ថ្មីៗនេះបវរកញ្ញាវ័យក្មេងរបស់កម្ពុជាម្នាក់ទៀតហើយ ដែលក្លាយជាម្ចាស់មកុដពីឆាកអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើនបន្ថែមពីកម្មវិធីផងដែរ។ ដូច សាន សំរិទ្ធិកណ្ណិកា Miss Teen Global Cambodia 2024 ដែលទើបឈ្នះមកុដ Miss Teen Global ឯប្រទេសម៉ាឡេស៊ី។


ដូចការប្ដេជ្ញាចិត្តមែន សាន សំរិទ្ធិកណ្ណិកា អាចបង្កើតប្រវត្តិសាស្រ្ត B2B សម្រាប់កម្ពុជា ដោយដណ្ដើមមកុដពីឆាកអន្តរជាតិ និងជាមុខមាត់ដល់កម្ពុជាទៀតផង។ ក្រៅពីក្លាយជាម្ចាស់មកុដហើយ យុវតីរូបនេះក៏ទទួលបានពានរង្វាន់ជាច្រើនដូចជា៖
1. Social Media Popular Award
2. Beautiful Body Award
3. Fashionista Award
4. Best Catwalk Award
5. Best in Evening Gown

កន្លងមកកម្ពុជាធ្លាប់ជោគជ័យលើវេទិកាបវរកញ្ញាវ័យក្មេងមួយនោះច្រើនមកហើយដែរ ដូច សារី ស្រីពេជ្រ ធ្លាប់ឈ្នះមកុដ Miss Petite Global 2022, កញ្ញា សូ ដាណា ធ្លាប់ឈ្នះ 4th Runner up Miss Petite Global 2023 និងឥឡូវគឺ សាន សំរិទ្ធិកណ្ណិកា គឺជាម្ចាស់មកុដ Miss Teen Global 2024៕























Account
Security
Favourite Content