បើស្ថាប័នបើកឱកាស សៃហ្វុន នឹងដាក់ពាក្យចូលប្រកួត Miss Universe 2023 ភ្លាម

ទំព័រហ្វេសប៊ុកផ្លូវការ Missosology កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កន្លង​ទៅ ធ្លាប់​បានបង្ហោះឱ្យដឹងថា ស្ថាប័នបវរកញ្ញាចក្កវាឡ (Miss Universe) បានប្រកាសថា នឹងចាប់ផ្តើមទទួលស្រ្តីរៀបការរួច និងស្រ្តីជាម្តាយ រួមទាំងស្ត្រីកែភេទឱ្យចូលប្រកួតប្រជែងចាប់ផ្តើមពីឆ្នាំក្រោយតទៅ។ បើ​ទោះ​ជា​ព័ត៌មាន​នោះការពិត ឬ​យ៉ាង​ណា​នោះ គេ​នៅតែ​មាន​សង្ឃឹម​ថា នឹង​មាន​ការ​បើក​ឱកាស​ឲ្យ​ស្រ្តី​ទូទៅ​ចូលរួម​ប្រកួត។

គ្រាន់តែទទួលបានដំណឹងនោះភ្លាម អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាបានងាកទៅផ្តោតការចាប់អារម្មណ៍លើបវរកញ្ញាភេទទី៣កម្ពុជា គឺកញ្ញា សៃហ្វុន Miss Queen Cambodia 2020 គ្រប់ៗគ្នា ព្រោះ កន្លងមកនាងធ្លាប់ប្រកាសឱ្យដឹងថា ប្រសិនស្ថាប័ន Miss Universe អន្តរជាតិបើកឱកាសឱ្យស្ត្រីកែភេទចូលប្រកួត នាងនឹងដាក់ពាក្យភ្លាមដោយមិនស្ទាក់ស្ទើរ។

ពាក់ព័ន្ធរឿងនេះ សៃហ្វុន ឱ្យ AMS ដឹងថាច្បាស់​ៗ​ថា ប្រសិនស្ថាប័នបើកឱកាសនាង នឹងដាក់ពាក្យចូលប្រកួតភ្លាមៗតែម្តង មិន​ឲ្យខកខាន​បាន​ឡើយ។ មូលហេតុ គឺដោយសារតែ​កម្មវិធី Miss Universe ជាកម្មវិធីដែលនាងស្រលាញ់ខ្លាំងមែនទែន បន្ទាប់ពីកម្មវិធី Miss Queen International នាងធ្លាប់បានចូលរួមប្រកួត ដូច្នេះនាងមានក្តីរំពឹងថា បើសិនស្ថាប័ន Miss Universe Cambodia បើកឱកាស នាងនឹងដាក់ពាក្យចូលរួមប្រកួត។

គួររំលឹកផងដែរថា បវរកញ្ញាភេទទី៣កម្ពុជា ២០២០ ​ សៃហ្វុន បានសាងភាពអស្ចារ្យក្នុងកម្មវិធីប្រកួត Miss Queen International 2022 នៅប្រទេសថៃកាលពី​ពេល​កន្លង​មក ដោយរូបនាងដណ្តើមបានពាន Miss Photogenic និង Top 11 ជាមុខមាត់សម្រាប់ប្រទេសកម្ពុជា​ម្ដង​រួច​មក​ហើយ។

MQC 2020 រូបនេះ បានបង្ហាញឱ្យពិភពលោកឃើញពីសម្រស់ភាពស្រស់ស្អាត ភាពក្លាហាន អង់អាច របស់បវរកញ្ញាភេទទី៣ កម្ពុជារួច​មក​ហើយ ជាពិសេសអាកប្បកិរិយាជាបវរកញ្ញា សមត្ថភាពដើរបង្ហាញ ម៉ូដ និងចំណេះដឹងទូទៅ។ មិនតែប៉ុណ្ណោះ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ បានបង្ហាញឱ្យគ្រប់គ្នាឃើញពីការតស៊ូរបស់ជនជាតិកម្ពុជា ចំពោះការប្រកួតប្រជែងសម្រស់នេះថែមទៀតផង។ ជាស្ត្រីកែភេទម្នាក់ សៃហ្វុន មានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់ស្រ្តីពីធម្មជាតិនោះឡើយ សូម្បីតែអត្តចរិត និងឥរិយាបថរបស់នាងក៏ទន់ភ្លន់ដូចស្រ្តីបេះបិទតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ