សារ៉ាន់ គីមឡាង ត្រូវបានតែងតាំងជា Miss Earth Cambodia 2025

សារ៉ាន់ គីមឡាង លំដាប់​រង Miss Cosmo Cambodia បាន​ក្លាយ​ជា​ម្ចាស់​មកុដ Miss Earth Cambodia 2025 ។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ផេក​ផ្លូវ​ការ Miss Earth Cambodia កាល​ពី​ម្សិលមិញ។

សារ៉ាន់ គីមឡាង ទទួល​បាន​តំណែង​ជា Miss Earth Cambodia 2025 ដើម្បី​ចូលរួម​លើ​ឆាក​អន្តរជាតិ។ ឆ្លង​កាត់​ការ​ធ្វើ​បទ​បង្ហាញ​ការ​តស៊ូ​មតិ និង​ការ​សម្ភាស​ផ្ទាល់​មាត់ COLSE-DOOR INTERVIEW ​ គីមឡាង បាន​បង្ហាញ​សមត្ថភាព​ ព្រម​ទាំង​ចំណេះដឹង​ និង​ការ​តាំង​ចិត្ត​បាន​យ៉ាង​ល្អ​លើ​ប្រធាន​បទ​ដែល​ខាង​កម្មវិធី​តម្រូវ​ឱ្យ​រហូត​ទទួល​បាន​តំណែង​ជា Miss Earth Cambodia ដើម្បី​តំណាង​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ។

ក្នុង​តំណែង​ជា​បវរកញ្ញា​ឯក​នៃ Miss Earth Cambodia ២០២៥ ចាំ​បាច់​ត្រូវ​ប្រើ​សំឡេង​ដើម្បី​ការ​ផ្លាស់​ប្ដូរ បង្កើត​ឥទ្ធិពល​វិជ្ជមាន សម្រស់​ជាមួយ​គោលដៅ​ច្បាស់​លាស់ បង្កើត​ភាព​ស្រស់​ស្អាត​ដល់​ផែន​ដី។ រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​បវរកញ្ញា​រូប​ស្រស់ សារ៉ាន់ គីមឡាង នឹង​ប្រើ Tittle មួយ​នេះ​​បែប​ណា​​​តំណាង​ឱ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ?

គួរ​ឱ្យ​ដឹង​ដែរ​ថា សារ៉ាន់ គីមឡាង ជា​បេក្ខភាព​ជើង​ខ្លាំង​១​រូប ខណៈ​ស្រី​ស្រស់​រូប​នេះ​ធ្លាប់​បាន​ប្រឡូក​ក្នុង​វេទិកា​សម្រស់​មិន​តិចដង​នោះ​ទេ ​ដោយ​លើក​ទី ១ ក្នុង​កម្មវិធី Miss Cambodia 2021 និង​លើក​ទី២ Miss Cosmo Cambodia ដោយ​ទទួល​បាន​តំណែង​ជា Miss Cosmo Cambodia Radiant Elegance 2025 និង​ការ​ប្រកួត​ចុង​ក្រោយ​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Earth Cambodia 2025៕

រូបភាព៖ Miss Earth Cambodia & Saran KimLan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *