អ្នកផលិតមាតិការូបសង្ហា រ៉េននី ដារ៉ា យកបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី All Star Influencer Award 2025 ក្នុងចំណោម Influencer ល្បីៗប្រមាណជា ១២០ នាក់ដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ី។

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានស្គាល់បុរសសង្ហាដែលតែងផលិតមាតិកាដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍និងកន្លែងស្អាតនៅកម្ពុជា លោក រ៉េននី ដារ៉ា ។ ថ្មីៗនេះកំលោះសង្ហាភ្នែកធំៗរូបនេះបាននាំយកជោគជ័យដ៏ក្រាស់ក្រែលមួយសម្រាប់កម្ពុជាក្នុងនាមជាអ្នកផលិតមាតិកាមួយរូបនៅក្នុងស្រុក ដោយរូបលោកទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងកម្មវិធី All Star Influencer Award 2025 ដែលរៀបចំធ្វើនៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
កម្មវិធីប្រចាំឆ្នាំមួយនេះមាន Influencer ល្បីៗជាច្រើនរូបមកពីបណ្ដាប្រទេសក្នុងអាស៊ី ប្រមាណជា ១២០ នាក់ ក្នុង ១៩ ប្រទេសផ្សេងៗគ្នា។ លទ្ធផលដែលសឹងតែមិនគួរឱ្យជឿមួយនេះបានធ្វើឱ្យបុរសសង្ហា រ៉េននី ដារ៉ា បង្ហើបពាក្យប៉ុន្មានម៉ាត់ជាមួយក្ដីរំភើបចិត្តថា ៖ «ទីបំផុត Influencer ស្រុកខ្មែរធ្វើបានហើយ កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៣ លើឆាកអន្តរជាតិ»។ សម្រាប់ជយលាភីនេះដែរ អ្នកគាំទ្រនិងអ្នកដែលនិយមតាមដានទស្សនាវីដេអូរបស់អ្នកផលិតមាតិការូបនេះបានចូលខមិនអបអរសាទរដល់រូបលោកព្រោងព្រាតពេញបណ្ដាញសង្គម។








គួរបញ្ជាក់ថា កម្មវិធី All Star Influencer Award 2025 គឺជាការប្រមូលផ្ដុំ Influencer ក្នុងតំបន់អាស៊ី ដែលមានសុទ្ធតែអ្នកផលិតមាតិកាល្បីៗ មានចំនួនអ្នកតាមដានក្នុងបណ្ដាញសង្គមសុទ្ធតែរាប់លាននាក់។ យ៉ាងណាមិញ រ៉េននី ដារ៉ា ជា Influencer ក្នុងប្រទេសកម្ពុជាដែលអាចធ្វើបានយ៉ាងល្អក្នុងពេលនេះ ហើយសម្រាប់ចំណាត់ថ្នាក់ជយលាភីរបស់លោកគឺទទួលបានទឹកប្រាក់ចំនួន ៣ពាន់ដុល្លា រួមជាមួយដំណើរកម្សាន្តទៅកាន់ប្រទេសឌូបៃផងដែរ៕
រូបភាព ៖ Rainniedara























Account
Security
Favourite Content