លោក Richard Ng ជាតារាសម្ដែងហុងកុងជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់ ប៉ុន្ដែអ្វីដែលធ្វើឱ្យមហាជនហាក់មានការសោកស្ដាយគឺលោកបានទទួលមរណភាពដោយសារជំងឺនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៣ ក្នុងវ័យ ៨៣ ឆ្នាំ។

យោងតាមប្រភពព័ត៌មាន 8days បានឱ្យដឹងថា៖ កូនប្រុសរបស់តារាសម្ដែង Richard Ng គឺលោក Carl Ng បានទម្លាយពីហេតុការណ៍ដែលធ្វើឱ្យលោកស្លុតចិត្តទាក់ទិននឹងឳពុករបស់លោក។
លោក Carl Ng បានប្រាប់ថា៖ លោកបានទៅអង្គុយនៅក្បែរគ្រែអ្នកជំងឺរបស់ឳពុកខ្លួន នៅព្រឹកមួយក្នុងខែ មេសា ដើម្បីដាស់ឳពុកឱ្យទទួលទានអាហារពេលព្រឹក។ អ្វីដែលលោកភ្ញាក់ផ្អើល ឳពុកលោកបានប្រាប់ថា ខ្លួនចង់ធ្វើអត្ដឃាតកាលពីយប់មិញ ប៉ុន្ដែមិនបានសម្រេច។

ជាការឆ្លើយតបលោកក៏បានប្រាប់ទៅកាន់ឳពុកវិញថា៖ “កុំគិតច្រើនពេកអី គួរតែព្យាយាមសាកល្បង រស់វិញប្រសើរជាង”។ លោក និងឳពុករបស់ខ្លួនបានសើច ប៉ុន្ដែពួកយើងទាំងពីរដឹងច្បាស់ក្នុងចិត្តថាកំពុងមានរឿងអ្វីកើតឡើង។
ថ្វីបើលោក Richard Ng មិនបានលើកឡើងពីមូលហេតុដែលខ្លួនចង់ធ្វើអត្ដឃាតប៉ុន្ដែគ្រប់គ្នាជឿថា មកពីលោកហត់នឿយពេកក្នុងការតស៊ូប្រឆាំងជាមួយជំងឺរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ ជាពិសេសជំងឺខ្សោយតម្រងនោម។

គួរបញ្ជាក់ថា ប្រឡូកក្នុងវិស័យសិល្បៈអស់ប្រមាណជិត ៤០ ឆ្នាំ លោកបានបង្ហាញក្នុងភាពយន្ដកុនមិនតិចជាង ៨០ រឿងឡើយ។ លោកក៏ធ្លាប់ជាប់ជាបេក្ខភាពសម្រាប់ពានរង្វាន់តារាសម្ដែងឆ្នើមល្អបំផុតរបស់ហុងកុងផងដែរ៕
























Account
Security
Favourite Content