សារ៉ាន់ គីមឡាង ត្រូវបានតែងតាំងជា Miss Earth Cambodia 2025

សារ៉ាន់ គីមឡាង លំដាប់​រង Miss Cosmo Cambodia បាន​ក្លាយ​ជា​ម្ចាស់​មកុដ Miss Earth Cambodia 2025 ។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ផេក​ផ្លូវ​ការ Miss Earth Cambodia កាល​ពី​ម្សិលមិញ។

សារ៉ាន់ គីមឡាង ទទួល​បាន​តំណែង​ជា Miss Earth Cambodia 2025 ដើម្បី​ចូលរួម​លើ​ឆាក​អន្តរជាតិ។ ឆ្លង​កាត់​ការ​ធ្វើ​បទ​បង្ហាញ​ការ​តស៊ូ​មតិ និង​ការ​សម្ភាស​ផ្ទាល់​មាត់ COLSE-DOOR INTERVIEW ​ គីមឡាង បាន​បង្ហាញ​សមត្ថភាព​ ព្រម​ទាំង​ចំណេះដឹង​ និង​ការ​តាំង​ចិត្ត​បាន​យ៉ាង​ល្អ​លើ​ប្រធាន​បទ​ដែល​ខាង​កម្មវិធី​តម្រូវ​ឱ្យ​រហូត​ទទួល​បាន​តំណែង​ជា Miss Earth Cambodia ដើម្បី​តំណាង​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ។

ក្នុង​តំណែង​ជា​បវរកញ្ញា​ឯក​នៃ Miss Earth Cambodia ២០២៥ ចាំ​បាច់​ត្រូវ​ប្រើ​សំឡេង​ដើម្បី​ការ​ផ្លាស់​ប្ដូរ បង្កើត​ឥទ្ធិពល​វិជ្ជមាន សម្រស់​ជាមួយ​គោលដៅ​ច្បាស់​លាស់ បង្កើត​ភាព​ស្រស់​ស្អាត​ដល់​ផែន​ដី។ រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​បវរកញ្ញា​រូប​ស្រស់ សារ៉ាន់ គីមឡាង នឹង​ប្រើ Tittle មួយ​នេះ​​បែប​ណា​​​តំណាង​ឱ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ?

គួរ​ឱ្យ​ដឹង​ដែរ​ថា សារ៉ាន់ គីមឡាង ជា​បេក្ខភាព​ជើង​ខ្លាំង​១​រូប ខណៈ​ស្រី​ស្រស់​រូប​នេះ​ធ្លាប់​បាន​ប្រឡូក​ក្នុង​វេទិកា​សម្រស់​មិន​តិចដង​នោះ​ទេ ​ដោយ​លើក​ទី ១ ក្នុង​កម្មវិធី Miss Cambodia 2021 និង​លើក​ទី២ Miss Cosmo Cambodia ដោយ​ទទួល​បាន​តំណែង​ជា Miss Cosmo Cambodia Radiant Elegance 2025 និង​ការ​ប្រកួត​ចុង​ក្រោយ​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Earth Cambodia 2025៕

រូបភាព៖ Miss Earth Cambodia & Saran KimLan


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េ បង្ហាញពីកំណើននៃកម្មវិធីកម្សាន្តបែបជំនឿអរូបិយ

កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េខាងត្បូងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមទស្សនិកជន ស្របពេលដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង បាននាំយកជំនឿអរូបិយមកធ្វើជាកម្មវិធីកម្សាន្ត

Dilraba Dilmurat ជាប់គាំងនៅឌូបៃ នាំឱ្យខកខានមិនបានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior

Dilraba Dilmurat មិនអាចចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior នៅទីក្រុងប៉ារីស បន្ទាប់ពីតារាសម្តែងចិនរូបនេះបានជាប់គាំងនៅទីក្រុងឌូបៃអស់ពេល ២៤ម៉ោង ព្រោះការបិទដែនអាកាស ចំពេលស្ថានភាពតាន

TREASURE ត្រៀមប្តូរស្ទីលទៅជាក្រុម Hip Hop ខណៈ YG ទម្លាយគម្រោងឆ្នាំ ២០២៦ របស់ BIGBANG, BABYMONSTER និងក្រុមថ្មី

នៅថ្ងៃទី ៤ ខែមីនានេះ លោក Yang Hyun Suk បានបង្ហើបពីផែនការប្រចាំឆ្នាំ ២០២៦ ដោយបញ្ជាក់ថា ក្រុម TREASURE នឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្របគ្នានឹងការប្រកាសពីកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ BIGBANG រួម

Cam-Teume ធ្វើបាន! ខ្លាចភ្លៀងចំថ្ងៃប្រគំតន្រ្ដីអ្នកគាំទ្រកម្ពុជានាំគ្នាធ្វើតាមជំនឿខ្មែរល្បីដល់អ្នកគាំទ្រអន្តរជាតិ

ការប្រគុំតន្ដ្រីរបស់ក្រុម Treasure នាពេលថ្មីៗនេះលើទឹកដីនៃប្រទេសកម្ពុជាបានទទួលការសាទរពីសំណាក់ក្រុមអ្នកគាំទ្រនៅជុំវិញពិភពលោក។

ការសម្ដែងតួអង្គ ២ ដែលសបញ្ជាក់ពីទេពកោសល្យដ៏ឆ្នើមរបស់ Park Ji Hoon

Park Ji Hoon បានកំណត់និយមន័យថ្មីសម្រាប់អាជីពរបស់ខ្លួន បន្ទាប់ពីធ្លាប់ត្រូវបានគេស្គាល់តាមរយៈការ "ញាក់ភ្នែក" ជាចំណាំ និងរូបភាពដ៏ស្រស់បំព្រងក្នុងនាមជាអតីតសមាជិកក្រុម

អបអរទិវាវប្បធម៌ជាតិ! មកស្គាល់មរតកអរូបីខ្មែរទាំង ៧ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក UNESCO

ទិវាវប្បធម៌ជាតិ ៣ មីនាត្រូវបានប្រារព្ធឡើងជា “ការរម្លឹកគុណ” ដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏មហាសាល ទាំងរូបី (ប្រាសាទបុរាណ វត្ថុសិល្បៈ) និងអរូបី (របាំ ចម្រៀង ទំនៀមទម្លាប់)។

បែកធ្លាយព័ត៌មាន Zendaya និង Tom Holland លួចរៀបការស្ងាត់ៗ

នៅក្នុងពិធី Actor Awards 2026 ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែកុម្ភៈនេះ Law Roach ដែលជា Stylist​ ផ្ទាល់ខ្លួនរបស់ Zendaya បានទម្លាយថា តារាស្រីបានរៀបការជាមួយនឹងមិត្តប្រុស Tom Holland រួចរាល់ហើយ។

កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីល៍ជាមួយវ៉ែនតាយីហោល្បី Gucci

ស្រប​ពេល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប បានទាក់​ចិត្ត​អ្នក​គាំទ្រ​ព្រោង​ព្រាត​ឱ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​ស្ទីល៍​លេង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​របស់​កូន​ប្រុស​

Rosé លាងពណ៌សក់រៀងរាល់ ២សប្ដាហ៍ម្ដង អស់រយៈពេល ៧ឆ្នាំ ដើម្បីរក្សារូបភាពជានារីសក់ទង់ដែង

ជាងធ្វើសក់របស់ Rosé បានទម្លាយថា សមាជិកក្រុម BLACKPINK រូបនេះ ត្រូវប្ដូរពណ៌សក់ ២សប្ដាហ៍ម្ដង ក្នុងគោលបំណងរក្សារូបភាពជានារីសក់ទង់ដែង ដូចអ្វីដែលអ្នកគាំទ្រតែងចងចាំ ជំនួសឱ្យការព្រួយបារម្ភ

វត្តមាន Treasure លើទឹកដីកម្ពុជាអង្រួនចិត្តអ្នកគាំទ្រអន្ដរជាតិពេញបណ្ដាញសង្គម X

ថ្មីៗនេះក្រុមចម្រៀងបុរស Treasure ដែលជាកូនពៅនៃផលិតកម្មយក្ស YG Entertainment បានបង្ហាញវត្តមានជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *