិល្បករមួយរូបទៀតហើយ ដែលបានដឹកដៃគូស្នេហ៍ចូលរោងជ័យក្នុងឆ្នាំ ២០២៤ នេះ នោះគឺតារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀង Tempo Tris ដែល​មាន​ឈ្មោះពិតថា ដួង រស្មី។ មង្គលការ

ស្អាតដូចព្រះនាង! Yoona និង Han SoHee បង្អួតសម្រស់ក្នុងកម្មវិធីមហោស្រពភាពយន្ដ Cannes

នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ តារាសម្ដែងស្រីកូរ៉េល្បី ២ រូបគឺ Yoona និង Han SoHee បានបង្ហាញវត្ដមាននៅក្នុងកម្មវីធីមហោស្រពភាពយន្ដ Cannes លើកទី ៧៧ នៅឯទឹកដីប្រទេស បារាំង។ វត្ដមានរបស់តារាស្រីឆ្នើមទាំងពីរបានក្លាយ

ជីវិតតួស្រីរឿង F4 និងអតីតស្វាមី ក្រោយលែងលះ ប្រែប្រួលខ្លាំងសឹងមិនគួរឱ្យជឿ

យោងតាមប្រភពព័ត៌មាន Nate បានឲ្យដឹងថា ជីវិតរបស់អតីតគូស្វាមីភរិយាកូរ៉េ តារាស្រី Goo HyeSun និងតារាប្រុស Ahn JaeHyun គឺមានការប្រែប្រួលខ្លាំងស្ទើរមិនជឿ ជាពិសេសទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ។ ស្របពេលដែលការរស់នៅប្រចាំថ្ងៃក៏មើលទៅហាក់មានការលំបាក និងស្មុគស្មាញផងដែរ។

តារាចម្រៀង កែវ ច័ន្ទដាលីន ស្អាតខ្លាំងក្នុងពិធីភ្ជាប់ពាក្យលក្ខណៈគ្រួសារ!

អតីតបេក្ខភាព X-Factor Cambodia  រដូវកាលទី១  និងជាអតីតបេក្ខភាព I Am A Singer Cambodia  រដូវកាលទី​២ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយភ្ជាប់ពាក្យស្ងាត់ៗ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *