ទើបដាច់ចិត្តនិយាយ!​ Rosé ទម្លាយវិបត្តិក្នុងចិត្តជាច្រើន ក្រោយសម្រាកសកម្មភាពក្រុម

បើមើលពីសម្បកក្រៅ Rosé ហាក់ដូចជាមនុស្សស្រីម្នាក់មានភាពរឹងមាំ និងចូលចិត្តភាពរីករាយ ប៉ុន្តែជាក់ស្ដែងនាងគឺជាមនុស្សដែលគិតច្រើន បណ្ដាលឱ្យមានភាពស្មុគស្មាញ ថែមទាំងធ្លាប់មានជំងឺបាក់ទឹកចិត្តផងដែរ។ កាលពីថ្ងៃទី៥ ខែធ្នូ ម្ចាស់បទ APT រូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី Zip Daesung លើឆាណែលយូធូបផ្ទាល់ Daesung សមាជិក BIGBANG ដោយបានបើកបង្ហាញ​ពីបទពិសោធន៍ជីវិតរបស់នាងមួយចំនួន និងការជួបប្រទះ​ជំងឺបាក់ទឹកចិត្តផងដែរ។

នៅក្នុងវីដេអូនាងបានសារភាពថា ក្រៅពីការងារនាងមិនមានចំណូលចិត្តអ្វីផ្សេងនោះទេ ហើយនាងនឹងមានអារម្មណ៍​ពេញលេញនៅពេលដែល​បានសម្រេចបាន​ការងារអ្វីមួយ។ ហេតុនេះហើយទើបពេលឈប់សម្រាក នាងមិនមានចំណូលចិត្តធ្វើរឿងផ្សេង។

Rosé បានបន្ដឱ្យដឹងថា “ខ្ញុំជាមនុស្សញៀននឹងការងារ ដូចនេះហើយខ្ញុំធ្វើការ​មិន​ឈប់​មិន​ឈរ​សោះ ព្រោះ​វា​មិន​ទាន់​ដល់​ចំណុច​កំពូល​នៃ​ការ​អស់​កម្លាំង​នៅ​ឡើយ​ទេ។ តែ​បញ្ហា​នៅ​ត្រង់ ពេល​ខ្ញុំ​នៅតែ​បន្ត​ធ្វើ​ការ​ទៀត ខួរក្បាល​របស់​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ដូច​លែង​ដំណើរការ។ ខ្ញុំ​បារម្ភ​ថា បើ​ខ្ញុំ​បន្ត​ធ្វើការ​ខុស​​​ផ្លូវ​បែប​នោះ​ទៀត ខ្ញុំ​ប្រហែល​ជា​មិន​អាច​បន្ត​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ទៀត​ទេ“។

យ៉ាងណាមិញ Rosé នៅតែដាស់តឿនខ្លួនឯងឱ្យមានភាពប្រុងប្រយ័ត្នជាមួយនឹងការធ្វើអ្វីមួយជានិច្ច ព្រោះចុងបញ្ចប់មានតែនាងខ្លួន​ឯងប៉ុណ្ណោះដែលជាអ្នកទទួលខុសត្រូវលើរឿងគ្រប់យ៉ាង ដូច្នេះទើបនាងឆ្លៀតពេលខ្លះសម្រាកពេញមួយថ្ងៃ មើលថ្ងៃលិចដ៏ស្រស់ស្អាត និងទៅភោជនីយដ្ឋាន pasta ដ៏ល្បីមួយកន្លែង ដោយវាជាលើកដំបូងក្នុងជីវិតហើយដែលនាងមានអារម្មណ៍បែបនេះ។

ជាមួយគ្នានោះ Rosé ក៏បានចែករំលែកពីការរស់នៅក្នុងជីវិតថ្មីមួយបែបទៀត។ ដោយ​កាលពីមុននាងមានកិច្ចការជាច្រើនត្រូវធ្វើ មើលទៅហាក់ដូចជាការសាងរនាំងមួយដ៏ធំដែលខណ្ឌចែករវាងនាងខ្លួនឯង និងមជ្ឈដ្ឋានខាងក្រៅ។ នាងធ្លាប់​ថាបានប្រសិនបើជញ្ជាំងទាំងនោះរលំ នាងមិនអាចធ្វើអ្វីបានឡើយ។ ប៉ុន្តែបន្ទាប់ពីសម្រាកមក នាងមានអារម្មណ៍ខ្លួនឯងមានសមត្ថភាពធ្វើរឿងជាច្រើនដែលនាងបានធ្វេសប្រហែសមិនបានធ្វើកាលពីមុន។

កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត​ Rosé បានទម្លាយជាលើកទីមួយគឺ ដោយសារតែនាងស្រ្តេសខ្លាំងពេក បានធ្វើឱ្យរាងកាយរបស់នាងបញ្ចេញសញ្ញាមិនប្រក្រតីដូចជាឡើងរោល ឬប្រតិកម្មស្បែកកម្រិតខ្លាំង។ លើសពីនេះ នាងក៏ទទួល​ស្គាល់ថាខ្លួនឯងមានជំងឺបាក់ទឹកចិត្តអំឡុងពេលនោះ ដោយគិតថាវាដូចជាជំងឺផ្ដាសាយដែលអ្នកណាក៏អាចជួបប្រទះដែរ។ មូលហេតុដែលនាំឱ្យមានអារម្មណ៍ស្រ្តេសខ្លាំងបែប គឺមកពីនាងតែងតែគិតថាបើសិនជាថ្ងៃណាមួយមិនមានអ្នកខ្វល់ពី BLACKPINK ទៀត តើនាងនឹងត្រូវធ្វើយ៉ាងណាក្នុងជីវិត? នាងចាប់ផ្ដើមមានអារម្មណ៍ថាអាចនឹងក្លាយជាមនុស្សម្នាក់ដែលបាត់បង់ការងារទាំងវ័យក្មេងថែមទៀតផង។

ក្រោយពីអ្នកគាំទ្របានទស្សនាវគ្គមួយនេះក្នុងកម្មវិធី Zip Daesung ហើយ ពួកគេក៏បាននាំគ្នាសន្និដ្ឋានបានមួយផ្នែក​ថា វិបត្តិជាច្រើននៅក្នុងចិត្តរបស់ Rosé ក៏អាចជាចំណែកមួយធ្វើឱ្យការ​ចេញសកម្មភាពជាតារាទោលក្រោយសមាជិកផ្សេងទៀតក្នុងក្រុម BLACKPINK ថែមទាំងបានស្រកទម្ងន់​ខ្លាំងផងដែរ។ យ៉ាងណាមិញ BLINK ក៏រីករាយឡើងវិញនៅពេលដែលឃើញ Rosé កាន់តែប្រសើរឡើង មានសាច់មានឈាមឡើងវិញក្រោយបញ្ចេញបទ APT ជាមួយ Brun Mars និងចាប់ផ្ដើមសកម្មភាពជាបន្ដបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *