ពិតជា​កិត្តិយស​! រឿន ណាត ទទួលបានពានមួយ ថែមពីលើតួនាទីជា​គណៈកម្មការកម្មវិធី Asia Model Festival 2022

ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេស រឿន ណាត ប្រាកដជាបានជ្រាបហើយថា រូប​នាង និងក្រុមការងារក្រុមហ៊ុន CIM បានធ្វើដណើរទៅកូរ៉េ ដើម្បីចូលរួមកម្មវិធី Asia Model Festival 2022 ដោយក្នុងនោះ Miss Universe 2018 របស់​កម្ពុជា បានទទួលឱកាស ២ ធំៗ​ពីកម្មវិធីមួយ​នោះ។

ដោយទី១ ​រឿន ណាត បាន​ឡើង​ទទួល​ពានរង្វាន់កិត្តិយសដ៏ពិសេស ពីកម្មវិធី Asia Model Festival 2022 និងទី២ នាងទទួលបានកិត្តិយសធ្វើ​ជាគណៈកម្មការវគ្គផ្តាច់ព្រ័ត្រកម្មវិធីអន្តរជាតិមួយនេះថែមទៀតផង។ ដែលនេះពិតជាកិត្តិយសដ៏ធេងសម្រាប់​បវរកញ្ញាខ្មែរ និង​ជាតិ​ទាំង​មូល ដែលត្រូវបានអ្នក​រៀបចំ​កម្មវិធី​ផ្ដល់​តម្លៃ​បែប​នោះ។

បន្ទាប់ពីទទួលបានពានរង្វាន់កិត្តិយស បវរកញ្ញាមានប្រភពមកពីខេត្តកំពង់ចាម បង្ហោះលើគណនីផ្លូវការថា« ក្នុងរាត្រីនេះ នាងខ្ញុំពិតជាមានអារម្មណ៍សរំភើបនឹង មានមោនភាពខ្លាំងមែនទែន ដែលបានទទួលបានពានរង្វាន់កិត្តិយសដ៏ពិសេស ពីកម្មវិធី Asia Model Festival នាងខ្ញុំ សូមអរគុណយ៉ាងពិសេស ដល់អ្នកគាំទ្រ មិត្តភក្តិ នឹងក្រុមគ្រួសារ ចំពោះការស្រលាញ់នឹងគាំទ្រមួយនេះ»

ពិតមិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះទេ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ ប្រត្តិបត្តិខ្លួនបានយ៉ាងល្អឥតខ្ចោះ ទាំងកិរិយាមារយាទ និងតុបតែងខ្លួនឡើងខ្ញង់គ្រប់កម្មវិធីដែលគេបានរៀបចំ មិនធ្វើឱ្យបាក់មុខឡើយ។  កន្លងមក លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិ CIM ធ្លាប់លើកឡើងថា កម្មវិធីដែល Miss Universe Cambodia 2018 មកចូលរួមធ្វើគណកម្មការ និងទទួលពានរង្វាន់នេះ វាស័ក្កសមបំផុតសម្រាប់កិត្តិយសរបស់នាងក្នុងការតំណាងឱ្យកម្ពុជា។

សូមជម្រាបថា ពានរង្វាន់ Asia Model Festival 2022 ដែល រឿន ណាត ទទួលបាននៅពេលនេះ ជា​ពានរង្វាន់​សម្រាប់​ប្រគល់ជូនដល់​បុគ្គលអ្នកសិល្បៈណាដែលធ្លាប់មានប្រវត្តិជាបវរកញ្ញា ហើយ​មានសមត្ថភាព​វិវត្តន៍ខ្លួនមកធ្វើជាតារាសម្តែងបាន។ កាលពីឆ្នាំ ២០១៩ ប៊ី សុធារី ក៏​ធ្លាប់​បាន​ទៅចូលរួម និង​ទទួល​ពាន ហើយមក​ដល់​​ ២០២១ ពានរង្វាន់នេះ បានធ្លាក់ទៅលើតារាសម្តែងពោរពេញដោយសមត្ថភាព និងទេពកោសល្យ ផាន់ ផាត់ណា ប៉ុន្តែមិនបានទទួលផ្ទាល់ដូច រឿន ណាត នោះទេ ព្រោះឆ្នាំមុនស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ នៅឡើយ ជាហេតុធ្វើឱ្យការប្រគល់ពានរង្វាន់ ត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលអនឡាញជំនួសវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន