កាលពីពេលថ្មីៗនេះសែរាជវង្សខ្មែរមួយរូប គឺព្រះនាង នរោនត្តម ជេនណា បានមានវត្តមានលើឆាកកម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» របស់ស្ថានីយ៍ទូរទស្សន៍ CCTV ប្រទេសចិន។ ក្រោយបកស្រាយបទចម្រៀងចប់ ព្រះនាងបានចូលរួមផ្ដល់បទសម្ភាសន៍ផ្សេងៗជាមួយពិធីករ-ពិធីការិនី។

នៅក្នុងកម្មវិធីនោះ ព្រះនាងតូចអង្គនេះបានគ្រងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ «មាគ៌ាអង្គរ» និងបទចិនមួយទៀត «ផឹកទឹកទន្លេប្រភពតែមួយ»។ បទ «មាគ៌ាអង្គរ» ដែលព្រះនាងបានលើកយកទៅច្រៀងក៏បានសហការជាមួយអ្នករបាំនៅសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទាំងចម្រៀង និងក្បាច់រាំរបស់នាដការី ពិតជាធ្វើឲ្យភ្ញៀវនៅក្នុងកម្មវិធី មើលមិនហ៊ានព្រិចភ្នែកឡើយ។
វត្តមាននៅកម្មវិធីដ៏ធំនាសាធារណរដ្ឋប្រជាមានិតចិន ព្រះនាងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីទេពកោសល្យ ព្រមទាំងចរិយាសម្បត្តិស័ក្ដិសមជាពូជអ្នកថ្លៃថ្នូរពិតៗ។ នៅក្នុងកិច្ចសម្ភាសន៍ព្រះនាងបានបង្ហាញ និងបង្រៀនភ្ញៀវក្នុងកម្មវិធីក៏ដូចជាពិធីការិនីឲ្យដឹង និងយល់ពីអត្ថន័យរបាំខ្មែរ។ ក្នុងការរាំរបាំងរបស់ខ្មែរ សុទ្ធតែបង្កប់អត្ថន័យនៃក្បាច់រាំនៅប្រអប់ដៃនីមួយៗដូចជា ដាំ,ដុះ.ត្រួយ,ស្លឹក,ចេញផ្កា,ផ្លែ,ផ្លែទុំ និងជ្រុះ។

អ្នកនៅក្នុងកម្មវិធីនោះទាំងអស់ ពេលព្រះនាង នរោត្តម ជេនណា បង្ហាញក្បាច់ និងអត្ថន័យហើយ ពិតជាភ្ញាក់ផ្អើល និងរៀនធ្វើតាមព្រះនាងប្រាប់គ្រប់គ្នា។ វត្តមាននៅ
ពេលនោះដែរ មហាជនខ្មែរបានស្ញប់ស្ញែងចំពោះការខិតខំយកវប្បធម៌ខ្មែរទៅបង្ហាញនៅវេទិកាដ៏ធំនោះ៕






































Account
Security
Favourite Content