បើនិយាយពីជីវិតជាតារាខេប៉ុបគឺមិនអាចប្រកែកបាននោះទេថាមានអារម្មណ៍លំបាកខ្លាំងប៉ុណ្ណា។ ពេលខ្លះគ្រាន់តែរូបថតសន្លឹកក៏អាចធ្វើឱ្យប៉ះពាល់ដល់អនាគតជាតារាចម្រៀងផងដែរ ដូច្នេះពួកគេត្រូវតែស្វែងរកភាពល្អឥតខ្ចោះរួមមានការវិភាគដ៏តានតឹង ចំណាយពេលរាប់ម៉ោងដើម្បីហាត់រាំ និងធ្វើឱ្យត្រឹមត្រូវហើយស្អាតគ្រប់ពេលវេលា។

ចំណោមតារាខេប៉ុបជាច្រើនក្នុងនោះក៏មានក្រុមតារាចម្រៀងនារីកូរ៉េ Itzy ដែរដែលបានយល់ច្បាស់អំពីអារម្មណ៍មានសម្ពាធមួយនេះ។ ចាប់តាំងពីការបង្ហាញខ្លួនក្នុងឧស្សាហកម្មតន្រ្តី ពួកនាងគឺត្រូវអ្នកលេងអ៊ីនធឺណេត និងអ្នកគាំទ្រជាច្រើនទន្ទឹងរងចាំមើលគ្រប់សកម្មភាព។
ក្នុងវីដេអូនៅកម្មវិធី ODG ដែលតម្រូវឱ្យពួកគេអង្គុយនិយាយលេងជាមួយគ្នា និងពិភាក្សាគ្នាអំពីសម្ពាធពេលថតរូប និងរបៀបពួកគេរៀបចំខ្លួន។ អំឡុងពេលនោះ Chaeryeong សមាជិក Itzy បាននិយាយថាមានពេលខ្លះសមាជិករបស់ពួកគេពិតជាមិនចង់ថតរូបនោះទេក្រោមហេតុផលផ្សេងៗគ្នា។


ទោះបីជាយ៉ាងណា Chaeryeong បានបង្ហាញអារម្មណ៍មានសម្ពាធកាន់តែខ្លាំងរាល់ពេលនៅពីមុខកាម៉េរ៉ាម្ដងៗដោយសារតែមនុស្សជាច្រើនចូលចិត្តវាយតម្លៃអ្នកដទៃតាមរយៈរូបថត សូម្បីតែពេលពួកនាងរាំ។ ប្រសិនបើអ្នកទាំងនេះយល់អំពីពួកនាងគឺមិនមែនជាបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកផ្សេងដែលមិនយល់គឺនាងហាក់ដូចជាមានអារម្មណ៍រំខានមែនទែន។
បន្ទាប់មកក៏មានកូនក្មេងម្នាក់បានសួរពួកនាងថាតើអាយដលមានទំនុកចិត្តខ្លាំងប៉ុណ្ណាទៅ ទើបមិនចាំបាច់បិទបាំងមុខចំពោះមុខកាម៉េរ៉ា។ គ្រានោះ Chaeryeong ក៏បានឆ្លើយតបថាជាការពិតនិយាយដោយត្រង់ទៅហេតុផលដែលនាងមិនបានបិទមុខគឺព្រោះតែនាងមិនអាច ហើយក៏មិនគួរដែរ។

ប៉ុន្តែពេលនិយាយដល់ភាពជឿជាក់ នាងបានបញ្ជាក់ថាអាយដលក៏ជាមនុស្សដែរ ហើយវាពិតជាមានភាពលំបាកខ្លាំងណាស់សម្រាប់ពួកគេ ជាពិសេសពួកគេត្រូវពិនិត្យ និងមានភាពប្រុងប្រយ័ត្នក្នុងការមើលថែរាងកាយរបស់ពួកគេឱ្យបានល្អជាប្រចាំ។ នាងបានសារភាពថាពេលខ្លះនាងឃើញរូបភាពខ្លួនឯងនៅលើអត្ថបទបានធ្វើឱ្យនាងបាត់បង់ទំនុកចិត្ត។



ប្រសិនបើបានឃើញរូបថតស្អាតៗរបស់ខ្លួន វាអាចជួយឱ្យ Chaeryeong ចាប់ផ្ដើមមានទំនុកចិត្តឡើងវិញ ប៉ុន្តែនាងបាននិយាយវាគ្រាន់តែដំណោះស្រាយមួយគ្រាប៉ុណ្ណោះ។ ជាថ្មីម្ដងទៀត តារាស្រីរូបនេះក៏បានបង្ហាញដែរថាជីវិតជាតារាម្នាក់គឺពិតជាមានការលំបាក ហើយជាមួយនឹងការរំពឹងទុកជាច្រើនពីខ្លួនពួកគេ និងមនុស្សជុំវិញខ្លួន វានឹងរឹតតែពិបាកសម្រាប់សម្រាប់តារាដែលមានវ័យក្មេងខ្ចី។


គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងនារី Itzy នឹងមានគម្រោងវិលត្រលប់មកវិញជាអាល់ប៊ុមថ្មីដែលមានឈ្មោះថា BORN TO BE នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ព្រមជាមួយនឹងការប្រគមតន្រ្ដីទេសចរណ៍លើកទីពីរនៅទីក្រុងសេអ៊ូលនៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ៕


























































Account
Security
Favourite Content