មុននឹងខឹង ឬសន្និដ្ឋាន មកដឹងពីមូលហេតុពិតដែលធ្វើឱ្យ ARMY ក្លាយជាខែលការពារដ៏រឹងមាំបំផុតរបស់ BTS

ARMY ជាក្រុមអ្នកគាំទ្រ BTS ដែលចាប់ផ្ដើមពីក្រុមមនុស្សតែប៉ុន្មាននាក់រហូតដល់ក្លាយក្រុមអ្នកគាំទ្រលំដាប់លេខមួយលើពិភពលោក។ មុននឹងមកដល់ពេលនេះទាំង BTS និង ARMY សុទ្ធតែបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នានៅលើផ្លូវមួយនេះច្រើនមិនអស់ទាំងរឿងរីករាយ និងជូរចត់។ ដូច្នេះហើយនៅពេលអ្នកណាម្នាក់ជួបបញ្ហាអ្នកទាំងពីរតែងតែឈរជាមួយគ្នាដើម្បីការពារគ្នាទៅវិញទៅមករហូតដល់បង្កើតបានជាពាក្យថា ARMY ជាក្រុមអ្នកគាំទ្រដែលឆាប់ប្រតិកម្ម ឬ sensitive ជាដើម។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Medium. ប៉ុន្តែមុននឹងសន្និដ្ឋានបែបនេះ យើងមកដឹងអំពីហេតុផលមួយចំនួននៅពីក្រោយខ្លះៗជាមុនសិន៖

១. អតីតកាលឈឺចាប់

គ្រាដំបូងដែល BTS បង្ហាញខ្លួនជាសិល្បករខេប៉ុប ពួកគេគ្រាន់តែក្រុមដែលមកពីក្រុមហ៊ុនតូចមួយជិតក្ស័យធុនប៉ុណ្ណោះ។ ពួកគេប្រឈមនឹងការមើលងាយសើចចម្អក ការដកកម្មវិធីសម្ដែងចេញ និងការចោទប្រកាន់មិនពិតយ៉ាងច្រើនសន្ធឹក។ ហេតុការណ៍នេះបានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ពួកគេដែលមានចាប់តាំងពីចំណុចផ្ដើមរហូតមកដល់ពេលនេះចងចាំទុកក្នុងចិត្តជានិច្ចទើបព្យាយាមការពារពួកគេតាមដែលអាចធ្វើទៅតាម។ ហេតុនេះហើយអ្នកគាំទ្រនាំគ្នាប្រែក្លាយស្មារតីនៃការការពារឱ្យក្លាយជាបេសកកម្មរួមគ្នា ដើម្បីការពារ BTS កុំឱ្យធ្លាក់ក្នុងស្ថានភាពលំបាកដូចមុនទៀត និងដើម្បីធានាថាគ្មាននរណាម្នាក់អាចមើលរំលងសមត្ថភាពពិតរបស់ពួកគេបានឡើយ។

២. ចំណងអារម្មណ៍ដ៏រឹងមាំ

ទាំង BTS និង ARMY គឺប្រៀបដូចជាកូនភ្លោះដែលមិនអាចខ្វះគ្នាបាន។ ជាក់ស្ដែងរៀងរាល់ពេលដែលBTS មានស្នាដៃជោគជ័យ ជារឿយៗពួកគេតែងតែលើកឈ្មោះរបស់អ្នកគាំទ្រជានិច្ចថាជាអ្នកដែលមានគុណសម្បត្តិក្នុងជំរុញឱ្យពួកគេផលិតស្នាដៃចេញមកយ៉ាងល្អ។ ចំពោះ ARMY ដែលជាអ្នកគាំទ្រវិញក៏តែងតែរំឮកអំពីឈ្មោះរបស់អាយដលខ្លួនដោយសារតែស្នាដៃតន្រ្ដីរបស់ពួកគេតែងតែយកចិត្តទុកដាក់និយាយអំពីសុខភាពផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯងដោយបើកចំហរ។ ការផ្ដល់អារម្មណ៍ល្អដល់គ្នាទៅវិញទៅមកបែបនេះទើបឱ្យអ្នកទាំងពីរក្លាយជាកូនភ្លោះ។

៣. ការប្រឆាំងនឹងភាពអយុត្តិធម៌

ការដើរតួជាខែលការពាររបស់ ARMY គឺជាការរួមកម្លាំងគ្នាការពារ BTS ពីការរើសអើង និងការមើលងាយថាជាក្រុមដែលគ្មានសមត្ថភាពពិត។ អ្នកគាំទ្របានប្រែក្លាយខ្លួនទៅជាអ្នកការពារអាយដលដោយបង្ហាញភស្តុតាងពីការនិពន្ធបទចម្រៀង និងសមិទ្ធផលនានាដើម្បីតបតទៅកាន់អ្នករិះគន់ និងបង្ខំឱ្យពិភពលោកទទួលស្គាល់ BTS ជាសិល្បករពិតប្រាកដជាជាងការនិយាយតបតដោយពាក្យសម្ដី។ ការធ្វើបែបនេះមិនត្រឹមតែដើម្បីការពារកិត្តិយសរបស់ BTS ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារតម្លៃនៃក្ដីស្រឡាញ់ និងជម្រើសរបស់ពួកគេផ្ទាល់ផងដែរ។

៤. អត្ដសញ្ញាណតែមួយ

នេះគឺជាការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងកិត្តិយសរបស់អាយដល និងមោទនភាពរបស់អ្នកគាំទ្រ។ នៅពេលដែល ARMY និយាយថា «ពួកយើងគឺជាមុខមាត់របស់ BTS» មានន័យថាពួកគេ និង BTS គឺជាធ្លុងមួយ។ ដូច្នេះ រាល់ការរិះគន់ ឬការវាយប្រហារលើ BTS មិនមែនប៉ះពាល់តែលើតារានោះទេ ប៉ុន្តែវាបានចាក់ដោតទៅដល់បេះដូង និងតម្លៃនៃសហគមន៍អ្នកគាំទ្រទាំងមូល។ ការការពារ BTS ក៏ជាការការពារតម្លៃ និងអត្តសញ្ញាណរបស់ខ្លួនឯងផងដែរ។

ដូច្នេះហើយជារឿយៗការការពារនេះមើលទៅហាក់ដូចជាហួសហេតុ ឬបង្កជាការបង្កជម្លោះជាមួយអ្នកដទៃ ប៉ុន្តែមូលហេតុពិតប្រាកដគឺកើតចេញពីក្ដីស្រឡាញ់ និងការបារម្ភ។  អ្នកគាំទ្រមើលឃើញសមាជិក BTS ជាមនុស្សដែលមានចិត្តស្មោះត្រង់ និងធ្លាប់ឆ្លងកាត់ការឈឺចាប់ច្រើនទើបពួកគេចង់ធ្វើជាខែល ដើម្បីធានាថាអាយដលរបស់ពួកគេនឹងទទួលបានការគោរព និងមិនត្រូវបានគេធ្វើបាប ឬមើលងាយទៀតឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *