តារាស្រី Ruby Lin ឬ ចៀវៃ ត្រូវបានមហាជនដឹងថា បច្ចុប្បន្ននាងមិនត្រឹមតែជោគជ័យក្នុងជីវិតសិល្បៈទេ បើក្រឡេកមកមើលជីវិតគ្រួសារក៏មានភាពផ្អែមល្ហែម និងមានសុភមង្គលដែរ។



ថ្មីៗ នេះ រូបភាពរបស់កូនស្រីតែម្នាក់របស់នាងត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងត្រូវបានគេសរសើរមិនដាច់ពីមាត់ថែមទៀត។ ក្នុងរូបចំណោមនោះគឺមានមួយសន្លឹក ចៀវៃ និងកូនស្រីបានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកពិតជាមើលទៅស្រស់ស្អាតខ្លាំង។ បើតាមការបញ្ជាក់ពីប្រភពព័ត៌មានចិនឆ្នាំនេះ កូនស្រីរបស់ ចៀវៃ ឆ្នាំនេះមានអាយុ ៦ ឬ ៧ ឆ្នាំហើយ។
អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍បើទោះជាមានវ័យត្រឹម ៦ ឬ ៧ ឆ្នាំមែន ប៉ុន្ដែកូនស្រីតូចរបស់ ចៀវៃ ពិតជាមើលទៅស្រស់ស្អាត និងមានទម្រង់មុខកាត់ទៅរកអ្នកម្ដាយខ្លាំង។ ពួកគេថែមទាំងលើកឡើងអនាគតនាងតូចប្រហែលជាមានបំណងចាប់យកអាជីពជាអ្នកសិល្បៈដូចម្ដាយ និងឳពុក។



តែទោះជាយ៉ាងណាក៏មានមតិមួយចំនួនលើកឡើងថា មុខមាត់នេះមិនដូចជាកូនស្រីរបស់ ចៀវៃ សោះព្រោះរូបភាពពីមុនហាក់មានភាពខុសគ្នា។ ប៉ុន្ដែក៏មានមតិខ្លះលើកឡើងថាអាចមកពីប្លង់ថតប៉ុណ្ណោះព្រោះទម្រង់មុខនៅតែដដែលគ្រាន់តែរូបមួយញញឹម ឯរូបមួយទៀតឈរធម្មតា។
គួរបញ្ជាក់ថា ចៀវៃ ស្ទើរតែមិនដែលបញ្ចេញរូបភាពកូនស្រីរបស់នាងជាសាធារណៈឡើយ ដោយសារចង់ការពារកូនតូច និងមិនចង់ឲ្យមានការរំខានជាដើមដូច្នេះទើបមហាជនមិនងាយបានឃើញមុខកូនស្រីរបស់នាងឡើយ។ ជាហេតុធ្វើឲ្យរូបភាពនេះក្លាយជារឿងរ៉ាវត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម៕

























Account
Security
Favourite Content