អ្នកជំនាញជាច្រើននិយាយថាកម្មវិធីពានរង្វាន់ Grammy នៅតែប្រកាន់ពូជសាសន៍ចំពោះ Kpop និងក្រុមតារាចម្រៀង។ នោះជាហេតុផលមួយដែលធ្វើឱ្យ BTS បរាជ័យបើទោះបីជាបានជាប់ចំណាត់ថ្នាក់លេខ១គ្រប់តារាងចម្រៀងក៏ដោយ។
BTS ត្រូវបានជ្រើសរើសជាបេក្ខភាពពីរឆ្នាំជាប់គ្នាសម្រាប់ពានរង្វាន់ Best Pop Duo ឬ Group Performance នៅកម្មវិធី Grammy Awards។ ពួកគេត្រូវបានជាប់បេក្ខភាពជាលើកដំបូងសម្រាប់ Grammy ក្នុងឆ្នាំ ២០២១ សម្រាប់បទចម្រៀង “Dynamite” ។ នៅឆ្នាំនេះ BTS បន្តបង្ហាញខ្លួនក្នុងបញ្ជីបេក្ខភាពជាមួយនឹងបទចម្រៀង “Butter” ។ ទោះជាយ៉ាងណា BTS មិនអាចនាំមកនូវអព្ភូតហេតុដល់ឧស្សាហកម្មតន្ត្រីកូរ៉េបានទេ ខណៈពេលដែលជយលាភីពានរង្វាន់បានទៅលើបទ “Kiss Me More ” ច្រៀងដោយ Doja Cat និង SZA។
បទចម្រៀង “Butter” ត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០២១ ហើយបានឈរនៅលើកំពូលតារាង Billboard Hot 100 រយៈពេលសរុប ១០ សប្តាហ៍។ “Butter” គឺជាបទចម្រៀងដែលកាន់កាប់តំណែងលេខ ១ បានយូរបំផុតនៅលើតារាង Billboard Hot 100 ក្នុងឆ្នាំ ២០២១។ បទចម្រៀងនេះក៏ជួយឲ្យ BTS ត្រូវបានគេទទួលស្គាល់ថាជាសិល្បករអាស៊ីដែលបានជាប់ចំណាត់ថ្នាក់កំពូលច្រើនដងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Billboard ។
Grammy នៅតែមិនបើកទ្វារសម្រាប់សិល្បករអាស៊ី
យោងតាមលោក Lee Gyu Tag ដែលជាសាស្ត្រាចារ្យផ្នែកនរវិទ្យាវប្បធម៌នៅសកលវិទ្យាល័យ George Mason ក្នុងប្រទេសកូរ៉េ បានឲ្យដឹងថាមូលហេតុមួយក្នុងចំណោមហេតុផលដែល BTS មិនអាចឈ្នះ Grammy នោះគឺថា ពានរង្វាន់នេះមិនសូវឲ្យតម្លៃលើសិល្បករជាក្រុមប៉ុន្មានទេ។
“តាមប្រវត្តិសាស្ត្រ ក្រុមចម្រៀងប្រុស និងស្រីតែងតែជួបការលំបាកក្នុងការទទួលបានពានរង្វាន់ Grammy បើទោះបីជាពួកគេទទួលបានប្រជាប្រិយភាពក៏ដោយ ដោយសារតែអ្នករៀបចំភាគច្រើនមិនចូលចិត្តស្ទីលតន្ត្រីរបស់ពួកគេ។ គំនិតបែបនេះហាក់ដូចជាមានឥទ្ធិពលខ្លាំង សូម្បីតែ BTS ជាក្រុមដែលមានឥទ្ធិពលសង្គម និងវប្បធម៌ដ៏ធំក៏មិនអាចយកឈ្នះវាបានឡើយ។ ហាក់បីដូចជាទស្សនៈរបស់ពួកគេចំពោះតារា K-pop និងតារាដែលទទួលពានរង្វាន់ Grammy Awards នៅតែបិទចំពោះសិល្បករអាស៊ីដដែល”។ Lee Gyu Tag និយាយ។

ហេតុផលមួយទៀតដែល BTS ពិបាកនឹងឈ្នះ គឺដោយសារគូប្រជែងរបស់គេខ្លាំងពេក។ បទ “Kiss Me More” ទទួលបានពានរង្វាន់ Grammy ចំនួនបីរួមមាន Record of the Year, Song of the Year និង Best Pop Duo ឬ Duo Performance។
កាសែត New York Times សរសេរថា “Kiss Me More” គឺជាការលាយបញ្ចូលគ្នានៃភាពរីករាយនៃទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនឹងភាពក្លៀវក្លាបែបហ៊ីបហបនៃឆ្នាំ ២០២០។ សារព័ត៌មានលោកខាងលិចបានប្រើពាក្យល្អៗ ជាច្រើនដើម្បីសរសើរបទចម្រៀងនេះ។ សារព័ត៌មាន Vulture បានពណ៌នាបទនេះថាជា “បទ R&B ដ៏រលូន និងសប្បាយរីករាយ” ខណៈដែលអ្នកយកព័ត៌មាននៅ Rolling Stone បានហៅវាថាជា “បទឌីស្កូដ៏រីករាយ។ ទស្សនាវដ្ដី Billboard បានសរសេរថាបទចម្រៀងនេះជា “a convivial jam” ដោយវាមានមនោសញ្ចេតនា ទាក់ទាញ ហើយប្រាកដណាស់ថានឹងក្លាយជាចំណីអារម្មណ៍សំខាន់ក្នុងរដូវក្តៅ។
មុនពេល Grammy បទចម្រៀងនេះបានឈ្នះពានរង្វាន់ជាច្រើនដូចជា MTV Europe Music Awards, MTV Video Music Awards, American Music Awards ។
ទន្ទឹមនឹងនេះ ត្បិតតែ “Butter” បានឈ្នះចំណាត់ថ្នាក់ខ្ពស់នៅលើ Billboard ប៉ុន្តែក៏បណ្ដាលឲ្យមានភាពចម្រូងចម្រាសច្រើនដែរ។ ទស្សនិកជនគិតថា បទចម្រៀងថ្មីៗរបស់ BTS បានបាត់បង់អត្តសញ្ញាណក្រុមរបស់ពួកគេ ហើយថាពួកគេទទួលបានជោគជ័យដោយសារតែចំនួនអ្នកគាំទ្ររបស់ពួកគេប៉ុណ្ណោះ។
David A. Tizzard ដែលជាអ្នកវិភាគសង្គម វប្បធម៌ និងសិល្បៈ និងបានរស់នៅក្នុងប្រទេសកូរ៉េជិត ២ទសវត្សរ៍ បានប្រាប់ The Korea Times ថា BTS ធ្លាប់ទទួលបានជោគជ័យដោយរូបមន្តផ្ទាល់ខ្លួន ប៉ុន្តែថ្មីៗនេះ ពួកគេច្រៀងជាភាសាអង់គ្លេស និងធ្វើតាមស្ទីលតន្ត្រីលោកខាងលិច។
“សម្រាប់ខ្ញុំ បទចម្រៀងអង់គ្លេសទាំងបីដែល BTS ចេញថ្មីៗនេះ គឺមិនអាចបែងចែកដាច់ពីតន្ត្រីប៉ុបរបស់បស្ចិមប្រទេសបានទេ ទាក់ទងនឹងស្ទីល ការបង្ហាញ និងទម្រង់។ បើអ្នកស្ដាប់ធម្មតាមិនបានមើល MV តើគេគិតថា BTS ជាសិល្បករលោកខាងលិចឬអត់?»។
និយាយឲ្យយុត្តិធម៌ ពួកគេបានទទួលជោគជ័យ។ ប៉ុន្តែវាជាសំណួរ៖ តើវាអាចទៅរួចដែរឬទេសម្រាប់ក្រុម K-pop ដើម្បីទទួលបានជោគជ័យជាសាកល បើទោះបីជាមានវប្បធម៌ ប្រពៃណី តន្ត្រី ស្ទីលខុសពីបស្ចឹមប្រទេស? ឬនៅទីបញ្ចប់ គ្រប់គ្នារួមទាំង BTS ត្រូវតែធ្វើតាមស្តង់ដារនៅក្នុងទីផ្សារដែលពួកគេចង់បាន” David A. Tizzard បាននិយាយ។

គ្មាន Grammy មិនមែនមានន័យថា BTS បរាជ័យនោះទេ
អ្នកជំនាញក្នុងវិស័យតន្ត្រីបានប្រាប់ កាសែត The Korea Times ថា BTS មិនបានឈ្នះពានរង្វាន់ណាមួយនៅក្នុងកម្មវិធី Grammy Awards ឆ្នាំនេះទេ ប៉ុន្តែក៏មិនគួរត្រូវបានមើលឃើញថាជាការបរាជ័យនោះដែរ។
“លើកនេះ BTS បានទៅផ្ទះវិញដៃទទេ ប៉ុន្តែវាមានន័យថាក្រុមនៅតែមានគោលដៅខ្ពស់មួយត្រូវសម្រេចឲ្យបាន។ ដូច្នេះយើងមិនគួរហៅវាថាបរាជ័យនោះទេ។ នេះគួរតែត្រូវបានគេមើលឃើញថាជាឱកាសសម្រាប់ BTS ក្នុងការដោះស្រាយបញ្ហា និងទទួលយកការប្រកួតប្រជែងថ្មី”។ លោក Kim Jin Woo សាស្ត្រាចារ្យផ្នែកជំនួញតន្ត្រីនៅវិទ្យាស្ថាន Seoul Institute of the Arts និងជាអ្នកដឹកនាំក្រុមស្រាវជ្រាវតារាងអាល់ប៊ុម Gaon streaming បានប្រាប់ The Korea Times ។
អ្នកវិភាគផ្នែកតន្ត្រី Han Dong Yoon យល់ស្របថា “ដោយសារប្រជាប្រិយភាពបទ Butter រីករាលដាលនៅជុំវិញពិភពលោក មនុស្សជាច្រើនអាចនឹងខកចិត្តដែល BTS មិនឈ្នះ។ ប៉ុន្តែនេះគ្រាន់តែជាលើកទី២ ដែល BTS ត្រូវបានជ្រើសជាបេក្ខភាព បន្ទាប់ពីបទ Dynamite ។ តារាផលិតកម្ម The HYBE បានពង្រីកជើងមេឃរបស់ពួកគេច្រើនណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះខ្ញុំជឿថាថ្ងៃណាមួយពួកគេនឹងទទួលបានការសរសើរពីកម្មវិធី Grammys ប្រសិនបើពួកគេបន្តហ្វឹកហាត់ និងដើរតាមផ្លូវដាច់ដោយឡែករបស់ពួកគេ”។
មុននោះ BTS ទទួលបានកិត្តិយសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីធំៗផ្សេងទៀត រួមមានពានរង្វាន់ American Music Awards និង Billboard Music Awards ធ្វើឲ្យគេកាន់តែរំពឹងថាពួកគេនឹងក្លាយជាតារាកូរ៉េដំបូងគេដែលឈ្នះពានរង្វាន់ Grammy ។

បន្ទាប់ពីពិធីប្រគល់រង្វាន់ត្រូវបានបញ្ចប់ BTS បានសន្ទនាជាមួយអ្នកគាំទ្រ។ សមាជិកទាំងអស់បានសម្ដែងការសោកស្ដាយដែលមិនបានឈ្នះពាន។ ទោះយ៉ាងណា ក្រុមនេះបាននិយាយថា ពួកគេទទួលបានបទពិសោធន៍ដ៏មានតម្លៃនៅក្នុងព្រឹត្តិការណ៍នេះ។
“សូមអរគុណដល់អ្នកគាំទ្រ យើងនឹងព្យាយាមបន្ថែមទៀត។ វាជារឿងសោកស្តាយដែលយើងមិនអាចឈ្នះបាន ប៉ុន្តែយើងមានពេលវេលាដ៏មានអត្ថន័យជាមួយគ្នា” សមាជិក Jimin បាននិយាយ។ V បានបន្តទៀតថា “ពួកយើងមានការសម្តែងដ៏អស្ចារ្យ ហើយនោះគឺជាកម្លាំងចិត្តសម្រាប់ក្រុមទាំងមូល ឱ្យប្រឹងប្រែងបន្ថែមទៀត” ៕

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មានហេតុផលបែបនេះទើបក្រុមហ៊ុននីមួយៗហាមប្រាមមិនឱ្យតារាខេប៉ុបមានស្នេហា
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 08/04/2026
បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ
ការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» ជាមួយវត្តមានអ្នកអង្គម្ចាស់នរោត្តម ចេណ្ណានិងលោក ឃួន សិទ្ធិស័ក្តិ នាំយកតន្ត្រីលំដាប់ពិភពលោកមកសាលាបុរីកោះពេជ្រ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 08/04/2026
ល្ងាចមួយដែរពោរពេញទៅដោយសិល្បៈ និងការបង្ហាញនូវវប្បធម៌ បានប្រារព្ធឡើងនៅសាលាបុរីកោះពេជ្រ ជាមួយ «Carnegie in Cambodia: Julian Gargiulo
ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 08/04/2026
Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា
រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 08/04/2026
ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។
មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 07/04/2026
ឱក សុគន្ធកញ្ញា ជាតារាស្រីដែលតែងតែត្រូវបានគេកោតសរសើរពីការស្លៀកពាក់បានស្អាតបំផុត ពិសេសក្នុងឈុតបុរាណ។ ក្នុងនោះ ការគ្រងឈុតជាតួអង្គទេវតាឆ្នាំថ្មី រៀងរាល់ឆ្នាំ ក៏តែងតែលេចធ្លោជាងតារាស្រីណាទាំងអស់
កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 07/04/2026
មុននេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហោះជូនដំណឹងលើផេកផ្លូវការ ពីការវិលត្រឡប់នៃវត្ថុបុរាណខ្មែរចំនួន ២០ រូបមកកាន់មាតុភូមិកំណើត ពោលគឺប្រទេសកម្ពុជា ក្រោយឃ្លាតចាកអស់រយៈពេលជាច្រើនឆ្នាំមក
ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 07/04/2026
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំ ២០២៦ ជូនដល់អ្នកជំនាន់ក្រោយដែលមានបំណងចង់បន្តវេន ក៏ដូចជាថែរក្សា ការពារ ចំណេះជំនាញពីអ្នក
CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 07/04/2026
ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិកប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ
មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 07/04/2026
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសុខៗស្រាប់តែតារាសម្ដែង និងជាគ្រូបង្រៀន កញ្ញា សាន្ត កុសុមៈ បានទម្លាយរឿងដែលមហាជនមិនធ្លាប់ដឹង។ នោះគឺកញ្ញាធ្លាប់មានក្ដីស្រមៃចង់ក្លាយជាតារា K-Pop និងបានដាក់ពាក្យចូលប្រកួត Audition ថែមទៀតផង ដោយ
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។






















Account
Security
Favourite Content