Ruco Chan ជាតារាសម្ដែងប្រុសហុងកុងល្បីល្បាញម្នាក់ លោកធ្លាប់បង្ហាញខ្លួនក្នុងរឿង TVB ល្បីៗ ជាច្រើនផងដែរ។ ថ្មីៗ នេះ លោកបានបង្ហើបពីក្ដីស្រឡាញ់ចំពោះក្មេងតូចៗ ដែលធ្វើឲ្យមហាជនជឿថា លោកមានបំណងយកកូនបន្ថែមទៀតក្នុងពេលឆាប់ៗ។



ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននាឱកាសធ្វើខួបកំណើតចូលវ័យ ៤៦ ឆ្នាំ តារាប្រុសរូបនេះ បាននិយាយរំឭកដល់កូនស្រីរបស់ខ្លួនថា លោកបានចំណាយពេលវេលាយ៉ាងច្រើនជាមួយកូនស្រី និងកំដរគេលេងរហូតដល់ភ្នែកឡើងខ្មៅអស់ តែលោកពិតជាសប្បាយរីករាយ។
នៅពេលត្រូវគេចោទសួរដល់គម្រោងយកកូនបន្ថែម រូបលោកបានឆ្លើយយ៉ាងរីករាយថា៖ “យកកូនមួយពិតជាមិនគ្រប់នោះទេ គួរតែមាន ២ ឬ ៣ បន្ថែមទៀត”។ លោកទើបតែបានដឹងពីអារម្មណ៍សុភមង្គល និងរីករាយខ្លាំង ក្រោយពេលបានក្លាយជាឳពុករបស់គេ។ សម្រាប់លោកផ្ទាល់ លោកពិតជាស្រឡាញ់ក្មេងៗ និងចង់បានកូនបន្ថែម។ ប៉ុន្ដែការយកកូនពិតជាត្រូវគិតគូច្រើន ណាមួយលោកត្រូវរង់ចាំមើលភរិយា របស់លោកដែរថានាងពេញចិត្ដនឹងមានកូនទៀតដែរ ឬយ៉ាងណា។ បច្ចុប្បន្ន នាងកំពុងយកចិត្ដទុកដាក់លើការថែរក្សារាងរបស់ខ្លួនយ៉ាងខ្លាំង។



តារាសម្ដែងប្រុស Ruco Chan និងភរិយា Phoebe Sin បានចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារក្នុងឆ្នាំ ២០១៨។ ក្រោយមក អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ កូនស្រីតូចរបស់លោកត្រូវបានរាយការណ៍ថា មានអាយុ ៤ ឆ្នាំហើយ។
ក្រឡេកមកមើលអាជីពសិល្បៈរបស់តារាប្រុស Ruco Chan វិញ រឿងភាគថ្មីរបស់លោកមានចំណងជើងថា “From HongKong to Beijing” ទើបបញ្ចប់ការចាក់ផ្សាយ ខណៈរូបលោកនឹងត្រៀមចូលរួមកម្មវិធីទទួលពានរង្វាន់របស់ស្ថានីយទូរទស្សន៍ TVB នៅពាក់កណ្ដាលខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ ៕




























































Account
Security
Favourite Content