សូ ដាណា ជឿជាក់ ១០០% ថាអាចដណ្តើមមកុដ Miss Petite Global 2023 ព្រោះមានចំណុចខ្លាំង ៣នេះ!

បវរកញ្ញារូបស្រស់ កញ្ញា សូ ដាណា Miss Petite Global Cambodia 2023 បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីហើយ ដើម្បីចូលរួមប្រកួតប្រជែងកម្មវីធី Miss Petite Global 2023 ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២៣នេះតទៅ។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលកន្លងទៅ Miss Petite Global Cambodia 2023 កញ្ញា សូ ដាណា ថា នាងបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតអន្តរជាតិនេះ និងប្តេជ្ញាធ្វើឱ្យបានល្អបំផុតឱ្យអស់ពីសមត្ថភាពតែម្តង។ បវរកញ្ញារូបស្រស់បានឱ្យដឹងទៀតថា នាងមានក្តីរំពឹងខ្ពស់ដល់ទៅ ១០០% ថាអាចនឹងដណ្តើមយកមកុដ Miss Petite Global 2023 បន្ទាប់ពីម្ចាស់ជយលាភីឆ្នាំមុន គឺកញ្ញា សារី ស្រីពេជ្រ។ 

ការដែលហ៊ានរំពឹងខ្ពស់បែបនេះ គឺដោយសារនាងមើលឃើញថា ខ្លួនឯងមានចំណុចខ្លាំង ៣ ដូចជា ចំណេះដឹងល្អគ្រប់គ្រាន់ រូបសម្រស់ស្រស់ស្អាត និងជាស្ត្រីជោគជ័យម្នាក់លើផ្នែកអាជីវកម្ម។ សម្អាងលើភាពខ្លាំងទាំង ៣ បូករួមការត្រៀមខ្លួនបានយ៉ាងល្អ រឹតតែធ្វើឱ្យនាងមានជំនឿចិត្តខ្ពស់ក្នុងការដណ្តើមយកមកុដរបស់ Miss Petite Global 2023។ ទោះសាមីខ្លួនមានក្តីរំពឹងខ្ពស់បែបនេះក្តី ក៏នាងនៅតែត្រូវការកម្លាំងចិត្តពីពុកម៉ែបងប្អូន ទៅលើការបោះឆ្នាតគាំទ្រឱ្យរូបនាងឈានចូលដល់វគ្គចុងក្រោយក្នុងពេលប្រកួត។

គួររំឭកផងដែរថា សូ ដាណា មានឈ្មោះពិតថា សុខ ណា អាយុ២៨ឆ្នាំ។ បច្ចុប្បន្ននាងជាម្ចាស់សាឡន និងគ្លីនីកកែសម្ផស្ស​ N5 Beauty។ ដាណា ធ្លាប់ជាតារាម៉ូដែលតាំងពីឆ្នាំ២០១៦ តែដោយសារនាងរវល់អាជីវកម្មក្រៅសិល្បៈទើបឈប់ពីសិល្បៈទៅ។

ដោយឡែក ការដែលនាងត្រូវជ្រើសជា Miss Petite Global Cambodia 2023 តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Petite Global 2023 មិនមែនជារឿងចៃដន្យឡើយ តែដោយសារលោក លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM និងជាអ្នកទទួលបន្ទុកបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Petite Globalមើលឃើញពីសក្ដានុពល ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់របស់នាង បូករួមចំណុចពិសេសជាច្រើនដែលស័ក្កសមតំណែង Miss Petite Global Cambodia 2023។

កុំភ្លេចចូលរួមតាមដានដំណើរការប្រកួតរបស់ សូ ដាណា ចាប់ពីថ្ងៃទី៩ ខែឧសភា នេះតទៅ និងចូលរួមផ្តល់ជាកម្លាំងចិត្តឱ្យបេក្ខភាពប្រកួតរូបនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។