ចូលរួមអបអរសាទរ ប្អូនជីដូនមួយទាំង២ព្រះអង្គរបស់ព្រះនាង នរោត្ត ជេនណា គឺអ្នកអង្គម្ចាស់ នរោត្តម ច័ក្រាមុន្នី និងអ្នកអង្គម្ចាស់ នរោត្តម ពង្សច័ក្រី បានក្លាយជាម្ចាស់ជយលាភី អមដោយមេដាយមាស ក្នុងការប្រកួតកីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ។

ក្នុងនាមជាម្ចាស់បង ព្រះនាង នរោត្តម ជេនណា បានបង្ហាញក្ដីរំភើប និងសាទរប្អូនជីដូនមួយទាំង ២ របស់ទ្រង់ដែលទទួលបានផ្លែផ្កាគួរជាទីមោទននៅក្នុងការប្រកួតកីឡាជឺជីតស៊ូថ្នាក់ជាតិនាលើកនេះ។ នៅលើសង្វៀនប្រកួតកាលពីម្សិលមិញនេះដែរ ព្រះអង្គម្ចាស់ នរោត្តម ច័ក្រាមុន្នី និងអ្នកអង្គម្ចាស់ នរោត្តម ពង្សច័ក្រី បុត្រាសំណព្វចិត្តរបស់ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ បានផ្ដួលដៃគូប្រកួត និងដណ្ដើមបានជយលាភីក្លាយជាម្ចាស់មេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ លើកទី ៤។
ជាមួយគ្នា តារាសម្ដែងមុខស្រទន់ អ្នកនាង សិទ្ធី នីកា ភរិយារបស់ទ្រង់ នរោត្តម ចារូច័ក្រ ក៏បានបង្ហោះរូបភាពច្រើនសន្លឹកអមដោយក្ដីរំភើបដែលកូនប្រុសសំណព្វចិត្តទាំង ២ ទទួលបានជោគជ័យលើការប្រកួត។ បន្ថែមពីនេះ មហាជនក៏បានចូលរួមអបអរសាទរព្រះអង្គម្ចាស់ទាំងពីរចំពោះលទ្ធផលដ៏ល្អប្រសើរនាលើកនេះផងដែរ។
ព្រះនាង នរោត្តម ជេនណា តែងតែជួយលើកទឹកចិត្ត និងគាំទ្រដល់ញាតិវង្សានុវង្សដែលសម្រេចបានជោគជ័យក្នុងវិស័យផ្សេងមិនថា សិល្បៈ និងផ្នែកកីឡាឡើយ ដោយទ្រង់តែងតែបង្ហោះអបអរ លើកទឹកចិត្ត ដែលបង្ហាញពីក្ដីសោមនស្សពីស្នាដៃរបសស់បងប្អូនទ្រង់ មិនថាសាច់បង្កើត ឬជីដូនមួយឡើយ៕






រូបភាព ៖ Sithy Nika & Norodom Jenna























Account
Security
Favourite Content