ថ្មីៗនេះ មហាជនមួយចំនួនបានផ្ទុះការមិនពិតចិត្ត ចំពោះកញ្ញា រ៉េត សារីតា បានលើកឡើង មិនគួរមានការលេងសើចចំពោះទុក្ខសោកអ្នកដទៃ។ តែត្រូវបានគេវាយប្រហារមកបវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ ២០២០ ថាខុសទំនងទៅវិញ។


ជាមួយគ្នានេះ បវរកញ្ញា រ៉េត សារីតា បានបង្ហោះនៅលើហ្វេសបុកផ្លូវការរបស់កញ្ញាយ៉ាងដូច្នេះថា៖ «កុំយកទុក្ខអ្នកដទៃមកលេងសើចចំអក។ វាមិនបានបង្ហាញភាពត្រឹមត្រូវរបស់យើងទេ។ សូមមេត្តារក្សាភាពថ្លៃថ្នូរជាកូនខ្មែរ»។ ក្នុងនោះដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមក៏បានចូលខមិនបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេ ដោយមតិខ្លះបានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់កញ្ញា រីឯមតិខ្លះទៀតបានបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់បវរកញ្ញារូបនេះផងដែរ។


ដ្បិតថាការលើកឡើងរបស់ Miss Universe Cambodia 2020 រូបនេះទទួលបានទាំងមតិគាំទ្រក៏ដូចជាមតិប្រឆាំង តែទោះជាយ៉ាងនេះកញ្ញាក៏បានបញ្ជាក់បន្ថែមនៅក្នុងខមិនទៀតថា៖ «យើងដឹងឮទាំងអស់គ្នាហើយថាបច្ចុប្បន្ននេះ ស្ថានភាពវាបែបណា ទាំងខ្ញុំដូចគ្នា ក៏មិនពេញចិត្តដែរ។ តែថ្នាក់ដឹកនាំខំប្រឹងធ្វើការប្រកបដោយការទូតហត់ខ្លាំងណាស់ ទម្រាំដោះបាន ពីរឿងមួយទៅរឿង មិនចេះចប់។ យើងទាំងអស់គ្នាគួរចូលរួមយកថ្នាក់ដឹកនាំជាគំរូ។ បញ្ជាក់៖ ខ្ញុំមិនខ្វល់ពីអ្នកជិតខាងទេ តែខ្ញុំពិតជាខ្វល់និងបារម្ភការវាយតម្លៃពីបណ្តាប្រទេសទូទាំងពិភពលោក មកលើយើងក្នុងកាលៈទេសៈបែបនេះ។ សូមបងប្អូនពិចារណាម្តងទៀត។ ជិតប្រជុំអាស៊ានផង (បើចង់ជេរ ជេរក្នុងចិត្តទៅគ្មានអ្នកណាហាមទេ)»៕
រូបភាព ៖ Sarita Reth























Account
Security
Favourite Content