តារាស្រីកូរ៉េច្រើនរូប ត្រូវចេញមុខសុំទោស ដោយសារជាប់ជំពាក់រឿងស្នេហា

ការប្រកាសពីទំនាក់ទំនងស្នេហាមិនមែនជារឿងខុសឆ្គងអ្វីឡើយ ប៉ុន្ដែភាពចម្រូងចម្រាសរវាងអ្នកគាំទ្រ និងកត្ដាផ្សេងៗ ជាច្រើន បូករួមទាំងរឿងអាស្រូវធ្វើឲ្យតារាស្រីកូរ៉េជាច្រើនរូបត្រូវចេញមុខសុំទោស ទាក់ទងរឿងស្នេហា។ តារាស្រីកូរ៉េ ៥ រូបត្រូវចេញមុខសុំទោស ដោយសារជាប់ជំពាក់រឿងស្នេហា៖

១.Park MinYoung

ថ្មីៗ នេះ តារាសម្ដែងស្រី Park MinYoung បានត្រឡប់មកវិញជាមួយរឿងភាគ “Marry My Husband”។ ភាពជោគជ័យរបស់រឿងភាគមួយនេះ ក៏បានធ្វើឲ្យជីវិតឯកជនរបស់នាងក្លាយជាទីចាប់អារម្មណ៍សារជាថ្មីម្ដងទៀត ជាពិសេសទាក់ទងរឿងស្នេហារបស់នាង។ ក្នុងឆ្នាំ ២០២២ Dispatch បានទម្លាយថា Park MinYoung បានសេពគប់ជាមួយអ្នកជំនួញលោក Kang JongHyun។ ខណៈលោក Kang JongHyun បានជាប់ពាក់ព័ន្ធរឿងបោកប្រាស់ ក្លែងបន្លំទីផ្សារភាគហ៊ុន តារាស្រី Park MinYoung ក៏បានត្រូវគេសង្ស័យជាប់ពាក់ព័ន្ធជាមួយរឿងកេងបន្លំនេះ តែតារាស្រីរូបនេះបានច្រានចោលថា នាងមិនបានជាប់ពាក់ព័ន្ធប្រព្រឹត្ដរឿងខុសច្បាប់ណាមួយឡើយ។ ក្នុងឱកាស ទៅផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន “Marry My Husband” Park MinYoung ក៏បានសុំទោសដល់មហាជនចំពោះរឿងអាស្រូវស្នេហារបស់នាង។ នាងពិតជាមានការស្ដាយក្រោយដែលធ្វើឲ្យគ្រប់គ្នាបារម្ភចំពោះនាង។ នាងថែមទាំងបានសន្យា និងព្យាយាមធ្វើខ្លួនឲ្យល្អប្រសើរជាងមុន។

២.Karina សមាជិក Aespa

នៅចុងខែ កុម្ភះ ឆ្នាំ ២០២៤ Dispatch បានទម្លាយថា Karina សមាជិកក្រុម Aespa កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Lee JaeWook។ អ្នកទាំងពីរបានជួបគ្នាកំឡុងពេលចូលរួមកម្មវិធី Milan Fashion Week កាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ និងមានអារម្មណ៍ល្អចំពោះគ្នា។ អ្នកទាំងពីរតែងទៅណាត់ជួបគ្នានៅក្បែរផ្ទះរបស់តារាប្រុស Lee JaeWook។ ជាការឆ្លើយតបពីផលិតកម្មរបស់អ្នកទាំងពីរ តារាស្រីប្រុសមួយគូនេះពិតជាកំពុងមើលចិត្ដថ្លើមគ្នាមែន។ ភាពចម្រូងចម្រាស់រវាងអ្នកគាំទ្រ និងការភ្ញាក់ផ្អើលខ្លាំង ធ្វើឲ្យសមាជិកវ័យ ២៣ ឆ្នាំរបស់ Aespa រូបនេះបានចេញមុខមកសុំទោសជាសាធារណៈ។ Karina បានលើកឡើងថា៖ នាងពិតជាសុំទោសចំពោះការភ្ញាក់ផ្អើលមួយនេះ និងធ្វើឲ្យអ្នកគាំទ្រខកបំណង។ នាងសន្យានឹងកាន់តែធ្វើខ្លួនឲ្យល្អប្រសើរ និងខិតខំប្រឹងប្រែងបន្ដទៀត។

៣.Han SoHee

ពាក្យចចាមអារ៉ាមស្នេហារបស់តារាស្រី Han SoHee និងតារាប្រុស Ryu JunYeol បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន។ កាន់តែភ្ញាក់ផ្អើលនោះអតីតមិត្តស្រីរបស់ Ryu JunYeol គឺ Hyeri ស្រាប់តែចុច unfollow គណនីរបស់អតីតមិត្ដប្រុស Ryu JoonYeol ក្នុងបណ្ដាញសង្គម IG ភ្លាមៗ និងបានបង្ហោះ Story សរសេរភ្ជាប់ជាមួយពាក្យពេចន៍ថា៖ “វាពិតជាគួរឲ្យចាប់អារម្មណ៍។ ការបង្ហោះពាក្យពេចន៍នេះធ្វើឲ្យមហាជនជឿថា មានការពាក់ព័ន្ធជាមួយទំនាក់ទំនងស្នេហាថ្មីរបស់តារាប្រុស Ryu JunYeol។

ជាការឆ្លើយតប Han SoHee ក៏បានបង្ហោះ Story រូបសត្វឆ្កែកាន់កាំបិត និងពាក្យលេបខាយថា នាងមិនបានជ្រៀតជ្រែកស្នេហាអ្នកដទៃទេ។ រហូតដល់ព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ តារាស្រី Han SoHee ក៏បានបង្ហោះសារសារភាពថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Ryu JunYeol ពិតមែន។ ប៉ុន្ដែការសេពគប់គ្នាគឺក្រោយពេលតារាប្រុស Ryu JunYeol បានចែកផ្លូវគ្នាមិត្តស្រីរួចទៅហើយ មិនមែនជាជនទី ៣ ឡើយ។ ចំពោះរឿងបង្ហោះ Story នាងក៏បានទទួលស្គាល់កំហុស និងលើកឡើងថា នឹងសុំទោសដល់តារាស្រី Hyeri ផងដែរ។ វាជាកំហុសដែលកើតឡើងដោយសារការឆេវឆាវមិនអាចគ្រប់គ្រងអារម្មណ៍ ដែលនាងពិតជាសុំទោស។

៤.Lee Hyeri

ថ្មីៗ នេះ រឿងរ៉ាវ ទំនាក់ទំនងស្នេហាជំពាក់ជំពិនរបស់តារាស្រី Han SoHee, Lee Hyeri និងតារាប្រុស Ryu JunYeol បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម។ ដោយសារបញ្ហានេះ តារាស្រី Lee Hyeri ក៏បានចេញមុខសុំទោសជាសាធារណៈ។ រូបនាងបានសុំទោសចំពោះទង្វើរបស់នាង និងសុំទោសដល់អ្នកទាំងឡាយដែលបានទទួលរងផលប៉ះពាល់ដោយសារតែទង្វើរបស់នាង។

ក្រោយពីបង្ហោះសារសុំទោស Hyeri ទទួលបានការគាំទ្រ និងលើកទឹកចិត្ដយ៉ាងខ្លាំងពីអ្នកគាំទ្រ និងមហាជន។ ស្របពេលជាមួយគ្នា នាងក៏ទទួលបានពាក្យជូនពរជាច្រើនសង្ឃឹមថា រូបនាងនឹងឈប់គិតច្រើន និងចាប់ផ្ដើមសាជាថ្មី ដើម្បីងាកផ្ដោតលើអាជីពសិល្បៈរបស់ខ្លួន។

៥.Seo YeJi

តារាស្រី Seo YeJi ចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំង ក្រោយរូបនាងបង្ហាញខ្លួនក្នុងភាគ  “It’s Okay Not To Be Okay” ជាមួយតារាសម្ដែងប្រុស Kim SoHyun។ ភាពល្បីល្បាញក៏បានធ្វើឲ្យនាងប្រឈមមុខជាមួយរឿងអាស្រូវធំក្នុងជីវិត។ រឿងផ្ដើមចេញពី Dispatch បានទម្លាយសារដែលរូបនាងបានឆ្លើយឆ្លងជាមួយមិត្ដប្រុសលោក Kim JungHyun ដោយនាងស្នើឲ្យ Kim JungHyun ប្រាប់ទៅក្រុមការងាររឿងភាគ “Time” ដើម្បីដកចេញនូវឈុតស្និទ្ធស្នាលជាមួយតួឯកស្រីចោល និងការប្រច័ណ្ឌហួងហែងខ្លាំងធ្វើឲ្យប៉ះពាល់ដល់អ្នកជុំវិញ។ អស់រយៈពេលជាច្រើនខែ តារាស្រី Seo YeJi ក៏បានចេញមុខសុំទោសជាសាធារណៈ។ នាងបានសុំទោសដែលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះទង្វើរបស់នាង។ នាងសុំទោសដែលធ្វើឲ្យមនុស្សជាច្រើនមានការខកចិត្ដចំពោះរូបនាង។ នាងសន្យា នឹងខិតខំប្រឹងប្រែងធ្វើខ្លួនឲ្យល្អប្រសើរជាងមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។