ជាការពិតណាស់ពិធីការិនី ខៀវ សានសាណា និងកូនស្រី ពេលនៅក្បែរគ្នាតែងតែជាប្រធានបទលើកមកនិយាយមិនដាច់ ដោយសារតែអ្នកទាំង ២ មិនដូចម្ដាយកូនឡើយ ដោយមហាជន និងសូម្បីអ្នកសិល្បៈដូចគ្នាភាគច្រើនគិតថា ទាំង ២ នាក់ដូចបងប្អូនបង្កើតទៅវិញ។

Donna Helen Bowser កូនស្រីរបស់ពិធីការិនីសាច់ចាំ ខៀវ សានសាណា ត្បិតមានវ័យត្រឹម ១៣ ឆ្នាំ តែរូបសម្រស់ និងកម្ពស់ខ្ពស់ដូចនារីពេញវ័យ។ ហេតុដូចនេះហើយទើបពេល បានជាម្នាក់ៗលាន់មាត់ថា Donna និង សាណា ដូចបងប្អូនបង្កើតគ្នាអ៊ីចឹង ហើយ សានសាណា រូបសម្រស់មិនប្រែទៀត។
ពិធីការិនីវ័យ ៤០ ឆ្នាំ មានកូនស្រីពៅជាកូនកាត់ខ្មែរ-កាណាដា ហើយរូបសម្រស់ទៀតសោតល្អល្អះ ការប្រើប្រាស់ភាសាបរទេសបានល្អ ធ្វើឲ្យ ខៀវ សានសាណា យុវតី Donnaគ្រប់អាយុពេលណានឹងបញ្ជូនទៅប្រកួតកម្មវិធីបវរកញ្ញាណាមួយ ដើម្បីមានឱកាសតំណាងជាតិខ្មែរនៅលើឆាកអន្តរជាតិ។

ទម្រង់មុខកូនកាត់កែវភ្នែកពណ៌ប្រាក់ សក់ពណ៌ទង់ដែងធ្វើឲ្យ Donna ជាអនាគតបវរកញ្ញាខ្មែរដ៏សមបំផុត ព្រមជាមួយចំណេះដឹងទាំងភាសាជាតិ និងភាសាអង់គ្លេសបានមួយចប់ទៀត។ នេះជាការលើកឡើងរបស់មហាជន។ មិនត្រឹមមានសម្រស់ស្រស់ស្អាតបែបម៉ូដែលឡើយ កូនស្រីតែម្នាក់របស់ ខៀវ សានសាណា ក៏ពូរែរាំ និងជាមនុស្សចូលចិត្តលេងកីឡាផងដែរ៕



រូបភាព៖ Sansana Khieu























Account
Security
Favourite Content