ភាពយន្តខ្មែរនាពេលបច្ចុប្បន្នហាក់មានទីផ្សារគួរឱ្យកត់សម្គាល់ ដោយឡែកភាពយន្តខ្មែររឿង «ប្រុសលក់ខ្លួន/Rent Boy» របស់ផលិតកម្ម អិល ឌី បានសម្ពោធ និងត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ ខែមីនា នៅក្នុងប្រទេសថៃ។

ក្រោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងក្រាស់ក្រែលពីការចាក់បញ្ចាំងនៅក្នុងស្រុក ភាពយន្តខ្មែររឿង «ប្រុសលក់ខ្លួន/Rent Boy» បានកំពុងបោះជំហានឈានទៅកាន់ទីផ្សារក្រៅប្រទេស។ ជាក់ស្ដែង ខ្សែរឿងដែលផលិតក្នុងស្រុកមួយនេះបានកំពុងត្រៀមបង្ហាញវត្តមាននៅរោងកុនក្នុងប្រទេសថៃ នាថ្ងៃទី ២១ ខែមីនា ក្រោយការសម្ពោធជាផ្លូវការនាពេលថ្មីៗនេះ។
ក្នុងឱកាសនៃការសម្ពោធបង្ហាញខ្សែភាពយន្តមួយនេះក៏មានការចូលរួមដោយផ្ទាល់ពីសំណាក់តួសម្ដែងធំៗទាំង៣ ដែលមានដូចជាតារាមីយ៉ានម៉ា Pai Thakhon ,ពេជ្រ វត្តីសារ៉ាវឌី និងខាត់ វ៉ៃហាំង និងក្រុមការងាររបស់ LD ជាច្រើនទៀត ហើយកម្មវិធីនោះក៏រួមជាមួយវត្តមានតារាថៃច្រើនរូបដូចជា Jelek Parameswar,Blue Woraphon ,Topap Jarukit ,Arm Jaturant និង Golf Khemrat ផងដែរ។ ក្រោយការផ្ដល់បទសម្ភាសតារាស្រីប្រុសទាំងបីក៏បានថតរូបលេងជាមួយហ្វេនៗជនជាតិថៃដែលបានមកចូលរួមផ្ទាល់នៅក្នុងការសម្ពោធ៕




























Account
Security
Favourite Content