នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាចម្រៀងស្រីល្បីលំដាប់ពិភពលោក Rihanna បានបង្ហាញខ្លួនក្នុងកម្មវិធី Super Bowl LVll Halftime Show 2023 ដែលជាកម្មវិធីសម្ដែងអបអរក្នុងការប្រកួតបាល់ឱបអាមេរិក។
ការសម្ដែងនៅ Super Bowl LVll Halftime Show ក៏ជាលើកទី ១ ក្នុងរយៈពេលជាង ៦ឆ្នាំដែល Rihanna ឡើងសម្ដែងជាផ្លូវការក្នុងកម្មវិធីធំបែបនេះផងដែរ។ នាងថែមទាំងជាសិល្បៈករស្រីដំបូងបំផុតក្នុងប្រវត្ដិសាស្ដ្រដែលមានផ្ទៃពោះហើយត្រូវបានអញ្ជើញឱ្យឡើងសម្ដែងក្នុងកម្មវិធីនេះ។

ក្នុងឱកាសនោះដែរ រូបនាងបានច្រៀងរាំនូវបទចម្រៀងល្បីៗ របស់ខ្លួនមួយចំនួនដូចជា Bitch Better Have My Money, Work, Only Girl, Umbrella និង Diamond ដោយរូបនាងបានរាំច្រៀងយ៉ាងលះៗ អមជាមួយអ្នកពេញឆាកធ្វើឱ្យការសម្ដែងមួយនេះពិតជាមានភាពទាក់ទាញ និងជក់ចិត្ដខ្លាំង បើទោះជានាងកំពុងពពោះកូនទី ២ ក៏មិនមែនជាបញ្ហា។ ស្របពេលជាមួយគ្នាដែរ សម្លេងហ៊ោកញ្ជ្រៀវរបស់ក្រុមអ្នកគាំទ្រ និងអ្នកដែលមានវត្ដមាននៅទីនោះធ្វើឱ្យអ្នកស្ដាប់ព្រឺរសម្បុរខ្លាំង។

តោះទៅមើលការសម្ដែងលើឆាករបស់តារាស្រី Rihanna បន្ដិចមើល៖






















































Account
Security
Favourite Content