Rosé សមាជិកក្រុម BLACKPINK បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តរបស់ Spotify ដោយទទួលបានអ្នកចូលស្ដាប់ជាង ៤៦.៤ លាននាក់ប្រចាំខែ ដែលជាចំនួនច្រើនបំផុតសម្រាប់សិល្បករ K-pop។ នេះបើយោងតាមរយៈគេហទំព័រ allkpop។

ក្រោយចេញប្រឡូកក្នុងនាមជាសិល្បករទោលជាមួយនឹងចម្រៀងថ្មីចុងក្រោយបង្អស់ APT ដែលមានតារាលំដាប់ពិភពលោក Bruno Mars មកចូលរួម ធ្វើឲ្យតារាស្រីវ័យ ២៧ឆ្នាំរូបនេះទទួលបានការជោគជ័យខ្លាំងដោយទទួលបានចំណាត់ថ្នាក់នៅលើតារាងចម្រៀងធំៗជាច្រើនដូចជា ចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីតន្ត្រីប្រចាំសប្ដាហ៍ Mnet “M Countdown” និង លើតារាង Global Top 50 របស់ Spotify ជាដើម។
ជាថ្មីម្ដងទៀត កាលពីថ្ងៃ៦ ខែវិច្ឆិកា កន្លងទៅនេះ Rosé បានទទួលចំនួនអ្នកស្ដាប់ប្រចាំខែច្រើនបំផុតក្នុងចំណោមសិល្បករខេប៉ុបជាមួយនឹងចំនួន ៤៦.៤ លាននាក់នៅលើ Spotify។ នេះជាតួរលេខថ្មី បន្ទាប់ពីក្រុមចម្រៀង BTS ដែលធ្លាប់ទទួលបានចំនួនអ្នកស្ដាប់ប្រចាំខែប្រមាណ ៤៥.៨លាននាក់នៅក្នុងកម្មវិធីតែមួយនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី Rosé និង BTS សិល្បករខេប៉ុបដែលមានចំនួនអ្នកចូលស្ដាប់ប្រចាំខែច្រើបំផុតនៅលើកម្មវិធីកម្សាន្តបែបសំឡេងមួយនេះកន្លងមក រួមមាន Jungkook ដែលទទួលបានចំនួន ៤០.៧លានអ្នក ប្រកិតគ្នានឹង Jennie ដែលទទួលបានអ្នកស្ដាប់ចំនួន ៣៩.៥ លាននាក់។ ចំណាត់ថ្នាក់បន្តធ្លាក់ទៅលើ FIFTY FIFTY ក្នុងចំនួន ៣៧.៤ លាន និង BLACKPINK ក្នុងចំនួន ៣៤.១ លាននាក់៕
























Account
Security
Favourite Content