មូលហេតុនេះសោះ! ទើប ទិនហ្វី ជីវិតវ័យ៦៥ឆ្នាំហើយ នៅតែគ្មានភរិយានឹងគេ

រំលឹកដល់តារាសម្ដែងជើងចាស់ Stephen Chow ឬ ទិនហ្វី ជឿថាប្រិយមិត្តច្បាស់ជានឹកឃើញមុនគេដល់ខ្សែភាពយន្ដដែលកំប្លុកកំប្លែងបង្កប់ដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅរបស់លោក។ ហើយបើទោះជាកន្លងទៅជាច្រើនឆ្នាំ ខ្សែភាពយន្ដដែលលោកបានចូលរួមសម្ដែងនូវតែមានគុណភាព និងមើលទៅមិនចេះជិនណាយផងដែរ។

បន្ទាប់ពីសាងនូវសម្មិតផលជាច្រើនរាប់មិនអស់ និងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យភាពយន្ដហើយមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារក្នុងដៃ អ្វីដែលធ្វើឲ្យមហាជននៅតែមានភាពងឿយឆ្ងល់នោះគឺតារាសម្ដែងវ័យ ៦៥ ឆ្នាំរូបនេះ បែរជាគ្មានភរិយាឬគ្មានគំនិតចង់សាងគ្រួសារដូចជាតារាសម្ដែងផ្សេងៗ ទៀតដែលមានវ័យស្រករៗគ្នា។

ទាក់ទិននឹងរឿងនេះដែរ តារាសម្ដែងក៏ដូចជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះរូបនេះធ្លាប់បានប្រាប់ថា៖

បន្ទាប់ពីខកស្នេហ៍កាលពីនៅវ័យជំទង់មកលោកហាក់គ្មានអារម្មណ៍គិតលើរឿងស្នេហាទៀតនោះទេពោលគឺផ្ដោតតែលើរឿងការងារប៉ុណ្ណោះ។

លោកក៏បានបន្ថែមទៀតថា៖

លោកគ្រាន់តែចង់ឲ្យវិស័យកុនក្នុងប្រទេសរបស់ខ្លួនកាន់តែរីកចម្រើន ជាពិសេសជួយហ្វឹកហាត់ និងបង្រៀនឲ្យក្មេងៗ ជំនាន់ក្រោយដែលចូលសម្ដែងកាន់តែមានសមត្ថភាពខ្ពស់។

ក្នុងនោះដែរ មូលហេតុមួយផ្សេងទៀតដែលធ្វើឲ្យលោក ទិន ហ្វី គ្មានពេលទៅចាប់អារម្មណ៍លើរឿងមានគ្រួសារនោះក៏ព្រោះតែទំនាក់ទំនងរបស់លោកជាមួយក្រុមការងារ និងតារាសម្ដែងជុំវិញពិតជាល្អ ធ្វើឲ្យលោកគ្មានភាពឯកកាឡើយ។ ជាពិសេស លោកក៏បានរៀនសូត្ររឿងជាច្រើនពីតារាសម្ដែងក្មេៗង ដែលធ្វើឲ្យលោកចេះតែបន្ដអភិវឌ្ឍខ្លួនរហូត គ្មានពេលគិតរឿងផ្សេងៗ នោះទេ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង