Jun JiHyun ជាតារាសម្ដែងស្រីក្នុងប្រទេសកូរ៉េខាងត្បូងដ៏មានប្រជាប្រិយភាពម្នាក់ មិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែង រូបនាងក៏ជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏ប៉ិនប្រសប់ម្នាក់ផងដែរ។ មែនទែនទៅ នាងជាតារាស្រីម្នាក់ដែលត្រូវបានរាយការណ៍ជាម្ចាស់អាគារពាណិជ្ជកម្មល្បីៗ ក្នុងប្រទេសផងដែរ។

យោងតាមប្រភពព័ត៌មានកូរ៉េ media Outlet report បានឱ្យដឹងថា តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានទិញអាផាតមិនតម្លៃប្រមាណ ៩,៨ លានដុល្លារអាមេរិក នៅតំបន់ Seongsu-Dong ក្នុងឆ្នាំ ២០២២។ អាផាតមិននោះដែរ ត្រូវបានគេរាយការណ៍ថា ជាអាផាតមិនដែលមានតម្លៃជាងគេបំផុតក្នុងឆ្នាំ ២០២២ ដែលត្រូវបានលក់ចេញ។
ក្រៅពីអាផាតមិនតម្លៃជិត ១០ លានដុល្លារអាមេរិកនេះ Jun JiHyun ត្រូវបានរាយការណ៍ជាម្ចាស់អគារពាណិជ្ជកម្ម និងផ្ទះចំនួន ១២ កន្លែងផ្សេងទៀតដែលសុទ្ធសឹងតែនៅក្នុងតំបន់អភិជនដូចជា អាផាតមិននៅតំបន់ Samsing-dong I’Park, អាគារពាណិជ្ជកម្មនៅតំបន់ Yongsan-gu Ichon-dong, អគារពាណិជ្ជកម្មពីរនៅតំបន់ Gangnam-gu, អាគារពាណិជ្ជកម្ម ៣ ផ្សេងទៀតនៅតំបន់ Gangseo-gu Deungchon-dong និងផ្សេងៗទៀត។


មួយរយៈចុងក្រោយនេះ តារាស្រី Jun JiHyun មិនសូវលេចមុខក្នុងភាពយន្ដ ឬរឿងភាគឡើយ ដោយរូបនាងភាគច្រើនផ្ដោតលើការធ្វើជំនួញអចលទ្រព្យទិញលក់ដោះដូរ។ អាគារពាណិជ្ជកម្ម និងអាផាតមិនរបស់នាងទាំងអស់ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យប៉ាន់ប្រមាណថាមានតម្លៃច្រើនជាង ៧០ លានដុល្លារអាមេរិកគិតត្រឹមចុងឆ្នាំ ២០២២ ខណៈបច្ចុប្បន្ន រូបនាងមានទ្រព្យសម្បត្ដិសុទ្ធប្រមាណជា ១៥ លានដុល្លារអាមេរិក៕
























































Account
Security
Favourite Content