រំភើប! អត្តពលិកទ្រីយ៉ាត្លុងសិង្ហបុរី សុំមិត្តស្រីរៀបការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយឈ្នះមេដាយសំរឹទ្ធ

បើយោងតាមការចុះផ្សាយថ្មីៗនេះរបស់ទស្សនាវដ្តី The Straits Times របស់ប្រទេសសិង្ហបុរីបានឲ្យដឹងថាកីឡាករ Bryce Chong ដែលឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាទ្រីយ៉ាត្លុងបុរសកាលពីថ្ងៃសៅរ៍ នៅប្រទេសកម្ពុជា បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការនៅឯឆ្នេរកែប។

The Straits Times បានរៀបរាប់ថា ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅនេះ កីឡាករ​ជម្រើស​ជាតិ Bryce Chong បាន​ឈរ​នៅ​ឆ្នេរ​កែប បេះដូង​លោត​ញាប់ និង​បែក​ញើស។ វាមិនមែនដោយសារការប្រកួតទេ ដែលធ្វើឲ្យគាត់ញ័រខ្លួន ផ្ទុយទៅវិញ កីឡាករវ័យ ២៦ ឆ្នាំរូបនេះមានបេសកកម្មដ៏គួរឱ្យរន្ធត់មួយទៀតដើម្បីបញ្ចប់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងក្រោយរបស់គេ គឺការសុំមិត្តស្រីឈ្មោះ Sheryl Foo រៀបការ។

នៅទីបំផុត Chong នៅតែទទួលបានជោគជ័យ លាយឡំជាមួយទឹកភ្នែករលីងរលោងក្រោយមិត្តស្រីរបស់ខ្លួននិយាយថា «យល់ព្រម» នៅនឹងមុខសាក្សីស្នេហ៍ ដែលជាមិត្តភ័ក្តិ និងមិត្តរួមក្រុមដែលបានចូលរួមក្នុង ឱកាស​ដ៏​សំខាន់សម្រាប់ដំណើរជីវិតពួកគេទាំង២។

ថ្លែងប្រាប់ទស្សនាវដ្តីក្នុងស្រុករបស់ខ្លួន Chong បានឲ្យដឹងថា៖ «ការសុំមិត្តស្រីរៀបការនេះគឺ ភាពតានតឹងជាងការប្រកួត ដប់ដង»។

លោក​បាន​បន្ថែម​ថា​៖ «​គ្រប់​គ្នា​បាន​សម្លឹង​មក​ខ្ញុំ ហើយ​បាន​ដឹង​រួច​ទៅ​ហើយ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង ប៉ុន្តែ​ពេល​វេលា​មក​ដល់ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​ចង់​មាន​កំហុស​នោះ​ទេ»។

Chong បន្តថា «ខ្ញុំ​គិត​ថា​នឹង​ធ្វើ​នៅ​កន្លែងបំពាក់មេដាយស៊ីហ្គេម ប៉ុន្តែដោយសា​រថា​មាន​មនុស្ស​ច្រើន​ពេក តែវាពិតជាល្អណាស់ដែលយើងធ្វើវានៅចំណុចចាប់ផ្តើមនៃកីឡាទ្រីយ៉ាត្លុងនៅតាមឆ្នេរ ព្រោះវាបង្ហាញពីការចាប់ផ្តើមទៅកាន់ដំណាក់កាលមួយទៀតនៅក្នុងជីវិតរបស់យើងទាំងពីរ»។

គួរបញ្ជាក់ថា Chong បានទិញចិញ្ចៀនអាពាហ៍ពិពាហ៍នេះតាំងពីពាក់កណ្តាលឆ្នាំ ២០២២ តែគេមិនអាចរកពេលវេលាសមរម្យសុំមិត្តស្រីរៀបការបានទេ រហូតដល់មិត្តម្នាក់បានប្រាប់ឲ្យគាត់ធ្វើវាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង