ធ្លាប់តែឃើញសម្ដែងរឿង នៅខាងមុខកញ្ចក់ទូរទស្សន៍ មិននឹកស្មានធីតាឯកសង្ក្រាន្តឆ្នាំ២០២១ កញ្ញា សាន កុសមៈ អាចច្រៀងបទចម្រៀងជាភាសាចិនបានយ៉ាងល្អ ថែមទាំងពីរោះរណ្ដំបែបនេះឡើយ។

ស្រីស្អាត កុសមៈ ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចដងនោះទេ នៅពេលបានឃើញវីដេអូចម្រៀងច្រៀងជាភាសាបរទេសរបស់នាងបានបង្ហោះ ហើយបទជាភាសាចិននេះក៏ឧស្សាហ៍ច្រៀង cover ផងដែរ។ ពិតជាគួរឱ្យកោតសរសើរនូវសមត្ថភាពរបស់ស្រីស្រស់ម្នាក់នេះណាស់ ព្រោះមិនត្រឹមតែមានមានរូបសម្បត្តិស្រស់សោភា អត្តចរិតសុភាពរាបសារ ថែមទាំងមានទេពកោសល្យលើផ្នែកសម្ដែងបានយ៉ាងល្អ និងអាចច្រៀងចម្រៀងបានយ៉ាងពីរោះថែមទៀតផង។
ចម្រៀងដែល កុសមៈ cover នេះជាភាសាចិនមានចំណងជើងថា «孤独颂歌 – 陈文非» gu du song ge គួបផ្សំជាមួយកាយវិការរស់រវើក និងសំឡេងដែលស្រួច ស្រាលបានបន្ថែមរសជាតិទៅលើចម្រៀងមួយបទនេះឱ្យកាន់តែទាក់ទាញ និងគួរឱ្យចង់ស្ដាប់។


គួរឱ្យដឹងដែរថា កុសមៈ ជាតារាសម្ដែងស្រីដែលក្ដោបបានដំណែងជាតួឯកនៅក្នុងខ្សែភាពយន្តខ្មែរជាច្រើនទាំងបុរាណ និងសម័យ។ ក្រៅពីអាជីពជាតារាសម្ដែង បច្ចុប្បន្នរូបនាងក៏មានលេចធ្លោខ្លាំងក្នុងការងារថតស្ប៉តពាណិជ្ជកម្មធំៗ បង្ហាញម៉ូដ និងការថតផ្សព្វផ្សាយផលិតផលផ្សេងៗផងដែរ។ គួរបញ្ជាក់បន្ថែមដែរថាកន្លងទៅ កុសមៈ អាចនិយាយ និង cover បទចម្រៀងជាច្រើនភាសា ក្នុងនោះមានដូចជាភាសាអង់គ្លេស,ជប៉ុន,ចិន,ថៃ និងកូរ៉េ៕



វីដេអូចម្រៀង កុសមៈ cover ជាភាសាចិន ៖ https://www.facebook.com/100026605406043/videos/427235850168526























Account
Security
Favourite Content