RIIZE បានប្រើប្រាស់ឈ្មោះក្រុមអ្នកគាំទ្រ BRIIZE បរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ ៧ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់កុមារ និងយុវជនដែលសិក្សាពីវិស័យសិល្បៈ និងវប្បធម៌។

នៅថ្ងៃទី២១ ខែមករានេះ មូលនិធិសុខុមាលភាពសង្គម Walking With Us បានប្រកាសពីទឹកចិត្តសប្បុរសរបស់ក្រុមចម្រៀងខេប៉ុបបុរសជំនាន់ថ្មី RIIZE ក្រោយពួកគេបានបរិច្ចាគទឹកប្រាក់ជួយដល់កម្មវិធីសិក្សាទាក់ទងនឹងសិល្បៈវប្បធម៌សម្រាប់កុមារ និងយុវជនក្រីក្រ។
អំពើសប្បុរសខាងលើនេះ បានធ្វើឡើងដោយការស្ម័គ្រចិត្តរបស់សមាជិកក្រុមទាំង ៦នាក់ ដែលបាននាំយកនូវភាពកក់ក្ដៅ និងក្ដីសង្ឈឹមទៅដល់កុមារ និងយុវជនក្រីក្រដែលខ្វះខាតឱកាស នៅពេលដែលពួកគេបានជួបនឹងផលលំបាកនៅដើមឆ្នាំ២០២៥ នេះ។

សូមរំឭកផងដែរថា កន្លង RIIZE ក៏ធ្លាប់បានប្រើប្រាស់ឈ្មោះក្រុមអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើអំពើល្អតែមួយនេះដែរ។ ជាក់ស្ដែងកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ម្ចាស់បទ Comboក៏បានធ្វើការបរិច្ចាគប្រាក់ ១២០លានវ៉ុន ឬប្រមាណ ៨៣ ៥០០ ដុល្លារអាមេរិកក្នុងឱកាសអបអរសាទរដល់ការចេញអាល់ប៊ុមខ្នាតតូចទី ១ RIIZING ទៅកាន់កម្មវិធី All Kids Orchestra ដែលស្ថិតនៅក្រោមមូលនិធិ Walking With Us តែមួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់កុមារ និងយុវជនតាមរយៈថ្នាក់សិក្សាសិល្បៈ និងតន្ត្រី ។
លើសពីការរួមចំណែកជាសាច់ប្រាក់ RIIZE បានបង្ហាញទឹកចិត្តគាំទ្រជាបន្តបន្ទាប់សម្រាប់ All Kids Orchestra។ តួយ៉ាង នៅថ្ងៃទី 20 ខែវិច្ឆិកា ក្រុមចម្រៀងបុរសមួយនេះបានផ្ញើសារលើកទឹកចិត្តដល់សមាជិកវង់តន្រ្តីរបស់ All Kids Orchestra ក្នុងអំឡុងពេលដែលមូលនិធីមានកម្មវិធីប្រគំតន្ត្រីប្រចាំឆ្នាំលើកទី ១២ ដែលឈ្មោះថា What Love Tells Me៕
























Account
Security
Favourite Content