សែរាជវង្សវ័យក្មេងពោរពេញដោយទេពកោសល្យ ព្រះនាង នរោត្តម ជេនណា បានបង្ហាញសមត្ថភាពដើរម៉ូតក្នុងឈុត ទេពអប្សរព្កុលមាស បរមវិស្ណុលោក នៅក្នុងកម្មវិធីបិទការបង្ហាញម៉ូតប្រ៊េន KALKIN របស់កំពូលអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ កាលពីថ្ងៃអាទិត្យទី ៦ខែមេសា ឆ្នាំ ២០២៥។



ព្រះនាង នរោត្តម ជេនណា បានបង្ហាញវត្តមានចូលរួមជាម៉ូដែលដើរបិទការបង្ហាញម៉ូតសម្លៀកបំពាក់យីហោ KALKIN របស់ អូលីវ៉ា គង់ ក្នុងប្រធានបទ បុប្ផានៃវិស្ណុលោក។ ការដើរបង្ហាញនាលើកនេះ ព្រះនាង ជេនណា បានគ្រងឈុត ទេពអប្សរព្កុលមាស បរមវិស្ណុលោក ដែលជាឈុតពិសេសរបស់កំពូលម៉ូត អូលីវ៉ា គង់។ ពិតណាស់ ធ្លាប់តែឃើញទ្រង់សម្ដែង និងច្រៀង មិននឹកស្មានសោះថា ព្រះនាង ជេនណា អាចដើរម៉ូតបានយ៉ាងល្អបែបនេះ។
ទោះបីនេះជាលើកទី១ ប៉ុន្តែព្រះនាងធ្វើបានយ៉ាងល្អ អមជាមួយឈុតដ៏ទាក់ទាញដែលធ្វើឱ្យទ្រង់កាន់តែស្រស់ស្អាត និងលេចធ្លោថែមមួយកម្រិតទៀត។ ជាមួយគ្នាដែរ មហាជនបានកោតសរសើរពីសមត្ថភាពទាំងវ័យក្មេងរបស់ទ្រង់នៅក្នុងវិស័យម៉ូតមួយនេះ។





គួរឱ្យដឹងបន្ថែមដែរថា ព្រះនាង នរោត្តម ជេនណាមិនត្រឹមដើរម៉ូតនោះទេ សែរាជវង្សអង្គនេះនឹងក្លាយជាតារាគ្របមុខនៃសៀវភៅម៉ូតរបស់លោក អូលីវ៉ា គង់ ផងដែរ៕ សូមទស្សនាវីដេអូព្រះនាង ជេនណា ដើរម៉ូតក្នុងឈុតពិសេសច្នៃដោយលោក អូលីវ៉ា គង់ https://www.facebook.com/JennaNorodomkh/videos/1176844880676157
រូបភាព ៖ Jenna Norodom























Account
Security
Favourite Content