ចំណេះដឹងផ្សំសមត្ថភាពជំរុញឱ្យ រិត ស៊ីភុន ឈ្នះជយលាភី MAN of Cambodia 2024

ក្រោយពីប្រកួតយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាល ទាំងការប្រកួតបោះឆ្នោតលើអនឡាញ និងការបញ្ចេញសមត្ថភាពផ្ទាល់ជាមួយគណៈកម្មការទីបំផុតរកឃើញម្ចាស់ជយលាភី កម្មវិធីបុរសឯកកម្ពុជា (MAN of Cambodia 2024) គឺបានទៅលើ រិត ស៊ីភុន ជាតារាម៉ូដែល និងជាគ្រូបង្វឹកហាត់ប្រាណ។ ក្រៅពីសមត្ថភាព កំលោះសង្ហាវ័យ ២៧ ឆ្នាំ​មានចំណេះដឹងខ្ពស់ទៀតផង ដោយលោកជានិស្សិតបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន។

ផ្តល់បទសម្ភាសន៍ក្រោយឈ្នះតំណែង MAN of Cambodia 2024 រិត ស៊ីភុន ថា ការយកឈ្នះបេក្ខភាពជើងខ្លាំងដទៃរហូតក្លាយជាម្ចាស់ជយលាភី ដោយសារលោកមានចំណុចលេចធ្លោមួយ​ចំនួនគួរឱ្យកត់សម្គាល់ ដូចជា ចំណេះដឹង រូបរាងដងខ្លួន និងភាពប៉ិនប្រសព្វ។ 

​នេះមិនមែនវេទិកាបុរសឯកលើកដំបូងរបស់លោកឡើយ ព្រោះលោកធ្លាប់ដាក់ពាក្យប្រកួតប្រជែងកម្មវិធីផ្សេងរួចមកហើយកាលពីឆ្នាំមុនៗ តែពុំទាន់ទទួលជោគជ័យ ទើបលោកប្រមូលយកភាពបរាជ័យទាំងនោះជាកម្លាំងចិត្ត មកដុះខាតពង្រឹងសមត្ថភាព និងបំពេញ​ចន្លោះខ្វះខាតរហូតទទួលបានជោគជ័យនៅពេលនេះ។

រិត ស៊ីភុន នឹងពង្រឹងបន្ថែមលើការរៀបចំខ្លួន និងចំណេះដឹងឱ្យល្អប្រសើរជាងនេះ ត្រៀមជាទុនសម្រាប់ចូលរួមប្រកួតកម្មវិធីអន្តរជាតិនាខែក្រោយនេះ។ បុរសឯកកម្ពុជារូបនេះ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមភាពជោគជ័យពីឆាកអន្តរជាតិមកជូនមាតុប្រទេសវិញ។ ម្ចាស់ជយលាភី​ MAN of Cambodia 2024 រៀបរាប់ថា «ខ្ញុំសូមប្តេជ្ញាថា ខ្ញុំធ្វើជាគំរូដល់បងប្អូនជំនាន់ក្រោយ និងព្យាយាមអស់ពីលទ្ធភាព ដើម្បីយកជយជម្នះពីឆាកអន្តរជាតិមកកាន់មាតុភូមិរបស់យើងវិញ»។

ស្របជាមួយគ្នានោះដែរ លោក កែវ វាសនា ប្រធានគណៈរៀបចំកម្មវិធីប្រលងជ្រើសរើសបុរសឯក Man Of Cambodia 2024  ក៏បានបង្ហាញជំនឿចិត្តខ្ពស់លើម្ចាស់ជយលាភីរូបនេះ ព្រោះលោកជឿជាក់លើកែវភ្នែកដ៏មុតស្រួចរបស់គណៈកម្មការ ដែលបានធ្វើការដាក់ពិន្ទុយ៉ាងសុក្រឹតដល់បេក្ខភាពទាំងអស់។ ចំណេះដឹង សមត្ថភាព និងរូបរាងរបស់ រិត ស៊ីភុន ពិតស័ក្តិសមជាម្ចាស់ជយលាភីពិតមែន។ 

បន្ទាប់ពីនេះ ក្រុមហ៊ុននឹងផ្តល់ការហ្វឹកហាត់បន្ថែមគ្រប់ផ្នែកដល់ម្ចាស់ជយលាភី ដើម្បីប្រាកដថា បុរសឯកកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការដណ្តើមជយលាភីលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។

សូមជម្រាបថា លោក រិត ស៊ីភុន អាយុ២៧ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៨០ គីឡូក្រាម។ លោកនឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិ នៅប្រទេសហ្វីលីពីន (Man Of The World 2024) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤។

ក្រៅពីម្ចាស់ជយលាភី Man Of Cambodia 2024  បេសកកម្មបន្ទាប់ស្ថាប័ននឹងបន្តជ្រើសរើសបេក្ខភាពជើងខ្លាំង ២ រូបទៀត សម្រាប់កម្មវិធី Mr-Tourism World ១រូប និង ១រូបទៀតសម្រាប់កម្មវិធី Man Of The World 2025។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចធ្វើការតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Man Of Cambodia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន