រ៉ាប៊ី បើកឱ្យ ណាន វីសារ ផលិតបទ «ព្រឹកសុំ១ យប់សុំ១» ជា version ប្រុស

តារា​ចម្រៀង​ថ្ពាល់​ខួច ណាន វីសារ ថ្មី​ៗ​នេះ​បាន​បង្ហើប​ប្រាប់​ឱ្យ AMS Infotainment ដឹងថា សម្រាប់​ឆ្នាំ​ថ្មី​ៗ​នេះ​លោក​មាន​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ៗ​ជាច្រើន​បទ ត្រៀម​កំដរ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន។ រឹតតែ​ពិសេស ហ្វេន​ៗ​នឹង​បាន​ឃើញ​លោក​ក្នុង​រូបភាព​ថ្មី​ប្លែក​ខុស​ដាច់​ពី​មុន ព្រោះ​លោក​នឹង​គាស់​រំលើង​ស្ទីល៍​តុបតែង​ខ្លួន​ចាស់​ៗ​មក update ថ្មី ដើម្បី​ឱ្យ​មើល​ទៅ​កាន់​តែ​ទាក់​ភ្នែក​ខ្លាំង ថែមទាំង​ស័ក្ដិសម​ជាមួយ​បទ​ចម្រៀង​ថ្មី​ៗ​ដែល​លោក​ត្រៀម​ចេញ​ទៀត​ផង។

វីសារ បន្ត​ថា ក្រៅពី update ការ​តុបតែង​ខ្លួន លោក​ក៏​ផ្លាស់ប្ដូរ​ស្ទីល៍​ច្រៀង​ផង​ដែរ ដោយ​ប្ដូរ​ពី​បទ​មនោសញ្ចេតនា​ស្នេហា មក​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​វិញ​ម្តង។ លោក ធានា​ថា ប្រិយមិត្ត​អ្នក​គាំទ្រ​ពិត​ជា​ប្លែក​ជាក់ជា​មិន​ខាន ពេល​បាន​ឃើញ​ស្នាដៃ​បទ​ថ្មី​នោះ។

រំភើប​ខ្លាំង​ជាង​នេះ​ទៀត​នោះ គឺ​កំលោះ​ថ្ពាល់ខួច​មាន​មន្ត​ស្នេហ៍​រូបនេះ​ថា ទទួល​បាន​ឱកាស​ពិសេស​បំផុត​ពី ម្ចាស់​បទ «ស្រា​រាំ» កញ្ញា រ៉ាប៊ី ដោយ​នាង​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ផលិត​បទ «ព្រឹកសុំ១ យប់សុំ១» ជា version ប្រុស ​ឆាប់​ៗ​នេះ។

ម្ចាស់​បទ «សមុទ្រ​ផ្កាយ» សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ព្រោះ​មិន​នឹក​ស្មាន​ថា ខ្លួនឯង​មាន​ឱកាស​ផលិត​បទ «ព្រឹកសុំ១ យប់សុំ១» ជា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់ រ៉ាប៊ី ជា version ប្រុស​នោះ​ឡើយ ដោយសារ​កន្លង​មក​តារា​ចម្រៀង​យ៉េ​ៗ រ៉ាប៊ី មិន​ធ្លាប់​បើក​ដៃ​ឱ្យ​តារា​ចម្រៀង​ប្រុស​ណា​យក​ចម្រៀង​នាង​ទៅ​ផលិត​ជា version ឡើយ ទើបតែ វីសារ តែ​នាង​គាំទ្រ​ឱ្យ​ធ្វើ​វា​ពេញ​ទំហឹង។

វា​មិនមែន​ជា​រឿង​ចៃដន្យ ហើយ​ក៏​មិនមែន​សំណាង ដែល​លោក​ទទួល​បាន​ឱកាស​ពិសេស​នេះ​ពី រ៉ាប៊ី តែ​វា​ប្រហែល​ជា​និស្ស័យ​រវាង​លោក និង​តារា​ចម្រៀង​រូប​ស្រស់​នេះ ប៉ុន្តែ​ដោយសារ​អ្នក​ទាំងពីរ​មាន​និស្ស័យ និង​ស្រលាញ់​រាប់អាន​គ្នា​ដូច​បង​ប្អូន​ទើប​នាង​បើកដៃ​ឱ្យ​បែប​នេះ។ វីសារ បញ្ជាក់។

ឆ្លៀត​ឱកាស​នេះ​អតីត​បេក្ខភាព Cambodian Idol 2022 រូប​នេះ សូម​អរគុណ​ពុក​ម៉ែ​បង​ប្អូន​ដែល​តែងតែ​គាំទ្រ​ស្នាដៃ​បទ​ចម្រៀង​របស់​លោក ហើយ​ក៏​សូម​ផ្ដាំផ្ញើ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ៗ​របស់​លោក​ទៅ​កាន់​ទស្សនិកជន និង​បណ្ដា​អ្នក​គាំទ្រ​ផង​ដែរ ​​រង់ចាំ​មើល​ថា តើ​លោក​នឹង​មាន​អ្វី​ថ្មី​ប្លែក​មក​កំដរ​អ្នក​ទាំងអស់​គ្នា​​ឆាប់​ៗ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ