រឿង «កំពូលកូន» ភាពយន្តកំប្លែង បំផុសស្មារតីស្នេហាបទចម្រៀងមរតកដើម!

ក្រោយចំណាយពេលថត និងសម្រិតសម្រាំងការកាត់តអស់រយៈពេលប្រមាណជិត១ឆ្នាំ រឿង «កំពូលកូន» ឬ «My Super Family» បានរៀបចំពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅរោងភាពយន្ត Major Cineplex Aeon 1 ដោយមានការចូលរួមពីមិត្តសិល្បករ-សិល្បការិនីចាស់ក្មេងល្បីៗយ៉ាងច្រើនកុះករ។

ស្ថិតក្រោមការដឹកនាំរបស់អគ្គនាយិកា អ្នកនាង ជុន សុធា រឿង «កំពូលកូន» ប្រមូលផ្តុំដោយតារាសម្តែងល្បីៗជាច្រើន ដូចជា លោក ទេព រិនដារ៉ូ កញ្ញា ហេង ចន្ថា នាយ គ្រឿន កញ្ញា ជុង សុផានៀត ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនទៀត ដែលនឹងមកញ៉ាំងបរិយាកាសសាច់រឿងនេះឱ្យកាន់តែមានភាពទាក់ទាញ កំប្លុកកំប្លែងខ្លាំងឡើង។ តួយ៉ាង តួអង្គសំខាន់ដែលជាបងប្អូនបង្កើតទាំង ៤រូប គឺ ទេព រិនដារ៉ូ, ហេង ចន្ថា, នាយ គ្រឿន និង កញ្ញា ជុង សុផានៀត នឹងឆក់យកបេះដូងទស្សនិកជនឱ្យផ្ទុះសំណើចក្អាកក្អាយជាក់ជាមិនខាន។

បន្ថែមពីលើរសជាតិកំប្លែង រឿង «កំពូលកូន» ក៏បង្កប់អត្ថន័យអប់រំដល់អ្នកទស្សនាផងដែរ ពិសេសគឺការចូលរួមបំផុសស្មារតីស្នេហាបទចម្រៀងមរតកដើមអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីជាការចូលរួមលើកស្ទួយ និងអភិរក្សមរតកសំនៀងដើមរបស់ខ្មែរទាំងអស់គ្នា។

លោក លី រដ្ឋា អ្នកនិពន្ធ និង ដឹកនាំរឿង «កំពូលកូន» បានប្រាប់ឱ្យដឹងថា រឿង «កំពូលកូន» គឺជាស្នាដៃទី ២ របស់ផលិតកម្ម PDS បន្ទាប់ពីរឿង «ខ្សែចងក»។ មែនទែនទៅសាច់រឿង «កំពូលកូន»នេះ គឺដកស្រង់ចេញពីសាច់រឿងពិតក្នុងគ្រួសារត្រកូលអភិជនមួយ ដែលស្តែងពីខ្សែជីវិតរបស់បងប្អូនបង្កើត បន្ទាប់ពីពួកគេបាត់បង់ឪពុកម្តាយទៅ។ 

ចំណុចទាក់ទាញខ្លាំងក្នុងរឿងនេះ គឺផលិតកម្មបានដាក់តារាភាពយន្តជើងចាស់ លោក ទេព រិនដារ៉ូ ជាតួអង្គកូន ឱ្យសម្តែងប៉ះតារាកំប្លែងមិនចេះរីងស្ងួត នាយ គឿន ដោយធានាថា ទស្សនិកជនមកទស្សនារឿងនេះច្បាស់ជាផ្ទុះសំណើចក្អាកក្អាយមិនខាននោះឡើយ។ 

ដោយឡែក លោក ទេព រិនដារ៉ូ តួសម្ដែងក្នុងភាពយន្តកំប្លែងមួយនេះ បានបង្ហាញអារម្មណ៍រំភើប ព្រោះលោកខកខានសម្តែងប៉ះ នាយគ្រឿន យូរណាស់ដែរហើយ ដូច្នេះលោកចង់ឱ្យទស្សនិកជនមកទស្សនាស្នាដៃថ្មីរបស់លោក និងនាយគ្រឿន ធានាថា ដឹងតែសើចរឹងថ្គាមមិនខានទេ ព្រោះក្នុងរឿងនេះលោកសម្តែងជាបងប្រុសច្បង ចរិតខិលខូចបន្តិច សូម្បីតែលោកខ្លួនឯងក៏មានអារម្មណ៍ថារៀងអៀនប្រៀន ដោយសារអ្នកដឹកនាំឱ្យដើរតួក្មេងពេក។

បន្ថែមពីលើការលើកឡើងខាងលើនេះ ស្រីស្អាត ហេង ចន្ថា ក៏បានឱ្យដឹងថា នាងមានក្តីរំពឹងខ្ពស់គួរសមសម្រាប់ការថ្មីដែលត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំនេះ។ ចន្ថា ចង់ឱ្យទស្សនិកជនមកទស្សនារឿងនេះឱ្យបានច្រើនកុះករ រួចចាំធ្វើការវាយតម្លៃតាមក្រោយក៏បាន ព្រោះនាងជឿជាក់ថា ពេលបានទស្សនារឿងនេះហើយ គ្រប់គ្នាច្បាស់ជាបបួលមិត្តផ្សេងទៀតឱ្យមកមើលដែលហើយ ព្រោះរឿងនេះល្អមើល មានភាពកំប្លែងច្រើន ថែមទាំងបង្កប់អត្ថន័យជាសារអប់រំថែមទៀតផង។ កុំភ្លេចនាំគ្នាទៅទស្សនារឿង កំពូលកូន ឱ្យបានច្រើនកុះករ ដែលរឿងនេះចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្តពីថ្ងៃទី៨ នេះតទៅ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ