ចូល The BLACK LABEL ភ្លាម Rosé សន្យាត្រឡប់មកជួបអ្នកគាំទ្រឆាប់ៗជាមួយបទថ្មី

នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤​ ប្រភពព័ត៌មានកូរ៉េ Naver បានទម្លាយថា បច្ចុប្បន្ន សមាជិក BLACKPINK រូបនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចាត្រៀមចូលផលិតកម្មរបស់លោក Teddy គឺ The BLACK LABEL។ ជាការឆ្លើយតបពីខាង The BLACK LABEL បានឲ្យដឹងថា វាជាការពិត ពួកគេកំពុងតែចរចាគ្នាពីកុងត្រា ជាមួយសមាជិកក្រុមចម្រៀង BLACKPINK ដែលជា main vocal គឺ Rosé។ ក្រោយមក នៅថ្ងៃទី ១៨ ខែ មិថុនា សមាជិក BLACKPINK រូបនេះ ក៏បានប្រកាសថាខ្លួននឹងចូលរួមជាមួយផលិតកម្ម The BLACK LABEL សម្រាប់ការផ្សព្វផ្សាយសកម្មភាពទោលរបស់ខ្លួន។

ROSÉ បានបង្ហោះសារក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន ដើម្បីប្រកាសពីដំណឹងល្អ ដែលខ្លួនចូលរួមជាមួយផលិតកម្ម The BLACK LABEL។ ដូច្នេះ ចាប់ពីពេលនេះទៅ សកម្មភាពផ្សព្វផ្សាយទោលរបស់នាង នឹងស្ថិតក្រោមការគ្រប់គ្រង The BLACK LABEL។ តារាស្រីរូបនេះ ក៏បានលើកឡើងថា ចាប់តាំងពីចុងឆ្នាំ ២០២៣ មក នាងតែងតែចេញចូលកន្លែងធ្វើការលើបទចម្រៀងជារៀងរាល់ថ្ងៃ។ ឥឡូវនេះ នាងមិនទាន់ប្រកាសពីដំណឹងបញ្ចេញបទចម្រៀងថ្មីឡើយ នៅពេលដែលនាងមិនទាន់ធ្វើអ្វីរួចចប់សព្វគ្រប់អស់។ នាងចង់ចំណាយពេលផ្ដោតលើរឿងល្អៗ និងត្រូវការពេលវេលារៀនសូត្រ។ ប៉ុន្ដែដំណឹងល្អ និងគួរឲ្យរំភើបមួយចំនួន នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ខាងមុខ។  

គួរបញ្ជាក់ថា Rosé និងសមាជិកក្រុមចម្រៀង BLACKPINK ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ Teddy។ មិន​ត្រឹម​ជា​អ្នកនិពន្ធ Teddy គឺជាអ្នកផលិតបទចម្រៀងល្បីៗជាច្រើនរបស់ BLACKPINK ចាប់តាំងពីបទចម្រៀងដំបូងចេញក្នុងឆ្នាំ ២០១៦ រួមមាន Boombayah និង Whistle ជាដើម។  កត្ដាអស់ទាំងនេះ ធ្វើឲ្យគេជឿជាក់ថា ជាមូលហេតុម្ចាស់បទ «On The Ground» សម្រេចចិត្ដចុះកុងត្រាជាមួយ ផលិតកម្ម The BLACK LABEL៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន