ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែកតាមការចុះផ្សាយរបស់កាសែត Metro នៅថ្ងៃទី២៩ ខែមីនា នេះ។

ទើបតែបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា Dominic McLaughlin វ័យ ១២ ឆ្នាំ Alastair Stout វ័យ ១២ ឆ្នាំ និង Arabella Stanton វ័យ ១១ ឆ្នាំ  បានយកឈ្នះបេក្ខជនជាង ៣០ ០០០ នាក់ ដើម្បីចាប់ឱកាសសម្ដែងជាតួអង្គ Harry Potter, Ron Weasley និង Hermione Granger សម្រាប់ភាពយន្តភាគថ្មីរបស់ HBO។

តារាវ័យក្មេងទាំង ៣រូបនេះ បានចូលមកបន្តវេនពី ​​​​​​​​ Daniel Radcliffe, Rupert Grint និង Emma Watson ដែលធ្លាប់ទទួលបានប្រជាប្រិយភាពតាមរយៈស្នាដៃតែមួយរបស់អ្នកនិពន្ធ JK Rowling ក្នុងទម្រង់ជាភាពយន្តកុន ចេញផ្សាយក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១។

ការផលិតថ្មី ក្នុងទម្រង់ជារឿងភាគនេះ ទស្សនិកជនទើបតែបានឃើញ Dominic McLaughlin, Alastair Stout និង Arabella Stanton ក្នុងរូបភាពជាតួអង្គរបស់ខ្លួនលើកដំបូងតាមរយៈវីដេអូខ្លី ដែល HBO បានបញ្ចេញកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅ ដែលបង្កើនការំជើបរំជួលសម្រាប់ក្រុមអ្នកគាំទ្រ ខណៈក៏មានការលើកឡើងពីការសង្ស័យលើប្រាក់ចំណូលដែលតារាវ័យក្មេងនឹងទទួលបានផងដែរ។

យោងតាមប្រភពផ្ទៃក្នុងពីទូរទស្សន៍ខាងលើបានឱ្យដឹងថា តារាវ័យក្មេងទាំងនេះនឹងក្លាយជាទីច្រណែនរបស់មិត្តភក្តិ ព្រោះពួកគេទទួលបានថ្លៃខ្លួនដល់ទៅ ៥០០ ០០០ ផោន ឬប្រហែល ៦៦ ម៉ឺនដុល្លារអាមេរិក សម្រាប់តែការសម្ដែងក្នុងរដូវកាលទី ១ ប៉ុណ្ណោះ។

ប្រភពដដែលបានប្រាប់សារព័ត៌មាន The Sun ថា៖ “នេះគឺជាប្រាក់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្មេង ៣ នាក់ដែលនៅមិនទាន់ចូលដល់វ័យជំទង់ផង ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើសិនជាពួកគេបន្តសម្ដែងទៀតនោះ ពួកគេនឹងក្លាយជាសេដ្ឋីប្រាក់លានមុនអាយុ ១៨ ឆ្នាំប្រាកដណាស់”។

តាមរយៈតួរលេខខាងលើ មានន័យថា តារារះថ្មីទាំង ៣រូបនេះ ទទួលបានកម្រៃប្រមាណ ៦ម៉ឺនផោន ឬល្បាក់ ៨ម៉ឺនដុល្លារក្នុងមួយភាគ ព្រោះក្នុងរដូវកាលទី ១ ដែលត្រៀមចាក់ផ្សាយក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ មានត្រឹមតែ ៨ភាគប៉ុណ្ណោះ។

ដោយឡែកសម្រាប់ប្រាក់ចំណូលដែលតួអង្គគោលទាំង ៣ ក្នុងច្បាប់ដើម ទទួលបានក៏ច្រើនមិនធម្មតាដែរ។ ជាក់ស្ដែង សម្រាប់ភាពយន្ត Harry Potter ទី ១ Daniel Radcliffe ក្នុងនាមជាតួអង្គឯក ទទួលបានប្រាក់ថ្លៃខ្លួនចំនួន ១លានផោន ឬ ១.៣២ លានដុល្លារអាមេរិក ដែលគ្រានោះលោកមានវ័យ ១២ឆ្នាំដូចគ្នា។ លុះមកដល់ ២ភាគចុងក្រោយ លោកអាចរកចំណូលសរុបបានដល់ទៅ ៣៧.៥ លានផោនឬ ៤៩.៧ លានដុល្លារអាមេរិក។ នាំឱ្យបច្ចុប្បន្ន តារាប្រុសវ័យ ៣៧ឆ្នាំមានទ្រព្យសម្បត្តិសរុប ៩៦ លានផោន ឬ ១២៧ លានដុល្លារអាមេរិក ។

ទន្ទឹមគ្នានេះ Emma Watson ដែលសម្ដែងជា Hermione Granger ទទួលបានប្រាក់កម្រៃសរុបប្រហែល ៤៩ លានផោន ឬ ៦៥លានដុល្លារអាមេរិក ពីភាពយន្តដែលមានសរុប ៨រឿង ធ្វើឱ្យបច្ចុប្បន្ន តារាស្រីវ័យ ៣៥ឆ្នាំមានទ្រព្យសម្បត្តិសរុបប្រហែល ៦៧ លានផោន ឬ ៨៨.៨ លានដុល្លារអាមេរិក។

ចុងក្រោយគឺ Rupert Grint ដែលសម្ដែងជាតួអង្គ Ron Weasley លោករកចំណូលបានជាង ២១ លានផោន ឬ ២៧.៨ លានដុល្លារអាមេរិកពីសែស្រឡាយភាពយន្តមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *